ត្រូវម៉ាច់មិនខាន! ផ្លែឈើ៧មុខ សម្បូរវីតាមីន C ខ្ពស់ ជួយសុខភាពនិងប្រព័ន្ធការពារមាំមួន

  • 2020-04-03 08:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

​អំ​ឡុង​ពេល​ដែល​អាកាស​ធាតុ​ងាយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​​កើត​ជំ​ងឺ​ផ្ដាសាយ ​វិធី​ល្អ​គួរ​ជ្រើស​រើស​អាហារ​​ដែល​សម្បូរ​វីតាមីន C ខ្ពស់។ ​ទទួល​ទាន​វីតាមីន C ​យ៉ាង​ហោច​ ៦០ mg ​ក្នុង​មួយ​ថ្ងៃ​គឺ​គ្រប់​គ្រាន់​សម្រាប់​មនុស្ស​មាន​សុខភាព​ធម្មតា​​ត្រូវ​ការ​។ ​ប៉ុន្តែ​បើ​អ្នក​ទទួល​ទាន​វីតាមីន​ C ​១០០០ mg ​ក្នុង​មួយ​ថ្ងៃ​វិញ ​វា​នឹង​ជួយ​បន្សាំ​ប្រព័ន្ធ​ភាព​ស៊ាំ​ព្រម​ទាំង​​ជួយ​ឲ្យ​ស្បែក​ស្អាត។

រូបតំណាង

​ដូច្នេះ​កញ្ញា សូម​ណែនាំ​អ្នក​នូវ​​អាហារ​ផ្ទុក​វីតាមីន C ខ្ពស់ ​ដែល​​មិន​ពិបាក​រក​ក្នុង​ស្រុក​ខ្មែរ​យើង​ដូច​ជា​៖

១. ផ្លែ​កន្ទួត

​ផ្លែ​ឈើ​រស​ជាតិ​ជួរ​នេះ ​ផ្ទុក​វីតាមីន C ប្រមាណ ២៧៦ mg ​ ដូច្នេះ​បើ​អ្នក​ញ៉ាំ​ផ្លែ​កន្ទួត​ ១ ​កូន​កែវ​រាល់​ថ្ងៃ​នឹង​ទទួល​បាន​វីតាមីន C ​គ្រប់​គ្រាន់​មិន​ខាន។ ​បន្ថែម​ពី​​នេះ ​វីតាមីន C ​ក្នុង​ផ្លែ​កន្ទួត​មិន​ងាយ​បាត់​បង់​នោះ​ទេ ​បើ​សិន​​អ្នក​ទុក​ដាក់​នៅ​កន្លែង​ស្ងួត ​ឬ​ទុក​ក្នុង​ទូទឹកកក។​

រូបតំណាង

២. ផ្លែ​ត្រ​បែក

​ក្នុង​ ១៦៥​ក្រាម​របស់​ផ្លែ​ឈើ​នេះ ​មាន​ផ្ទុក​វីតាមីន C ​ចំនួន​ ៣៧៧ mg ​ ដែល​ច្រើន​ជាង​ផ្លែ​ក្រូច​ដល់​ទៅ​៥​ដង។ ​​ចង់​ទទួល​បាន​វីតាមីន​បរិបូរណ៍​គួរ​កុំ​ចិត​សម្បក​វា​ចោល​អី។

រូបតំណាង

៣. គី​វី​

​​ផ្លែ​​គីវី​ ១០០ ​ក្រាម ​មាន ១០៥ mg ​នៃ​វីតាមីន C ​។ ​ប្រសិន​អ្នក​ញ៉ាំ​ចំនួន​២​ផ្លែ​រាល់​ថ្ងៃ ​វា​​កាន់​តែ​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​អ្នក​​ធន់​ល្អ​ ព្រម​ទាំង​ការពារ​មិន​ឲ្យ​មាន​ជំ​ងឺ​ផ្ដាសាយ ​​​និង​ជួស​ជុ​ល​កោសិកា​ផង​ដែរ។

រូបតំណាង

៤. ផ្លែ​គូ​លែន

​​រស​ជាតិ​ដ៏​ឆ្ងាញ់​របស់​ផ្លែ​ឈើ​មួយ​មុខ​នេះ ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​ជាប់​ចិត្ត​មិន​ខាន។ ​ទន្ទឹម​នឹង​នេះ ​ក្នុង​១០០​ក្រាម​ ​វា​ផ្ទុក ​៧១.​៥ mg ​នៃ​វីតាមីន C ​ដែល​មាន​​ប្រសិទ្ធភាព​សម្រាប់​ទប់​ស្កាត់​ជំ​ងឺ​ផ្ដាសាយ​បាន​។ ​​បន្ថែម​ពី​នេះ ​​ផ្លែ​គូ​លែន​ជួយ​បំបាត់​អាការៈ​ឈឺ​ក ​បាត់​តឹង​ច្រមុះ ​និង​ឈឺ​ខ្លួន​ផង​ដែរ។

រូបតំណាង

៥. ​ផ្លែ​ល្ហុង

​ផ្លែ​ឈើ​​មាន​ពណ៌​ឆើត​ឆាយ​នេះ ​ក្នុង​១០០​ក្រាម​របស់​វា​ ​ផ្ទុក​វីតាមីន C ​ចំនួន ៦២ mg ​​ដែល​ល្អ​សម្រាប់​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​។

រូបតំណាង

៦. ​ស្រ្តបឺរី

​មិន​ថា​កុមារ ឬ​មនុស្ស​ធំ​ទេ តែង​ចូល​ចិត្ត​ផ្លែ​ឈើ​មួយ​មុខ​នេះ ដោយ​សារ​រស​ជាតិ​ដ៏​ឆ្ងាញ់​ពិសា​។ ​វា​ជំនួយ​សុខភាព​យ៉ាង​ខ្លាំង​ក្លា ​ដោយ​ក្នុង​១០០​ក្រាម​របស់​​វា ​សម្បូរ​វីតាមីន​ដល់​ទៅ ៦០ mg ​។ អត្ថប្រយោជន៍​នេះ​ជួយ​ការពារ​ពី​ជំ​ងឺ​ផ្ដាសាយ ​វីរុស​ផ្សេង​ៗ​ផង​ដែរ រួម​ទាំង​​ជំនួយ​ដល់​កែវ​ភ្នែក ​​និង​​កាត់​បន្ថយ​អត្រា​នៃ​ការ​ចុះ​ខ្សោយ​កម្លាំង​​ថែម​ទៀត​។

រូបតំណាង

៧. សាវ​ម៉ាវ

​​ផ្លែ​ឈើ​​នេះ​ក្នុង១០០​ក្រាម ​ផ្ទុក​វីតាមីន C ​ចំនួន​៥៣mg ​​ ​។ ​អត្ថប្រយោជន៍​របស់​វា​ជួយ​កម្ចាត់​បាក់​តេរី ​​រារាំង​​ការ​លូត​លាស់​របស់​​មេរោគ​ថែម​ទៀត។ ​ប៉ុន្តែ​កុំ​បរិភោគ​ច្រើន​ហួស​ពេក​ក្នុង​រដូវ​ក្ដៅ ​ព្រោះ​បណ្ដាល​ឲ្យ​រាគ និង​ហើម​ពោះ​បាន៕

រូបតំណាង

អានបន្ត៖ ​ ទម្លាប់ ៥ យ៉ាងគួរចៀសវាងអំឡុងពេលជំងឺកូវីដ១៩ បើមិនចង់ឲ្យប្រព័ន្ធសុំារបស់អ្នកអន់ខ្សោយ

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា