ប្រយោជន៍ខ្លាំង! ជួយសម្រស់ក្មេងជាងវ័យ សុខភាពល្អ ដោយញ៉ាំបន្លែធម្មជាតិទាំងនេះ
- 2020-03-07 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយោជន៍ខ្លាំង! ជួយសម្រស់ក្មេងជាងវ័យ សុខភាពល្អ ដោយញ៉ាំបន្លែធម្មជាតិទាំងនេះ
តើអ្នកកំពុងចង់បានភាពស្រស់ស្អាតដោយមិនបាច់វះកាត់កែសម្ផស្សឬប្រើផលិតផលថ្លៃៗមែនទេ? អាថ៌កំបាំងនេះពិតជាមាន ដោយគ្រាន់តែញ៉ាំបន្លែ នោះអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងព្រមតែម្ដងសម្រាប់សុខភាពផង សម្រាប់ស្បែករបស់អ្នកថែមទៀត។
ដូច្នេះឈប់ខ្វាយខ្វល់ពីរឿងទិញផលិតផលថែរក្សាស្បែកមានតម្លៃថ្លៃៗទៀតទៅ អ្នកអាចងាកមកញ៉ាំប្រភេទបន្លែទាំងនេះ នោះអ្នកនឹងទទួលបានភាពស្រស់ស្អាតពីខាងក្នុង ស្បែកភ្លឺថ្លា ភ្នែកភ្លឺច្បាស់ រួមទាំងមានរាងគួរឲ្យស្រលាញ់ថែមទៀត។
១. ស្ពៃក្ដោបពណ៌ស្វាយ
ក្រៅពីពណ៌ដ៏ឆើតឆាយរបស់ស្ពៃមួយប្រភេទនេះ វាក៏ផ្ដល់គុណប្រយោជន៍សម្រាប់អ្នកទទួលទានឲ្យស្អាតទាំងខាងក្នុងនិងខាងក្រៅផងដែរ។ ជាមួយបរិមាណអ៊ីយ៉ូតនិងស្ពាន់ធ័រខ្ពស់ វាជួយលាងសម្អាតភាពខាងក្នុងរាងកាយដោយជួយឲ្យស្បែកភ្លឺចែងចាំងបាន។ អ្នកដឹងទេ នៅពេលរាងកាយពេញដោយជាតិពុល សុខភាពអ្នកនឹងមើលទៅមិនស្រស់ថ្លាឡើយ តែស្ពៃពណ៌ស្វាយអាចបំបាត់កង្វល់នេះបានបើអ្នកបរិភោគវាទៀងទាត់។ អ្នកនឹងស្រលាញ់ស្បែករបស់អ្នកកាន់តែខ្លាំង ជាមួយអត្ថប្រយោជន៍ដ៏លើសលប់របស់ស្ពៃពណ៌ស្វាយ។ ២. ត្រប់
គុណសម្បត្តិពិសេសរបស់ផ្លែត្រប់ ជួយឲ្យស្បែករបស់អ្នកមានភាពទន់រលោងស្មើគ្នា និងវាថែមទាំងមានសមាសធាតុប្រឆាំងភាពចាស់ដែលផ្ទុកក្នុងសម្បកពណ៌ស្វាយរបស់ផ្លែនេះទៀតផង។ លើសពីនេះ ជួយការពារកោសិកាមហារីកមិនឲ្យរីករាលដាល ព្រមទាំងពង្រឹងមុខងារផ្នែកចងចាំរបស់អ្នក កុំឲ្យភ្លេចភ្លាំងថែមទៀត។
៣. ជី
ជាទូទៅ ជនជាតិអាស៊ីនិយមយកជីបន្ថែមជាគ្រឿងផ្សំក្នុងម្ហូបអាហាររបស់ពួកគេខ្លាំងណាស់។ តាមការសិក្សា ជីផ្ទុកដោយសារធាតុអង់ទីស៊ីដង់ ពិសេសអេហ្គូណូ ដែលមិនត្រឹមមានគុណប្រយោជន៍សម្រាប់សុខភាពទេ ថែមទាំងល្អសម្រាប់សម្រស់ទៀតផង។ អ្នកអាចនឹងភ្ញាក់ផ្អើលចំពោះអត្ថប្រយោជន៍របស់ជីមួយប្រភេទនេះ ព្រោះវាថែមទាំងជួយការពារការប្រឆាំងជំងឺមហារីកមាត់ស្បូន រារាំងការខូចខាតផ្សេងៗចំពោះរាងកាយ ទប់ស្កាត់មិនឲ្យកោសិកាមហារីកលូតលាស់បានយ៉ាងមានប្រសិទ្ធភាព។ ម្ល៉ោះហើយ នៅពេលសុខភាពអ្នកល្អប្រសើរ សម្រស់ស្បែករបស់អ្នកក៏ផូផង់ទៅតាមនោះដែរ។
៤. ម្ទេសហាវ៉ៃក្រហម
អ្នកដឹងទេ ម្ទេសហាវ៉ៃក្រហមជាប្រភពល្អបំផុតរបស់ វីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យរឹងមាំមិនងាយឲ្យជំងឺចូលលុកលុយបាននោះឡើយ។ បន្ថែមពីនេះ ម្ទេសហាវ៉ៃក្រហមជួយទប់ស្កាត់មិនឲ្យលេចស្នាមជ្រួញ បង្កើនខូឡាជែនសម្រាប់ស្បែក ឲ្យមើលទៅក្មេងជាងវ័យនិងស្រស់ថ្លា។
ព័ត៌មានបន្ថែមពីផ្សារកសិផលធម្មជាតិ សូមទាក់ទង តាមរយៈលេខ ទូរសព្ទ ០១១ ៤៤៤ ៤៤៤ ៕
អានបន្ត៖ ៨ វិធីបង្កើនប្រព័ន្ធភាពស៊ាំឲ្យបានរឹងមាំ ប្រឆាំងវីរុសផ្សេងៗ