សញ្ញាទាំង ៧ បង្ហាញថារាងកាយអ្នកត្រូវការវីតាមីន A ចាំបាច់

  • 2020-02-20 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 59

គ្រប់វីតាមីនទាំងអស់គឺចាំបាច់យ៉ាងខ្លាំងក្នុងការទ្រទ្រង់សារពាង្គកាយប្រចាំថ្ងៃ។ វីតាមីន A ដើរតួនាទី​សំខាន់​ណាស់​សម្រាប់សុខភាពស្បែក ពិសេសស្ត្រីកំពុងពពោះ ទារក និងកុមារនៅ​ដំណាក់​កាល​ដំបូង​សុទ្ធ​តែ​ទាម​ទារ​ឲ្យ​មាន​វីតាមីន​គ្រប់​គ្រាន់។ យ៉ាងណាមិញ ប្រសិនបើរាងកាយរបស់អ្នកមិនទទទួលបានវីតាមីន A គ្រប់គ្រាន់ តើនឹងលេចចេញសញ្ញាអ្វីខ្លះដែលអ្នកគួរតែយកចិត្តទុកដាក់។ សញ្ញាទាំង ៧ បង្ហាញាថា​រាងកាយ​របស់​អ្នក​ត្រូវ​ការ​វីតា​មីន​ A នោះរួមមាន៖

១. ស្បែកស្ងួត

រូបតំណាង

វីតា​មីន A គឺជាធាតុសំខាន់​មួយដែល​រាងកាយត្រូវការដើម្បីជួសជុលជាលិការ​ស្បែកនិងធ្វើឱ្យស្បែក​មាន​សំ​ណើម។ ជាទូទៅ រោគសញ្ញា​នៃកង្វះ​វីតាមីនអា​គឺការ​លេចចេញ​នូវជំងឺ​ស្បែក​ដែលកើត​ឡើង​នៅពេល​ដែល​ស្បែក​​ស្ងួតខ្លាំង​រហូតដល់​មានពណ៌​ក្រហមប្រៀប​ដូចជាអ្នកបានរងរបួស និងរមាស់ខ្លាំង។

២. បញ្ហាភ្នែកពេលយប់

រូបតំណាង

សញ្ញាមួយនេះគឺជាសញ្ញាមួយដែលតែងកើតឡើងចំពោះអ្នកខ្វះវីតាមីន A។ វាក៏ត្រូវបានគេស្គាល់ថាជា ជំងឺ nyctalopia ទាក់ទងនឹងការមើលមិនសូវឃើញនៅទីងងឹត។ នៅក្នុងបរិយាកាសមិនសូវច្បាស់ ភ្នែករបស់​អ្នក​នឹង​មើលមិនឃើញសូវឃើញខ្លាំង។

៣. កើតមុន

រូបតំណាង

ដូចនឹងអ្វីដែលបានរៀបរាប់ខាងលើ វីតាមីន A ជាអ្នកជួសជុលជាលិកាស្បែក។ ដូច្នេះ ប្រសិនបើខ្វះវា ស្បែក​របស់​អ្នកនឹងឡើងស្ងួតហើយជាតិខ្លាញ់នៅលើមុខនឹងបង្កទៅជាមុន។ នេះគឺជាហេតុផលដែលវីតាមីន A ប្រើ​ប្រាស់​សម្រាប់ព្យាបាលមុន។

៤. បញ្ហានៃការមានផ្ទៃពោះ

រូបតំណាង

កង្វះវីតាមីន A ជាមូលហេតុបង្កមិនឲ្យស្ត្រីមានផ្ទៃពោះ។ ប្រព័ន្ធបន្តពូជរបស់បុរសនិងស្ត្រីធ្វើការបានល្អបំផុត ប្រ​សិន​បើទទួលបានវីតាមីននេះគ្រប់គ្រាន់។ ការញ៉ាំអាហារសំបូរទៅដោយវីតាមីន A អាចជួយជំរុញការមានកូន។ លើសពីនេះទៀតស្ត្រីមានផ្ទៃពោះគួរតែបញ្ចូលវានៅក្នុងរបបអាហាររបស់ពួកគេព្រោះការ​បាត់បង់ការមាន​ផ្ទៃពោះត្រូវបានផ្សារភ្ជាប់ជាមួយនឹងកង្វះវីតាមីន A ។

៥. របួសក្រជាសះស្បើយ

រូបតំណាង

របួសលើរាងកាយងាយជាសះស្បើយក្នុងរយៈពេលខ្លីគឺអាស្រ័យទៅលើបរិមាណខូឡេជេនគ្រប់គ្រាន់នៅក្នុងស្បែក។ វាត្រូវបានរកឃើញនៅក្នុងសារពាង្គកាយដែលមានសុខភាពល្អ ហើយវានឹងជួយរក្សាឲ្យស្បែក​និង​ឈាម​មានសុខភាពល្អ។ ប្រសិនបើអ្នកកត់សម្គាល់ថារបួសរបស់អ្នកមិនងាយជាសះស្បើយ អ្នកគួរ​តែ​គិតមើល​ថា​អ្នក​ទទួលទានអាហារផ្ទុកវីតាមីននេះគ្រប់គ្រាន់ដែរឬក៏យ៉ាងណា។

៦. ការលូតលាស់យឺត

រូបតំណាង

អ្នកគួរតែចេះសង្កេតមើលឲ្យច្បាស់ទៅលើទារកនិងកុមារតូចៗ ថាតើពួកគេទទួលទានវីតាមីននេះបានគ្រប់​គ្រាន់​ឬនៅ។ ពិេសេស ស្រ្តីមានផ្ទៃពោះគួរទទួលទានវីតាមីន  A នៅអំឡុងពេលបីខែដំបូងដើម្បីផ្តល់​វីតាមីន​គ្រប់​គ្រាន់សម្រាប់ទារក។ វាក៏ទទួលខុសត្រូវក្នុងការអភិវឌ្ឍភ្នែកនិងប្រព័ន្ធសុាំរបស់ទារកក៏ដូច​ជាសារ​ពាង្គ​កាយ​និងការផ្លាស់ប្តូររាងកាយរបស់អ្នកម្តាយផងដែរ។

៧. ភ្នែកស្ងួត

រូបតំណាង

សញ្ញាដ៏សំខាន់បំផុតនៃកង្វះវីតាមីននេះ គឺអសមត្ថភាពផលិតទឹកភ្នែកនិងសំណើមនៅក្នុងកែវភ្នែក។ ប្រសិន​បើ​ស​ភាព​បែបនេះនៅតែបន្តកើតឡើង អ្នកអាចនឹងចុះខ្សោយនៃការមើលឃើញនិងបាត់បង់ការមើលឃើញបាន​ទៀត​ផង។

របបអាហារដែលអ្នកគួរតែបរិភោគរួមមានដូចជា៖

រូបតំណាង

ស៊ុត៖ ស៊ុតឆ្អិនមួយមានផ្ទុកវីតាមីន A ៨ ភាគរយដែលយើងគួរទទួលទានជារៀងរាល់ថ្ងៃ។

ត្រីសាម៉ុន៖ ក្នុង ១០០ ក្រាមមាន ១៤៩% នៃវីតាមីន A ដែលត្រូវការក្នុងមួយថ្ងៃ។

ស្ពៃខ្មៅ៖ នៅក្នុងពែងឆ្អិនមាន ១០៥% នៃវីតាមីន A។

ដំឡូងជ្វា៖ វាជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន A ព្រោះក្នុងមួយពែងមាន ១២២% នៃអ្វីដែលយើងត្រូវការទទួលទានជារៀងរាល់ថ្ងៃ។

ការ៉ុត៖ ក្នុងមួយពែងមានវីតាមីន A ១៤៨% ។

ចុចអានបន្ត៖

មានស្នាមជាំលើរាងកាយអាចបណ្តាលមកពីបញ្ហាសុខភាពទាំង ៧ យ៉ាងនេះ

គួរប្រុងប្រយ័ត្ននិងកត់សម្គាល់ចំពោះសត្វល្អិតទាំង ៩ ប្រភេទនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន