យល់អារម្មណ៍អ្នកដើរផ្សារ មិនដឹងទិញអី ! ដឹងតិចនិកនេះធានាចំណេញលុយកប់ សុខភាពក៏មាំ

  • 2020-04-02 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

​​ថ្វី​ដ្បិត​នៅ​​ផ្សារ​មាន​លក់​​បន្លែ ត្រី សាច់ និង​ទំនិញ​សព្វ​សារពើ​ក៏​ដោយ ​តែ​ពេល​ខ្លះ​ក៏​ទាល់​គំនិត​មិន​ដឹង​ថា ទៅ​ម្ដង​ៗ​​គួរ​ទិញ​អ្វី​ខ្លះ​សម្រាប់​ធ្វើ​ម្ហូប​ថ្ងៃ​នេះ​ដែរ។ ​នេះ​ជា​រឿង​ដ៏​ស្មុគស្មាញ​និង​ឈឺ​ក្បាល​មិន​ធម្មតា​ដែរ សម្រាប់​ស្ត្រី​មេ​ផ្ទះ។

​ដូច្នេះ កញ្ញា សូម​បង្ហាញ​តិច​និក​ខ្លះ​ៗ​ដើម្បី​កាត់​បន្ថយ​​បញ្ហា​នេះ ​​ដូច​ខាង​ក្រោម៖

​១. គិត​ទុក​ឲ្យ​ហើយ​ថា​ត្រូវ​ធ្វើ​ម្ហូប​អ្វី

​មុន​​ដំបូង ​ត្រូវ​គិត​ឲ្យ​ហើយ​សិន​ថា ​តើ​ចង់​ញ៉ាំ​មុខ​ម្ហូប​អ្វី​ថ្ងៃ​នេះ ​ដើម្បី​ពេល​ទៅ​ផ្សារ​​អ្នក​អាច​ស្រួល​​ដើរ​រក​ទិញ​បន្លែ​ចំ​គោល​ដៅ​តែ​ម្ដង។ ​ក្រៅ​​ពី​នេះ ​ក៏​ជួយ​ឲ្យ​អ្នក​បាន​ធ្វើ​ម្ហូប​តាម​ចំណង់​ចំណូល​ចិត្ត ហើយ​អាច​ធ្វើ​អាហារ​​ណា​ដែ​​ល​អ្នក​​យល់​ថា ​ខាន​ញ៉ាំ​យូរ​ហើយ ដូច្នេះ​អាច​​យក​មក​ធ្វើ​ឡើង​វិញ​បាន ​​ឲ្យ​ឆ្ងាញ់​ប្លែក​មាត់ និង​សុខភាព​ល្អ​ទៀត​ផង​​។​​​

​២. កត់​មុខ​បន្លែ​ដែល​ត្រូវ​ទិញ

​បន្ទាប់​ពី​ដឹង​ថា ​ឈ្មោះ​ម្ហូប​ដែល​អ្នក​ចង់​ញ៉ាំ​ជា​អ្វី​ហើយ ​ចំណុច​ទី​២​គឺ​ត្រូវ​កត់​ឈ្មោះ​បន្លែ ​និង​គ្រឿង​ផ្សំ​របស់​អាហារ​នោះ។ ​ធ្វើ​បែប​នេះ ​អ្នក​នឹង​មិន​ដើរ​ពេញ​ផ្សារ​ គិត​បណ្ដើរ​រក​មើល​បន្លែ​ត្រូវ​ទិញ​បណ្ដើរ​ដូច​គេ​ផ្សង​ព្រេង​ទៀត​នោះ​ទេ។ ម្យ៉ាង​ទៀត ​នៅ​ពេល​អ្នក​ដឹង​ថា ​បន្លែ​ សាច់​អ្វី​ត្រូវ​ទិញ​ហើយ ​អ្នក​មិន​ចំណាយ​ពេល​គិត​ច្រើន និង​ចេះ​តែ​ទិញ​នេះ​ទិញ​នោះ សល់​​យក​មក​ទុក​ពេញ​ទូ​ទឹក​កក​ចោល​ដែរ។

៣. ឆែក​មើល​តម្លៃ​តាម​អន​ឡាញ

​វិធី​នេះ​កាន់​តែ​ងាយ​ស្រួល​ទៀត​សម្រាប់​ស្ត្រី​មេផ្ទះ​សម័យ​ថ្មី។ ដោយសារ​តែ​​បច្ចុប្បន្ន​ មាន​​​កន្លែង​លក់​បន្លែ​ជា​ច្រើន​​មាន​សេវា​លក់​តាម​អ៊ីនធឺណេត ​ដោយ​បញ្ជាក់​ពី​តម្លៃ​រួច​ជា​ស្រេច។ ​អ្នក​អាច​ចូល​មើល​តម្លៃ​ទាំង​នោះ​​ជា​មុន​សិន​ក៏​ល្អ។ ​កាន់​តែ​ពិសេស​ទៀត​នោះ ​បើ​អ្នក​ដឹង​ពី​មុខ​ម្ហូប​ដែល​ត្រូវ​ធ្វើ ​បន្លែ​និង​គ្រឿង​​​ដែល​ត្រូវ​ផ្សំ​រួច​​អស់​ហើយ ​អ្នក​មិន​ចង់​ទៅ​ផ្សារ​​ផ្ទាល់​ក៏​បាន ​ដោយ​អាច​ចុច​កុម្មង់​ទិញ​តាម​អន​ឡាញ ហើយ​ភ្នាក់​ងារ​គេ​នឹង​ដឹក​បន្លែ សាច់​មក​ដល់​ផ្ទះ​របស់​អ្នក​ដោយ​មិន​បាច់​ហត់​នឿយ​ច្រើន។

ជា​​ជម្រើស​ដ៏​ល្អ​និង​មាន​ភាព​ងាយ​ស្រួល​បំផុត​ អ្នក​អាច​​​​ចូល​ទៅ​កុម្ម៉ង់​តាមរយៈ ៖

ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុម​ការងារ​ជា​ច្រើន​នាក់​រង់ចាំ​ដឹក​ជូន​បង​ប្អូន​យ៉ាង​ឆាប់រហ័ស ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ ២០​នាទី​ប៉ុណ្ណោះ​នៅ​ភ្នំពេញ៕

អានបន្ត៖ ​ មិនត្រឹមតែចេះរកលុយ ស្រ្តីសម័យថ្មីគួរឆ្លាតវៃរឿងរៀបចំម្ហូបអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ

អត្ថបទ៖ លឹម សុនា