មិនត្រឹមតែចេះរកលុយ ស្រ្តីសម័យថ្មីគួរឆ្លាតវៃរឿងរៀបចំម្ហូបអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ
- 2020-03-30 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនត្រឹមតែចេះរកលុយ ស្រ្តីសម័យថ្មីគួរឆ្លាតវៃរឿងរៀបចំម្ហូបអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ
ធ្លាប់ឭជារឿយៗ ពាក្យដែលគេនិយមនិយាយថា គ្មាននរណាម្នាក់ល្អឥតខ្ចោះ ឬល្អគ្រប់ដប់ឡើយ។ បើពូកែផ្នែកអ្វីមួយ តែងមានមួយផ្នែកផ្សេងទៀត មិនសូវប៉ិនប្រសប់ឬមិនចេះសោះតែម្តង។ ជាក់ស្តែងដូចក្នុងសម័យបច្ចុប្បន្ន ភាគច្រើនស្រ្តីដែលជាប់រវល់ជាមួយកិច្ចការងារខាងក្រៅ តែងមិនសូវចំណាប់ខាងការងារក្នុងផ្ទះជាដើម។ យ៉ាងណាក៏ដោយ មិនត្រឹមតែចេះរកលុយប៉ុណ្ណោះទេ ស្រ្តីសម័យថ្មីគួរឆ្លាតវៃរឿងរៀបចំម្ហូបអាហារ ដើម្បីទទួលបានអត្ថប្រយោជន៍ធំៗទាំងនេះ។
ជួយឲ្យសុខភាពល្អ
ការចម្អិនម្ហូបនៅផ្ទះដោយខ្លួនឯង អាចធានានូវអនាម័យនិងសុវត្ថិភាព។ អ្នកអាចធ្វើការជ្រើសរើស មុខម្ហូបណាដែលមានជីវជាតិបំប៉នច្រើនសម្រាប់រាងកាយ កាត់បន្ថយអាហារដែលសម្បូរជាតិខ្លាញ់ មិនប្រើប៊ីចេងឬគ្រឿងផ្សំផ្សេងៗ ដែលនាំឲ្យមានហានិភ័យចំពោះសុខភាព។
អាចសន្សំលុយកាក់
ទោះយ៉ាងណាអាហារដែលទិញស្រាប់ តែងមានតម្លៃថ្លៃជាង ការចម្អិនដោយខ្លួនឯង។ ប្រសិនបើអ្នកមានបំណងចង់សន្សំ និងកាត់បន្ថយការចំណាយជាប្រចាំទៅលើអាហារខាងក្រៅ គួរងាកមករៀបចំធ្វើដាក់ពីផ្ទះវិញប្រសើរជាង។
ជួយបង្កើនភាពស្និទ្ធស្នាលរវាងដៃគូ
ការចម្អិនអាហាររួមគ្នាជាមួយមនុស្សដែលខ្លួនស្រលាញ់ អាចធ្វើអ្នកទាំងពីរបានចំណាយពេលនៅជាមួយគ្នាកាន់តែច្រើន ជួយឲ្យទំនាក់ទំនងកាន់តែល្អប្រសើរ បង្កើនភាពស្និទ្ធស្នាល ការសហការគ្នា ថែមទាំងអាចភ្លក់និងញ៉ាំអាហារជុំគ្នាប្រកបដោយសុភមង្គល។ ជួយឲ្យអារម្មណ៍កាន់តែស្រស់ថ្លា
ការធ្វើម្ហូបជុំគ្នាជាមួយដៃគូ មិត្តភ័ក្តិឬក្រុមគ្រួសារ អាចជួយបង្កើនបរិយាកាសស្រស់បំព្រង អារម្មណ៍ស្រស់ថ្លា ជាមួយនឹងការចែករំលែកបទពិសោធទៅវិញទៅមក។ នាពេលនេះការជួបជុំ សំណើចក្អាកក្អាយ និងអនុស្សាវរីយ៍ល្អ អាចសំខាន់ជាងរសជាតិនៃម្ហូបអាហារទៅទៀត។
មានគំនិតច្នៃប្រឌិតកាន់តែច្រើន
អ្នកអាចជ្រើសរើសរសជាតិដែលខ្លួនចូលចិត្ត និងច្នៃប្រឌិតបានច្រើនប្រភេទតាមតម្រូវការ។ លើសពីនេះ អ្នកក៏អាចទិញទុកនូវបន្លែច្រើនមុខ ដើម្បីងាយស្រួលក្នុងការច្នៃតាមចំណង់ចំណូលចិត្ត និងអ្វីដែលរាងកាយត្រូវការចាំបាច់។
ជាជម្រើសដ៏ល្អនិងមានភាពងាយស្រួលបំផុត អ្នកអាចចូលទៅកុម្ម៉ង់តាមរយៈ ៖
វិបសាយ ៖ ផ្សារ កសិផលធម្មជាតិឡេង ណាវ៉ាត្រា
សូមដោនឡូត Mobile App (Playstore) ៖ Navatra Market
លេខទូរស័ព្ទកុម្ម៉ង់ ទិញ ៖ 0000 (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។
ឬអាចចូលទៅកាន់ Google Play ក៏បាន។
ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុមការងារជាច្រើននាក់រង់ចាំដឹកជូនបងប្អូនយ៉ាងឆាប់រហ័ស ក្នុងចន្លោះពេលត្រឹមតែ ២០នាទីប៉ុណ្ណោះនៅភ្នំពេញ៕
ចុចអានបន្ត៖ រកឯណាបាន! មិនបាច់ទៅផ្សារ ក៏អាចទិញបន្លែស្រស់ៗ ថែមដឹកជញ្ជូនឥតគិតថ្លៃទៀត