ទុក​ចិត្ត​មិន​បាន​ទេ! ​មក​ដឹង​វិធី​តេស្ត​ផ្លែ​ប៉ោម​ថា​មាន​ជាតិ​គីមី​ឬ​ក៏​អត់ និង​វិធី​លាង​សម្អាត

  • 2020-04-06 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ប៉ោម​គឺ​ផ្លែ​ឈើ​ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ ហើយ​វេជ្ជបណ្ឌិត​ជា​ច្រើន​ណែនាំ​ថា ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ផ្លែ​រាល់​ថ្ងៃ នឹង​អាច​កាត់​បន្ថយ​ជំងឺ​បាន​ជា​ច្រើន​មុខ និង​ធ្វើ​ឱ្យ​សុខភាព​ល្អ​។ ប៉ុន្តែ​ដោយ​សារ​កន្លង​ទៅ​នេះ មាន​ព័ត៌មាន​ពី​ជាតិ​គីមី​ក្នុង​ចំណី​អាហារ​ចេះ​តែ​ផ្សព្វផ្សាយ​បន្ត​បន្ទាប់​គ្នា ទើប​ធ្វើ​ឱ្យ​ការ​ញ៉ាំ​អាហារ​របស់​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ជាង​មុន។

ខាង​ក្រោម​នេះ អ្នក​អាច​សាកល្បង​ដឹង​បាន​ថា ផ្លែប៉ោម​ដែល​អ្នក​រៀប​នឹង​ញ៉ាំ​នេះ​មាន​ជាតិ​គីមី​ឬ​ក៏​ធម្មជាតិ​៖

ជំហាន​ដំបូង​គឺ​ចាក់​ទឹក​ក្ដៅ​ក្នុង​កម្រិត​៦៥​អង្សា​សេ​នៅ​លើ​ផ្លែ​ប៉ោម ហើយ​ទុក​វា​ចោល​មួយ​សន្ទុះ។ ត្រូវ​សង្កេត​មើល​ថា បើ​សិន​ផ្លែ​ប៉ោម​ទាំង​នោះ​មិន​មាន​ចេញ​សញ្ញា​អ្វី​ប្លែក ឬ​នៅ​រក្សា​ពណ៌​សម្បុរ​ដដែល ដោយ​មិន​ប្រែ​ពណ៌​សម្បក​ នោះ​អ្នក​អាច​ទុក​ចិត្ត​បាន​ថា វា​ជា​ពិត​ជា​ធម្មជាតិ គ្មាន​ជាតិ​គ្រោះ​ថ្នាក់​ទេ។

ប៉ុន្តែ បើ​ចាក់​ទឹក​ក្ដៅ​ហើយ សម្បក​ផ្លែ​ប៉ោម​ប្រែ​ជា​មាន​លេច​ចេញ​ម្សៅ​សៗ​ពាសពេញ​នោះ បាន​ន័យ​ថា វា​ជា​ម្សៅ​គីមី​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព។ ​មូលហេតុ​ដែល​នាំ​ឱ្យ​អ្នក​លក់ ឬ​អ្នក​ដាំ​ប្រើ​សារធាតុ​គីមី​នេះ គឺ​ដើម្បី​ឱ្យផ្លែ​ប៉ោម​នៅ​ស្រស់​បាន​យូរ ហើយ​វិធី​ដែល​ពួក​គេ​ធ្វើ​គឺ បាញ់​ទឹក​ថ្នាំ​គីមី​នៅ​លើ​ផ្លែ​ប៉ោម​ដែល​ប្រមូល​ផល​រួច។ ការ​ពិត​ម្សៅ​គីមី​ដែល​ត្រូវ​ប្រើ​ពិតប្រាកដ​ ហើយ​អាច​មាន​សុវត្ថិភាព​នោះ​គឺ​មាន​តម្លៃ​ថ្លៃ ដូច្នេះ​ដើម្បី​បាន​ចំណេញ​ច្រើន អ្នក​លក់​ត្រូវ​ប្រើ​ម្សៅ​ក្លែងក្លាយ ដែល​មាន​បាក់តេរី និង​មាន​ពណ៌​ដើម្បី​ឱ្យសម្បុរ​ផ្លែ​ប៉ោម​ក្រហម​ស្អាត គួរ​ឱ្យ​ចង់​ញ៉ាំ។

​​ជាតិ​គីមី​ទាំង​នេះ អាច​ជួយ​ឱ្យផ្លែ​ឈើ​នៅ​ស្រស់​បាន​យូរ ហេតុ​នេះ​ហើយ​ទើប​ពេល​ខ្លះ​ ផ្លែ​ប៉ោម​ឬ​ផ្លែ​ឈើ​ដែល​អ្នក​ដាក់​ចូល​ទូរទឹកកក​​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ខែ​ក៏​នៅ​មិន​ទាន់​ខូច​ផង។ ប៉ុន្តែ​បើ​ញ៉ាំ​ចូល​​ខ្លួន វា​នឹង​បង្ក​ទៅ​ជា​ជំងឺ​ផ្សេងៗ​ដូច​ជា មហារីក និង​ចូល​ទៅ​បំផ្លាញ​សរីរាង្គ​របស់​មនុស្ស​ទៀត​ផង។

វិធី​ដែល​អាច​ការពារ​ជាតិ​គីមី​ដែល​មាន​លើ​សម្បក​ផ្លែ​ឈើ​បែប​នេះ អ្នក​អាច​ប្រើ​ក្រូចឆ្មារ​មក​ដុស​លើ​ផ្លែ​ប៉ោម​ទាំង​មូល​សិន មុន​នឹង​លាង​ទឹក​ញ៉ាំ។ ត្រូវ​ចាំ​ថា ដាច់​ខាត​ហាម​​ញ៉ាំ​សម្បក​ ទោះ​បី​អ្នក​បាន​ដុស​លាង​ជាមួយ​ក្រូចឆ្មារ​ក៏​ដោយ ព្រោះ​វា​មិន​អាច​លាង​សម្អាត​បាន​១០០%​ឡើយ៕

ចុចអាន៖ ប្រយ័ត្ន! អ្នក​មាន​ជំងឺ​៣​​មុខ​​នេះ​មិន​គួរ​ញ៉ាំ​ទុរេន​ឡើយ ព្រោះ​អាច​​គ្រោះថ្នាក់​ដល់​ជីវិត

ប្រភព៖ NDTV ប្រែសម្រួល៖ សរ​ សុគន្ធី