គួរប្រុងប្រយ័ត្ននិងកត់សម្គាល់ចំពោះសត្វល្អិតទាំង ៩ ប្រភេទនេះ

  • 2020-02-18 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​តិច​ណាស់​ដែល​ចេះ​ការពារ​ខ្លួន​កុំ​ឲ្យ​សត្វ​ល្អិត​ខាំ ឬ ទិច​បាន។ មាន​សត្វល្អិត​មួយ​ចំនួន​ជះ​ឥទ្ធិពល​ដល់​អ្នក​ភ្លាម​ក្រោយ​ពី​វា​បាន​ខាំ​អ្នក​រួច ដូច្នេះ​អ្នក​គប្បី​ចេះ​សង្កេត​តាម​ដាន​មើល​ពី​ស្នាម​ទិចរ​បស់​សត្វ​ល្អិត​អស់​ទាំង​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ស្នាម​សត្វ​ល្អិត​ដែល​អ្នក​អាច​សម្គាល់​បាន​ថា​ជា​សត្វ​អ្វី​នោះ​រួម​មាន៖

១. សត្វឪ​ម៉ាល់

រូបតំណាង

បើ​សត្វ​នេះ​ទិច​នៅ​លើ​ស្បែក​របស់​អ្នក វា​នឹង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​និង​ហើម​ខ្លាំង ពង​នៅ​លើ​ស្បែក​នឹង​លេច​ឡើង។ អ្នក​ដែល​បាន​ទិច​ដោយ​សត្វ​នេះ​នឹង​មាន​អារម្មណ៍​ឈឺ​ចាប់​ខ្លាំង​ជាង​សត្វ​ស្រាំង​ទិច​ទៅ​ទៀត។ សារធាតុ​ពុល​នៅ​ក្នុង​ខ្លួន​ឪម៉ាល់​មាន​ដូចជា​ ស្តា​មីន និង អា​សេ​ទីល។ ប្រសិន​បើអ្នក​ដែល​សត្វ​នេះ​ទិច​មាន​អារម្មណ៍​ត្រជាក់​នៅ​អវយវៈ ត្រ​ចៀក​និង​បបូរ​មាត់​របស់​គាត់​​មាន​ពណ៌​ខៀវ​ឬ​មាន​បញ្ហា​ដកដង្ហើម​ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម។​

២. សត្វឃ្មុំ

រូបតំណាង

ប្រសិនបើឃ្មុំទិច អ្នក​គួរតែដកទ្រនិចវាឲ្យបាន។​ ជាធម្មតា ស្បែករបស់អ្នកនឹងឡើងក្រហមក៏ដូចជាហើម អ្នក​នឹង​មាន​អារម្មណ៍​ក្តៅ ឈឺ​ចាប់​ពើតៗ ហើយ​និង​មាន​លេច​ចេញ​ស្នាម​រមាស់​ខ្លាំង​បន្ទាប់​ទៀត។ ប្រ​សិន​បើ​អ្នក​មិន​មាន​ប្រ​តិកម្ម​ជាមួយ​នឹង​ជាតិ​ពុល​របស់​ឃ្មុំ​ទេ បញ្ហា​គឺ​អស់​ត្រឹមហ្នឹង តែ​បើ​អ្នក​ពិបាក​ដក​ដង្ហើម​គួរ​ទៅ​ជួប​គ្រូ​ពេទ្យ​ជាបន្ទាន់។

៣. សត្វស្រាំង

រូបតំណាង

អាការៈ​របស់​សត្វ​ស្រាំង​ទិច​គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង​សត្វ​ឃ្មុំដូច្នោះ​ដែរ។ លើស​ពីនេះ វា​អាច​មាន​ឬស​នៅ​លើ​ស្បែក​របស់​អ្នក​បាន​យ៉ាង​ងាយ។ ក្នុង​ករណី​អ្នក​ប្រតិកម្ម​ជាមួយ​ស្រាំង អ្នក​គប្បី​ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់។

៤.សត្វមូស

រូបតំណាង

នៅ​ពេល​សត្វមូសខាំគឺមានចំណុចតូចក្រហមហើម។ មូស​ខាំ​កន្លែង​ណា​ដែល​ស្បែក​ស្តើង​ហើយ​ងាយ​នឹង​ជិត​សរ​សៃ​ឈាម។ នៅ​ពេល​ពួកគេ​ខាំពួក​គេចាក់​ទឹកមាត់​របស់​ពួកគេ​ចូល​ក្នុង​មុខរបួស។ ទឹកមាត់​មានផ្ទុក​សា​រ​ធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ដែល​ធ្វើឱ្យ​ឈាម​កាន់តែ​ស្តើង វា​បណ្តាលឱ្យស្បែក​ប្រែ​ជាក្រហម រមាស់ និងហើម។

