កុំចាំតែស្រីៗ ប្រុសៗគួរចេះឡើងផ្សារ ទិញបន្លែល្អៗ តាមវិធីទាំងនេះ

  • 2020-03-19 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្លែ​គឺ​ជា​ផ្នែក​សំខាន់​មួយ​​ដែល​មាន​តួនាទី ជួយ​​ទ្រទ្រង់​សុខភាព​របស់​អ្នក។ ហេតុ​នេះ​​ហើយ​កុំ​ថា​​ឡើយ​​មនុស្ស​ស្រី​ សូម្បី​តែ​បុរស​ៗ​​ក៏​គួរ​ដឹង​ពី​វិធី​ងាយ​ៗ ដើម្បី​ជ្រើស​រើស​បន្លែ​ដែល​មាន​គុណភាព​ល្អ អាច​ផ្តល់​ជីវជាតិ​ដល់​រាង​​កាយ មិន​ធ្វើ​ឲ្យ​ខក​បំណង​​និង​​ខាត​បង់​លុយ​កាក់​ ពេល​​ត្រលប់​មក​ផ្ទះ​វិញ​។

​១. មិន​ត្រូវ​ទិញ​បន្លែ​ដែល​​​មាន​ស្នាម​ជាំ ឬ​ខូចខាត

រាល់​បន្លែ​ដែល​​មាន​ស្នាម​ជាំ ឬ​ខូច​ខាត​​​ដោយ​​រលួយ​ អាច​បណ្តាល​ឲ្យ​បាក់តេរី​មិន​ល្អ​ នៅ​សំងំ​លាក់​ខ្លួន បន្ទាប់​មក​នឹង​សាយ​ភាយ​ពេញ​បន្លែ​តែ​ម្តង។ មូលហេតុ​នេះ​ដែរ អាច​​ធ្វើ​ឲ្យ​បន្លែ​បាត់​បង់​ជីវជាតិ​និង​រសជាតិ។

​២. ទិញ​​តាម​រដូវ​កាល​

មិន​មែន​គ្រប់​បន្លែ​ស្រស់​ៗ​ទាំង​អស់​សុទ្ធ​តែ​​អាច​​​ដាំ​ដុះ​លូត​លាស់​ល្អ​បាន​ពេញ​មួយ​ឆ្នាំ​នោះ​ទេ​ ដូច្នេះ​គួរ​ទិញ​បន្លែ​ណា​ ដែល​ដល់​រដូវ​របស់​វា។ អ្នក​នឹង​ទទួល​បាន​ទាំង​​គុណ​ភាព​ល្អ​ហើយ​​តម្លៃ​ក៏​សមរម្យ​ទៅ​​តាម​ហ្នឹង​ដែរ។ ​

​៣. ជ្រើសរើស​បន្លែ​ពណ៌​​ចម្រុះ

ដោយ​សារ​តែ​បន្លែ​​ដែល​មាន​ពណ៌​ស្រស់​ៗ​ចម្រុះ​គ្នា គឺ​មាន​ផ្ទុក​នូវ​ជីវជាតិ​សំខាន់​ផ្សេង​​ៗ​គ្នា ដូច្នេះ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ខុស​ៗ​គ្នា​​សម្រាប់​រាង​កាយ​​របស់​​អ្នក​ផង​ដែរ។

​៤. ស្វែង​រក​​​កន្លែង​លក់​បន្លែ​​ដែល​អាច​ធានា​នូវ​សុវត្ថិភាព

​​​នៅ​តាម​​បណ្តា​ហាង​លក់​​បន្លែ​មួយ​ចំនួន​ ពិត​ជា​យក​ចិត្ត​ទុក​ដាក់​លើ​គុណភាព​​និង​សុវត្ថិភាព​របស់​អ្នក​ទិញ​។ ក្នុង​នោះ​រួម​មាន ការ​រៀប​ចំ​ទុក​ដាក់​​មាន​របៀប​រៀប​រយ ការ​ថែរក្សា​មាន​​​​ស្តង់​ដារ​ត្រឹម​​ត្រូវ និង​មាន​​ប្រភព​​​ដើម​ច្បាស់​លាស់។ កន្លែង​លក់​​ដែល​អាច​ទុក​ចិត្ត​បាន ទើប​​លែង​ជា​ក្តី​បារម្ភ​សម្រាប់​អ្នក​ រាល់​ពេល​ទៅ​​ទិញ​បន្លែ​គ្រប់​មុខ​ទាំង​អស់​​។ ​​

ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ក៏​ដូចជា​ស្ថានភាព​បច្ចុប្បន្ន ដែល​គ្រប់គ្នា​មិន​ចង់​ចេញ​ពី​ផ្ទះ ដោយ​សារ​មេរោគកូវីដ១៩ ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា ក៏​មា​ន​ផ្តល់​ជូនសេវាដឹកជញ្ជូនដល់ផ្ទះ ដោយ ឥត គិត ថ្លៃ ដោយ គ្រាន់​តែ​បង​ប្អូន ចូល​ទៅ​កុម្ម៉ង់​តាមរយៈ ៖

ផ្សារ បន្លែ កសិផល ធម្មជាតិ មាន ក្រុម​ការងារ​ជា​ច្រើន​នាក់​រង់ចាំ​ដឹក​ជូន​បង​ប្អូន​យ៉ាង​ឆាប់រហ័ស ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ ២០​នាទី​ប៉ុណ្ណោះ​នៅ​ភ្នំពេញ៕

ចុចអានបន្ត​៖ ប្រយោជន៍​ខ្លាំង! ជួយ​សម្រស់​ក្មេង​ជាង​វ័យ សុខ​ភាព​ល្អ ដោយ​ញ៉ាំ​បន្លែ​ធម្មជាតិ​ទាំង​នេះ

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម