អង្ករសម្រូបជួយសម្រស់ឲ្យក្មេងជាងវ័យ ការពារមុខជាំ និងពង្រឹងសរសៃសក់

  • 2020-03-31 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

​សរីរាង្គ​កាយ​របស់​មនុស្ស​យើង​ត្រូវ​ការ​បរិមាណ​សារ​ធាតុ​ចិញ្ចឹម​ជាក់​លាក់​ដែល​មាន​នៅ​ក្នុង​ចំណី​អាហារ ហើយ​បាយ​ជាអាហារ​ដែល​មនុស្ស​ពាក់​កណ្ដាល​ពិភព​លោក​ខ្វះ​មិន​បាន​។ ​ការ​បរិភោគ​អង្ករ​សម្រូប​ត្រូវ​បាន​គេ​ណែ​នាំ​ជា​ពិសេស​ ព្រោះ​វា​​​ផ្ដល់​នូវ​​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ និង​សម្រស់​។ ​​​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

​១ .កម្រិត​ជាតិ​ស្ករ​ល្អ​បំផុត

រូបតំណាង

ប្រភេទ​ជាតិ​ស្ករ​ដែល​ល្អ​បំផុត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ អង្ករ​សម្រូប​ ។ ​ប្រភេទ​ជាតិ​ស្ករ​អាក្រក់ គឺ​ដូចជា​ស្ករ​គ្រាប់ មិន​មាន​សារធាតុ​សរសៃ​(Fibers) ​ វីតាមីន​ និង​សារធាតុ​រ៉ែ​ទេ។ ​សូម​បញ្ចូល​ប្រភេទ​ស្ករ​ល្អ​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក ដោយ​ព្យាយាម​បរិភោគ​បន្លែ ផ្លែឈើ សាឡាដ​បន្ថែម​។

​២ .ជួយ​ការពារ​ស្បែក​កុំឲ្យ​ជាំ​

រូបតំណាង

​អង្ករ​សម្រូប​មាន​ផ្ទុក​សារធាតុ​សរសៃ​ (Fibers) ​ដែល​ផ្ដល់​ប្រយោជន៍​ដល់​ស្បែក​យ៉ាង​ល្អ​។​ វា​ក៏​មាន​ផ្ទុក​សារធាតុ​រ៉ែ​សំខាន់​ៗ​ ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ម៉ាញ៉េ​ស្យូម​ ដែល​ការ​ពារ​ស្បែក​មិន​ឲ្យ​ងាយ​ខូច​ និង​​ជាំ។ អង្ករ​សម្រូប​ក៏​មាន​សារធាតុ​ទប់​ជាតិ​ខ្លាញ់​លើ​ស្បែក​ មិន​បង្ក​ឲ្យ​កើត​មុន​ និង​ជួយ​ឲ្យ​ស្បែក​ស្អាត​ ភ្លឺថ្លា​បែប​ធម្មជាតិ។

៣ .​ថែទាំស្បែក​មិន​ឲ្យ​ចាស់​ជាង​វ័យ​​​​​​​

រូបតំណាង

អង្ករសម្រូប ​ផ្ដល់​នូវ​តុល្យ​ភាព​ដែល​ល្អឥតខ្ចោះ​នៃ​កាបូអ៊ីដ្រាត​ និង​ប្រូតេអ៊ីន​ដែល​មាន​ច្រើន​ជាង ៥ ​ក្រាម​ក្នុង​បាយ​ឆ្អិន​មួយ​កែវ។ ការ​សិក្សា​ស្រាវ​ជ្រាវ​ដោយ​យក​មនុស្ស​ ២៤នាក់ ប្រើ​រយៈពេល ៨ សប្ដាហ៍ ដើម្បី​ឲ្យ​ញ៉ាំ​អង្ករសម្រូប​​បាន​ឲ្យ​ឃើញ​ថា ​ការ​បង្កើន​ប្រូតេអ៊ីន​បង្កើន​កម្លាំង​ក្នុង​ខ្លួន​ និង​ជួយ​​រក្សា​សម្រស់​ ជាពិសេសស្បែកលើមុខ-ដងខ្លួនឲ្យ​ក្មេង​ជាង​វ័យ​។

៤ .ជួយ​ឲ្យ​សក់​លូតលាស់​បាន​ល្អ​

ក្រៅ​ពី​ជួយ​ការ​ពារ​មិន​ឲ្យ​សក់​ងាយ​ខូច​ហើយ​ ថែម​ទាំង​មាន​សារធាតុ​រ៉ែ​ និង​វីតាមីន​ដូច​រៀប​រាប់​ខាងលើ​​ វា​​ជួយ​ពង្រឹង​ឫសគល់​នៃ​សក់​​រឹង​មាំ​ និង​លូតលាស់​បាន​ល្អ​។ ​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយ ធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

ចុចអានបន្ថែម៖ ទម្លាយហេតុផលនៃការប្រែប្រួលរសជាតិអង្ករមិនដូចដើម

ប្រភព៖ orogoldtoronto.ca ប្រែ​សម្រួល៖ ស៊ិន សាវ៉េត