៥. សត្វចៃ (ឆ្កែ)

រូបតំណាង

នៅ​ពេល​សត្វ​នេះ​ខាំ វា​នឹង​មាន​ស្នាម​ពណ៌​ក្រហម​នៅ​លើ​ស្បែក។ សត្វ​នេះ​នឹង​នៅ​លើ​រាង​កាយ​អ្នក​ដែល​វា​ខាំ​ដោយ​វា​បឺត​យក​ឈាម ហើយ​ខ្លួន​វា​នឹង​រីក​ធំ​ទៅៗ។ អ្វី​ដែល​អាក្រក់​បំ​ផុត​នោះ​វា​ចម្លង​​ជំងឺរលាកខួរក្បាល ជំងឺរ​លាក​ស្រោមខួរ និង​ជំងឺជាច្រើនទៀត។ ប្រសិន​បើអ្នក​ដក​សត្វ​ល្អិត​ចេញ​ពីរាងកាយ​របស់អ្នក​ប៉ុន្តែ​ចំណុច​ក្រ​ហម​មិនបាត់​និងបន្តកើនឡើងអ្នកត្រូវតែទៅជួបគ្រូពេទ្យឱ្យបានឆាប់បំផុត។

៦. សត្វស្រមោច

រូបតំណាង

ស្រមោច​ខាំ​ភាគច្រើនមិន​បង្ក​គ្រោះថ្នាក់​ធំ​ដុំដល់​អ្នកទេ។ យ៉ាងណា​ក៏ដោយ​អ្នកក៏​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ស្រមោច​ក្រហម ដុំពក​នឹង​លេចឡើង​អាច​បង្ក​ជា​ស្លាក​ស្នាម​លើ​ស្បែករបស់អ្នក។

៧. សត្វ​របោម

រូបតំណាង

សត្វ​នេះ​មើល​ទៅ​ដូច​ជា​សត្វ​រុយ​ធំ​មួយ។ មិន​ដូច​សត្វ​រុយ​ទេ តែ​របោម ខាំ​យ៉ាង​ខ្លាំង​ហើយ​ផឹក​ឈាម​របស់​មនុស្ស។ ដំបូង​ចំណុច​ក្រហម​តូច​មួយ​លេច​ឡើង​មិន​លើសពី ០.០៣ អ៊ីញ (១មម) ។ បន្ទាប់​មក​វា​ហើម​ហើយ​ចាប់​ផ្តើម​រមាស់ សត្វ​នេះ ចម្លង​ជំងឺ​ផ្សេងៗគ្នា​ដូចជា tularemia និង anthrax ប៉ុន្តែ​ភាគ​ច្រើន​ពួកគេ​វាយ​ប្រហារ​គោ ក្របី​ជា​ជាងមនុស្ស។

៨. សត្វចៃ

រូបតំណាង

ប្រសិនបើ​អ្នក​កត់​សម្គាល់​​ចំណុច​ក្រហម​តូចៗ​ដែល​មើល​ទៅ​ដូច​ជាមូស​ខាំ​នៅ​លើ​ស្បែក​ក្បាល កញ្ចឹង​ក​និង​នៅ​ខាង​ក្រោយ​ត្រចៀក​របស់​អ្នក​ មានន័យ​ថា​អ្នក​ត្រូវ​បាន​ខាំ​ដោយ​ចៃ​ក្បាល​ឬ​ចៃ។ សត្វ​ចៃក៏​ចម្លង​ជំងឺ​ដែរ​គឺជំងឺ​គ្រុន​ក្តៅ និង គ្រុនពោះវៀន។

៩. សត្វ​សង្កើច

រូបតំណាង

នៅ​ពេល​មើល​ឃើញ​ដំបូង​សត្វ​សង្កើច​ខាំ​មើល​ទៅ​ដូ​ច​ជា​ចៃ​ខាំ ឬ មូស​ខាំ ឬ​ប្រតិកម្ម​អាលែហ្សី។ ស្បែក​ប្រែ​ជា​ក្រហម​ហើម​ហើយ​ចាប់​ផ្តើមរ​មាស់។ អ្នកក៏​អាច​កត់​សម្គាល់​ស្នាម​សត្វ​នេះ​ខាំ​បាន​ដែរគឺ​វា​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ផ្លូវ​តូចៗ​នៅលើ​ស្បែក។ សត្វ​ប្រភេទ​នេះ​ខាំ​គឺ​មាន​អាការៈ​ឈឺ​ចាប់​ជាង​សត្វ​មូស​ខាំ៕

ចុចអានបន្ត៖

មានស្នាមជាំលើរាងកាយអាចបណ្តាលមកពីបញ្ហាសុខភាពទាំង ៧ យ៉ាងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម