ធ្វើញ៉ាំលេងឆ្ងាញ់ណាស់ នំប៉័ងចៀនសាច់ជ្រូកចិញ្ច្រាំ ម្ហូបពិសេសសម្រាប់កូនៗអ្នក
- 2020-04-07 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្វើញ៉ាំលេងឆ្ងាញ់ណាស់ នំប៉័ងចៀនសាច់ជ្រូកចិញ្ច្រាំ ម្ហូបពិសេសសម្រាប់កូនៗអ្នក
មុខម្ហូបដែលកញ្ញានឹងចែករំលែកនៅថ្ងៃនេះ នឹងជាមុខម្ហូបពិសេសសម្រាប់អ្នកម្ដាយដែលកំពុងស្វែងរកម្ហូបពិសេសហើយប្លែកសម្រាប់កូនៗរបស់ខ្លួន។ មិនតែប៉ុណ្ណោះអ្នកក៏អាចធ្វើញ៉ាំលេងផងដែរ។ មុខម្ហូបនេះមានឈ្មោះថា “នំប៉័ងចៀនសាច់ជ្រូកចិញ្ច្រាំ”។ ចង់ដឹងថាវិធីធ្វើយ៉ាងណា និងផ្សំគ្រឿងអ្វីខ្លះ សូមអានខាងក្រោមនេះ៖
គ្រឿងផ្សំ
សាច់ជ្រូកចិញ្ច្រាំ កន្លះគីឡូ
ខ្ទឹមស ៦កំពឹស
ឫសវ៉ាន់ស៊ុយ ២
ម្រេចគ្រាប់ ២ស្លាបព្រាបាយ
ប្រេងខ្យង ២ស្លាបព្រាបាយ
ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
ស្ករស ១ស្លាបព្រាបាយ
ពងមាន់ ១គ្រាប់
ស្លឹកខ្ទឹមចិញ្ច្រាំ ២ដើម
នំប៉័ងសាំងវិច ១០បន្ទះ
ទឹកខ្មេះបន្តិច (សម្រាប់ដាក់ខ្លាញ់ពេលចៀន)
វិធីធ្វើ៖
១. យកនំប៉័ងសាំងវិចមកកាត់ជា ៤ចំណិតក្នុងមួយបន្ទះ រួចយកទៅហាលថ្ងៃ ឬទុកឲ្យស្ងួតល្អ។
២. បុកឫសវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេចគ្រាប់ឲ្យម៉ដ្ឋជាមួយគ្នា។
៣. យកគ្រឿងដែលបុករួចមកលាយជាមួយសាច់ជ្រូកចិញ្ច្រាំ ដាក់ទឹកស៊ីអ៊ីវ ប្រេងខ្យង ពងមាន់ និងស្លឹកខ្ទឹម កូរឲ្យចូលគ្នា។
៤. ដួសសាច់ជ្រូកដែលលាយគ្រឿងហើយមកប៉ាតលើនំប៉័ង។
៥. យកខ្ទះដាក់ខ្លាញ់ ល្មមក្ដៅដាក់ទឹកខ្មេះចូលបន្តិច រួចហើយដាក់នំប៉័ងចៀន ដោយដាក់ខាងផ្នែកសាច់ជ្រូកឲ្យបានក្រៀមល្អបន្តិច។
៦. ឆ្អិនរួចរៀបដាក់ចាន ញ៉ាំជាមួយទឹកជ្រលក់មាន់ដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់។
ទស្សនាវីដេអូអំពីវិធីធ្វើ៖
ចុចអាន៖
កុំឲ្យធ្វើតែម្ហូបដដែលៗ មកសាកសាច់ជ្រូកខ្ចប់បន្លែទឹកត្រីហឹរៗ ឆ្ងាញ់ហើយងាយធ្វើទៀត
ចង់ញ៉ាំស្វាយខ្ចីឲ្យឆ្ងាញ់ប្លែកមាត់ សាកក្រឡុកកាពិបែបនេះទៅ