មានអ្វីកើតឡើងនៅពេលអ្នកម្តាយឲ្យកូនតូចញ៉ាំល្មៀតជារៀងរាល់ថ្ងៃ?
- 2020-02-25 09:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានអ្វីកើតឡើងនៅពេលអ្នកម្តាយឲ្យកូនតូចញ៉ាំល្មៀតជារៀងរាល់ថ្ងៃ?
នៅពេលកូនរបស់អ្នកឈានដល់អាយុ ៦ឆ្នាំ នោះជាពេលដែលអ្នកកាន់តែត្រូវយកចិត្តទុកដាក់ផ្នែកសុខភាព។ ការបន្ថែមជីវជាតិក្នុងរបបអាហាររបស់ពួកគេនឹងជួយការលូតកម្ពស់ ប្រព័ន្ធភាពស៊ាំ និងការរលាកផ្សេងៗបានទៀតផង។
**១. ជួយឆ្អឹងឲ្យរឹងមាំ និងលូតកម្ពស់**
លាយល្មៀតជាមួយទឹកឃ្មុំ អាចជួយឲ្យជម្រុញការបង្កើតកោសិកាឆ្អឹងឡើងវិញ បង្កើនកាល់ស្យូម។ ជួយឆ្អឹងឲ្យរឹងមាំ និងលូតកម្ពស់បានល្អ។
២. ពង្រឹងប្រព័ន្ធភាពស៊ាំ
វាមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺផ្លូវដង្ហើមដូចជាផ្ដាសាយនិងហៀរសំបោរ។ ក្នុងពេលជាមួយគ្នានេះដែរ បើអ្នកលាយម្សៅល្មៀតជាមួយទឹកឃ្មុំ វាក៏ជួយឲ្យរាងកាយរឹងមាំ ប្រព័ន្ធភាពស៊ាំល្អ និងសុខភាពល្អ។
៣. លុបបំបាត់ជាតិពុល
គុណសម្បត្តិដ៏ល្អឥតខ្ចោះមួយទៀតគឺល្មៀតជួយលាងថ្លើម តម្រងនោម និងចរន្តឈាមឲ្យរត់បានស្រួល។ តាមនោះដែរ សារធាតុប្រឆាំងអុកស៊ីតកម្ម និងអាស៊ីតអាមីណូ រួមទាំងប្រូតេអ៊ីន ជួយប្រយុទ្ធប្រឆាំងការរលាកនិងទប់ស្កាត់ជាតិពុលយ៉ាងមានប្រសិទ្ធភាព។
៤. ការពារប្រព័ន្ធរំលាយអាហារ
ល្មៀតមានប្រសិទ្ធភាពការពារបាក់តេរីមិនឲ្យចូលក្នុងពោះវៀនរបស់កុមារបាន។ លើសពីនេះ ក៏ជួយការពារក្រពះ និងប្រព័ន្ធរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។
ដូច្នេះ តើគួរឲ្យកុមារញ៉ាំល្មៀតចំនួនប៉ុន្មានទើបល្អ?
ឲ្យកូនរបស់អ្នកញ៉ាំល្មៀតលាយជាមួយទឹកឃ្មុំចំនួន២ដងក្នុងមួយថ្ងៃ។ ក្នុងនោះ ល្មៀតកន្លះស្លាបព្រា ទឹកឃ្មុំសុទ្ធកន្លះស្លាបព្រាលាយជាមួយទឹកឆ្អិន ១០០ ml។
សូមបញ្ជាក់ថា បើកូនរបស់អ្នកកំពុងលេបថ្នាំណាមួយ សូមកុំឲ្យពួកគេផឹកទឹកល្មៀតនេះអី៕
អានបន្ត៖ ឧស្សាហ៍ផឹកភេសជ្ជៈផ្អែមៗ គួរដឹងវិធីការពារចៀសវាងកើនជាតិស្ករខ្ពស់ ធ្មេញឆាប់ពុក