ល្អ​លើស​ស្មាន! ទឹកក្រូចថ្លុងជួយប្រព័ន្ធភាពស៊ាំរឹងមាំល្អនិងសម្រកទម្ងន់បានឆាប់រហ័ស

  • 2020-02-28 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដឹង​ទេ ក្រូច​ថ្លុង​ពិត​ជា​គុណ​ប្រយោជន៍​ដល់​រាង​កាយ​ណាស់។ ​ពិសេស​វា​ផ្ទុក​វីតាមីន C ​កាក​សសៃ ​ដើម្បី​ជួយ​ពង្រឹង​ថាម​ពល​យ៉ាង​មាន​ប្រសិទ្ធភាព​ បើ​អ្នក​ទម្លាប់​ផឹក​វា​ឲ្យ​បាន​ទៀង​ទាត់។

រូបតំណាង

**១. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ**

នៅ​ពេល​អ្នក​ផឹក​ទឹក​ក្រូច​​ថ្លុង​ទៀង​ទាត់​នឹង​ជួយ​​បំពេញ​បន្ថែម​វីតាមីន​ដល់​សារពាង្គកាយ។ ​វីតាមីន C ​គឺ​មាន​សារសំខាន់​សម្រាប់​អ្នក​ដែល​ចង់​បាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ ព្រោះ​វា​អាច​ប្រឆាំង​ជំ​ងឺ​បាន​យ៉ាង​ងាយ។ ​ដូច​នេះ អ្នក​​គួរ​​ផឹក​ទឹក​ក្រូច​ថ្លុង​ដើម្បី​​​កុំ​ឲ្យ​រាង​កាយ​ខ្វះ​ជាតិ​ទឹក និង​មិន​បារម្ភ​រឿង​ឡើង​កាឡូរី​​។

រូបតំណាង

២. ល្អ​សម្រាប់​ការ​រំលាយ​អាហារ

​ដោយសារ​​ក្រូច​ថ្លុង​មាន​ជាតិ Fiber ​ខ្ពស់ ​វា​ល្អ​បំ​ផុត​សម្រាប់​​ចល​នា​ពោះ​វៀន។ ​ជា​ពិសេស សម្រាប់​អ្នក​មាន​បញ្ហា​រំលាយ​អាហារ​ដូច​ជា ​​ទល់​លាមក ​ក្រហាយ​ទ្រូង ​និង​​ហើម​ពោះ​ជា​ដើម។

រូបតំណាង

៣. ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ដើរ​បាន​ល្អ​

វា​ក៏​ជួយ​ឲ្យ​សរសៃឈាម​​ដើរ​បាន​ស្រួល​ដោយសារ​ទឹក​ក្រូច​ថ្លុង​ផ្ទុក​បរិមាណ​ប៉ូតាស្យូម​ខ្ពស់ ​ដែល​ល្អ​ក្នុង​ការ​កាត់​បន្ថយ​ស្រ្តេស ​ប្រព័ន្ធ​ឈាម​រត់​ស្រួល ​និង​បេះ​ដូង​ដើរ​បាន​ល្អ​។ ​ម្យ៉ាង​ទៀត ​ជួយ​កាត់​បន្ថយ​ហានិភ័យ​​គាំង​បេះ​ដូង​បាន​ទៀត​ផង។

រូបតំណាង

៤. ជួយ​ពង្រឹង​សន្លាក់

​បើ​អ្នក​ផឹក​វា​បាន​ទៀង​​ទាត់ ​នោះ​ក៏​ជួយ​ពង្រឹង​ឆ្អឹង​របស់​អ្នក​ឲ្យ​រឹងមាំ​ផង​ដែរ។ ​អ្នក​​អាច​គេច​ផុត​ពី​ជំ​ងឺ​ពុក​ឆ្អឹង ​និង​ជំងឺ​សន្លាក់​បាន​ថែម​ទៀត។ ​​អ្នក​អាច​ផឹក​​ក៏​បាន ​ញ៉ាំ​ផ្លែ​ក្រូច​ថ្លុង​ក៏​បាន ​ដើម្បី​​បង្កើន​បរិមាណ​ប៉ូ​តាស្យូម​ក្នុង​រាង​កាយ៕

​អាន​បន្ត​៖ ​ មានអ្វីកើតឡើងនៅពេលអ្នកម្តាយឲ្យកូនតូចញ៉ាំល្មៀតជារៀងរាល់ថ្ងៃ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម