រក្សាអនាម័យពេលចម្អិនម្ហូបអាហារដោយមិនបារម្ភការឆ្លងមេរោគ អំឡុង Covid-19
- 2020-03-24 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រក្សាអនាម័យពេលចម្អិនម្ហូបអាហារដោយមិនបារម្ភការឆ្លងមេរោគ អំឡុង Covid-19
ការរាតត្បាតនៃ Covid-19 ធ្វើឲ្យមនុស្សម្នារក្សាចម្ងាយពីគ្នា ហើយក្រុមហ៊ុនមួយចំនួនក៏បានដាក់គោលការណ៍ថ្មីដោយអាចធ្វើការពីផ្ទះបានដើម្បីបន្ថយការឆ្លង។ យ៉ាងណាក៏ដោយ ចំណុចសំខាន់នៅពេលនេះគឺពង្រឹងគុណភាពជីវិតនៅពេលរស់នៅក្នុងផ្ទះ។
មានគុណភាពជីវិតល្អ លុះត្រាអំឡុងពេលនៅផ្ទះអ្នកញ៉ាំអាហារមានជីវជាតិ គេងគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណទៀងទាត់។ មនុស្សជាច្រើនក៏ងាកមកចម្អិនអាហារខ្លួនឯង លែងសូវចេញក្រៅញ៉ាំបាយក្រៅផ្ទះទៀត។ ដូច្នេះមិនអាចមើលរំលងនូវអនាម័យម្ហូបអាហារដែលអង្គការសុខភាពពិភពលោក (WHO) បានណែនាំថា៖
របៀបរក្សាអនាម័យក្នុងពេលចម្អិនអាហារឲ្យមានសុវត្ថិភាពដោយមិនបារម្ភការឆ្លងមេរោគ
១. ប្រើជ្រុញនិងកាំបិតហាន់សាច់ឆៅដោយឡែកពីបន្លែ
២. លាងដៃជានិច្ចក្រោយហាន់សាច់ឆៅ
៣. កុំបរិភោគសាច់សត្វងាប់ដោយសារជំងឺ
៤. លាងដៃក្រោយបរិភោគអាហាររួច
៥. ញ៉ាំអាហារដែលនៅក្ដៅៗនិងឆ្អិនល្អ
៦. គួរដាក់ស្លាបព្រាដោយឡែកក្នុងចានម្ហូបនីមួយៗ ចៀសវាងប្រើស្លាបព្រាផ្ទាល់ខ្លួនដួសម្ហូប នៅពេលញ៉ាំអាហារជុំគ្នា
៧. រក្សាចម្ងាយអង្គុយពីគ្នាចន្លោះ ១.៥-២ ម៉ែត្រ ពីគ្នា ឬអាចញ៉ាំដាច់ដោយឡែកពីគ្នាមួយរយៈសិន៕
អានបន្ត របស់ប្រើប្រាស់ទាំង៧ក្នុងផ្ទះផ្ទុកមេរោគច្រើន តែបែរជាមើលរំលងមិនព្រមសម្អាត