ទម្លាយហេតុផលនៃការប្រែប្រួលរសជាតិអង្ករមិនដូចដើម

  • 2020-03-26 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​​​អ្នក​ទាំង​អស់​គ្នា​​មាន​​ចាប់​អារម្មណ៍​ដែរ​ទេ​ថា​ ​អង្ករ​ដែល​យើង​យក​មក​ដាំ​បាយ​រាល់​ថ្ងៃ​មាន​រស​ជាតិ​ខុសគ្នា​ពី​មួយ​ថ្ងៃ ទៅ​មួយថ្ងៃ​ ហើយ​លែង​សូវ​ឆ្ងាញ់​ដូច​ថ្ងៃ​ដំបូង?

ចង់ បាន អង្ករ ផ្កា ម្លិះ ប្រណីត ដាំ ដុះដោយ ធម្មជាតិ គុណ ភាព ល្អ ឥត ខ្ចោះ ដឹក ដល់ ផ្ទះ របស់ លោក អ្នក ចុច ត្រង់ នេះ

តាមការសម្គាល់ អង្ករ​មាន​រសជាតិ​ឆ្ងាញ់​ និងមាន​ក្លិន​ក្រអូប​ នៅ​ពេល​ដែល​គេ​កិនរួច បន្ទាប់ពីទើប​តែ​ប្រមូល​ផល​​ ហើយ​បញ្ចេញ​លក់​ភ្លាមៗ​។ ចំណែកឯមតិមួយទៀត ពី​អ្នក​លក់​អង្ករ​នៅរាជធានីភ្នំពេញ​ កញ្ញា​ ម៉ី ម៉ី នៅម្តុំចំណុចផ្សារ​ឈូក​មាស​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ខែ​ តុលា​ ដល់​ ធ្នូ​ រោង​ម៉ាស៊ីន​ស្រូវ​ជាច្រើន​ ចាប់​ផ្ដើម​បញ្ចេញ​អង្ករ​លក់​នៅ​លើ​ទីផ្សារ។

កញ្ញា ម៉ីម៉ី បន្ថែមថា បើតាម​ការ​សម្គាល់​ អង្ករ​ក្រោយ​ទិញ​​រួច​ក្នុងរយៈ​ពេល​៣ខែ​​ នឹង​ប្រែប្រួល​រសជាតិ​ដោយ​ខ្លួន​ឯង លែង​សូវ​​មាន​ក្លិន​ឈ្ងុយ ហើយ​បើ​ទុក​ដល់​៦ខែ​ សាច់​អង្ករ​នឹង​ប្រែ​ពណ៌​ពី​ស​ទៅ​ជា​លឿង​បន្តិច​ ហើយ​បាយ​ដាំ​ឆ្អិន​រួច​ សភាពទៅ​រាង​រឹង ​ហើយ​​​លែង​ស្អិត​ដូច​មុន​ ដែល​គេ​​និយម​យក​អង្ករ​ទុក​យូរ​ខែ​ប្រភេទ​នេះ សម្រាប់​ឆា​បាយ​ញ៉ាំ​ ទើប​មិន​សូវ​ជាប់​​ខ្ទះ​។ ​​​​​​ម្ល៉ោះហើយ បើទិញអង្ករ ត្រូវរកប្រភពឲ្យច្បាស់លាស់ និងអាចទុកចិត្តបាន៕

ចង់ បាន អង្ករ ផ្កា ម្លិះ ប្រណីត ដាំ ដុះដោយ ធម្មជាតិ គុណ ភាព ល្អ ឥត ខ្ចោះ ដឹក ដល់ ផ្ទះ របស់ លោក អ្នក ចុច ត្រង់ នេះ

អត្ថបទ៖ ស៊ិន សាវ៉េត