អ្នកអង្គុយមើលរឿងភាគយូរៗអំឡុងពេលធ្វើការពីផ្ទះ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺទាំងនេះ

  • 2020-04-03 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បីកាត់បន្ថយពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ នៅតាមស្ថាប័ននិងក្រុមហ៊ុនឯកជនមួយចំនួន​បានអនុញ្ញាត​ឲ្យ​បុគ្គលិក​របស់ខ្លួនទៅធ្វើការនៅផ្ទះ។ ការទៅ​ធ្វើ​ការ​នៅ​ផ្ទះ​តែង​តែ​មានគុណសម្បត្តិនិងគុណវិបត្តិដូចជា អ្នក​ចំ​ណេញ​ពេលវេលាធ្វើដំណើរ កាត់បន្ថយការជិតស្និទ្ធជាមួយមនុស្សផ្សេងៗ ហើយពេលខ្លះអ្នកអាច​សល់​ពេល​វេ​លា​ទំនេរសម្រាប់ធ្វើការងារផ្សេងៗច្រើនទៀតផង។ ស្ថិតនៅក្នុងពេលទំនេរ អ្នកប្រហែល​ជាមាន​ពេល​សម្រាប់​លំហែការអផ្សុកដោយតាមដានរឿងភាគផ្សេងៗ។ ប្រសិនបើ​អ្នកតាមដាន​រឿងភាគ​ដោយ​អង្គុយ​លើ​សា​ឡុង ឬកៅអីក្នុងរយៈពេលយូរៗ អ្នកគប្បីប្រុង​ប្រយ័ត្ន​ចំពោះ​ជំងឺមួយ​ចំនួន​ដែល​ងាយ​នឹង​កើត​​លើរូប​អ្នក​រួម​មាន៖

១. ការគេងមិនលក់

រូបតំណាង

ការគេងមិនលក់អាចមកពីមូលហេតុផ្សេងៗគ្នា។ នៅពេលអ្នកមើលរឿងភាគដាច់យប់ ឬយប់ជ្រៅ​ពេកវា​នឹងធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់ដំណេករបស់អ្នកដូចជា អ្នកពិបាកក្នុងការគេងឲ្យលឿន ពិបាកក្រោកពីគេងជាដើម។ ជាលទ្ធ​ផល អ្នកនឹងមានការចងចាំអន់ខ្សោយ។

២. ឆ្អឹងខ្នងមិនប្រក្រតី

ការអង្គុយមើលរឿងភាគតែមួយកន្លែងមិនថានៅលើសាឡុងឬកៅអីផ្តេកយ៉ាងណាទេ កាយវិការនោះ​នឹងធ្វើ​ឲ្យ​ប៉ះ​ពាល់ដល់ឆ្អឹងខ្នងរបស់អ្នក។ ប្រសិនបើអ្នកបន្តឥរិយាបទបែបនេះបន្តទៀត អ្នកអាច​នឹងមាន​ការខ្សោះ​ជីវ​ជាតិ​ឆ្អឹងខ្នងជាក់ជាមិន។

ទម្លាប់ ៥ យ៉ាងគួរចៀសវាងអំឡុងពេលជំងឺកូវីដ១៩ បើមិនចង់ឲ្យប្រព័ន្ធសុំារបស់អ្នកអន់ខ្សោយ

៣. ឆាប់មានជំងឺធាត់លើស

នៅពេលរាងកាយរបស់អ្នកអង្គុយជាប់នៅលើសាឡុងយូរពេកឬពាក្យបច្ចេកទេសហៅថា Couch Potato ដែល​វា​មាន​ន័យថាអង្គុយតែនៅលើកៅអីឬសាឡុងដោយមិនចង់ចេញទៅក្រៅ។ ជាលទ្ធផល អ្នកអាច​នឹង​មាន​ជំងឺ​ធាត់​លើស ឡើងទម្ងន់ ហានិភ័យសម្ពាធឈាមកើនឡើង ជំងឺទឹកនោមផ្អែម និង​ខ្លាញ់​នៅក្នុង​សរសៃ​ឈាម​ជា​ដើម។

៤. រោគសញ្ញា computer vision

រូបតំណាង

ស្ថិតនៅក្នុងសម័យបច្ចេកវិទ្យាទំនើប មនុស្សនាពេលបច្ចុប្បន្នសឹងតែមានទូរស័ព្ទទំនើបគ្រប់ដៃហើយ។ ដូច្នោះ ភាគ​ច្រើន អ្នកតាមដានរឿងភាគអស់ទាំងនេះតាមទូរស័ព្ទដៃ កុំព្យូទ័រ និង​ tablets ជាដើម។ ការសម្លឹង​មើល​របស់​អស់ទាំងនេះក្នុងរយៈពេលយូរចាប់ពី ២ ម៉ោងជាប់ៗគ្នាអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមួយនេះ។ វា​កើត​ឡើងគ្រប់វ័យតែម្តងដោយមិនគិតថាក្មេងឬចាស់ឡើយ។ ហើយបន្ទាប់មកទៀត អ្នកនឹងមានបញ្ហាដូចជា ព្រិល​ភ្នែក ស្ងួតភ្នែក ឈឺភ្នែក ឈឺក្បាល ឈឺក ឈឺស្មា ក៏ដូចជាងឈឺខ្នងផងដែរ៕​

រូបភាព៖ Pinterest

ចុចអានបន្ត៖

ចៀសបានចៀសទៅ! កុំហូបម្ហបទាំងនេះជាអាហារពេលព្រឹក បើមិនចង់ចូលពេទ្យទាំងក្មេង

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម