មានស្នាមជាំលើរាងកាយអាចបណ្តាលមកពីបញ្ហាសុខភាពទាំង ៧ យ៉ាងនេះ

  • 2020-02-17 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នរណា​ខ្លះ​ធ្លាប់​មាន​ស្នាម​ជាំ​ដោយ​មិន​ដឹង​មូល​ហេតុ​នៅ​លើ​ស្បែក? តើ​អ្នក​គួរ​តែ​ធ្វើ​អ្វី​ខ្លះ? ប្រសិនបើ​អ្នក​មាន​ស្នាម​ជាំ​ដោយ​មិ​ន​ដឹ​ង​ថា​វា​កើត​ឡើង​ដោយ​សារ​តែ​អ្វី​នោះ វា​កើត​ឡើង​ដោយ​សារ​តែ​សរសៃ​ឈាម​តូច​ៗ​មាន​សភាព​ស្តើង។ ខាង​ក្រោម​នេះ ជា​មូល​ហេតុ ៧ យ៉ាង​ដែល​បណ្តាល​ឲ្យ​រាង​កាយ​អ្នក​មា​ន​ស្នាម​ជាំ​រួម​មាន៖

១. ជំងឺ​ទឹក​នោម​ផ្អែម

រូបតំណាង

ជំងឺ​ទឹកនោម​ផ្អែម​ជះ​ឥទ្ធិពល​ទៅ​ដល់​ដំណើរ​ការ​របត់​ឈាម ដូចនេះ​វា​ងាយ​ឲ្យ​រាង​កា​យរ​ប​ស់​អ្នក​មាន​ស្នាម​ជាំ​ណាស់។ រោគ​សញ្ញា​នេះ​អាច​ជា​ដំណាក់​កាល​ដំបូង​របស់​ជំងឺ​ទឹក​នោម​ផ្អែម​ផង​ដែរ។ រោគ​សញ្ញា​ផ្សេង​ទៀត​ដូចជា ឧស្សាហ៍​ស្រេក​ទឹក របួស​ក្រ​សះ​ស្បើយ អស់​កម្លាំង​លឿន និង​មើល​មិ​ន​សូវ​ច្បាស់។

២. ការ​ផ្លាស់​ប្តូរ​ទាក់​ទង​នឹង​អាយុ

រូបតំណាង

យោង​តាម​វេជ្ជ​បណ្ឌិត​បាន​ឲ្យ​ដឹង​ថា ការ​ឡើង​ជាំ​បែប​នេះ​ក៏​ទាក់​ទង​ទៅ​នឹង​អាយុ​ផង​ដែរ។ ប្រព័ន្ធ​សរសៃ​ឈាម​ចុះ​ខ្សោយ​ដោយ​សារ​អាយុ​និង​ជាលិកា​បាត់​បង់​ភាព​បត់​បែន​របស់​វា។ អ្នក​គួរ​តែ​កត់​សម្គាល់​ថា​ស្នាម​ជាំ​ទាក់​ទង​នឹង​អាយុ​នឹង​ឡើង​លើ​ជើង​របស់​អ្នក។

៣. អ​តុល្យ​ភាព​អរ​ម៉ូន

រូបតំណាង

ការ​ផ្លាស់​ប្តូរ​អរ​ម៉ូន​ជា​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ទូ​ទៅ។ ពួកវា​នឹង​លេច​ចេញ ប្រសិន​បើ​អ្នក​មាន​កម្រិត​អរ​ម៉ូន​អុី​ស្ត្រូ​សែន​ទាប។ ស្ថាន​ការណ៍​បែប​នេះ​អាច​នឹង​កើត​ឡើង​ប្រសិន​បើ​អ្នក​អស់​រដូវ កំពុង​ប្រើ​ថ្នាំ​អរ​ម៉ូន និង​មាន​ផ្ទៃពោះ។

៤. កង្វះវី​តាមីន

រូបតំណាង

ស្នាម​ជាំមួយ​ចំនួន​បណ្តាល​មកពីកង្វះ​វីតាមីនដូច្នោះ អ្នកគួរ​ទទួលយក​វីតាមីនមួយចំនួនដូចជា វីតាមីន B12 ចូល​រួម​ផលិត​ឈាម វីតាមីន K ទទួល​ខុស​ត្រូវ​កំណក​ឈាម និង​វីតា​មីន C ទទួល​ខុសត្រូវ​សំខាន់​ក្នុង​ការ​បង្កើត​ជា​លិកា។ វីតាមីនសំខាន់ទៀតនោះគឺ វីតាមីន P ដែល​វា​មាន​នាទី​ក្នុងកា​រផ​លិត​ខូឡាជេន។ ចំពោះ​តុល្យ​ភាព​ជាតិ​ដែក​នៅ​ក្នុង​ខ្លួន​របស់​អ្នក​ពិត​ជា​សំខាន់​ណាស់។ ប្រសិន​បើ​អ្នក​ខ្វះ ឬ លើស​រាង​កាយ​របស់​អ្នក​នឹង​មាន​បញ្ហា។ ចូរ​អ្នក​កុំ​ប្រញាប់​ប្រើ​វីតាមីន​ពេក អ្នក​គប្បី​ទៅ​ជួប​ពេទ្យ​សិន​ថា​អ្នក​ខ្វះ​វីតាមីន​ណាខ្លះ​ទើប​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។ ប្រភព​នៃ​វីតាមីន​ P គឺ​តែ​បៃតង​ស្រស់​ ផ្លែប៉ោម ល្ពៅ និងខ្ទឹមស វីតាមីន K អាច​រក​បាន​នៅ​ក្នុង​ចេក​ស៊ុត ​គ្រាប់ធញ្ញជាតិ ​និង​ត្រីខ្លាញ់ និង B12 អាចមាន​នៅ​ក្នុង​ថ្លើម ត្រី ឈីស និងសាឡាត់។

៥. ជំងឺ​ឈាម

រូបតំណាង

ជំងឺ​សរសៃ​ឈាម​អាច​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ។  Varicosis Willebrand’s thrombocytopenia ឬ  leukemia សុទ្ធ​តែ​បណ្តាល​មកពី​បញ្ហា​របត់ឈាម។ ចូរអ្នក​កុំ​បង្អង់​ទៅ​ពិគ្រោះ​ជាមួយ​លោក​គ្រូពេទ្យ​ប្រសិន​បើ​អ្នក​មាន​អាការៈ​ដូចជា ឈឺចាប់ ហើម​ជើង ហូរ​ឈាម​នៅ​អញ្ចាញ​ធ្មេញ មាន​ចំណុច​តូចៗ​នៅ​លើ​ខ្លួន ឬ​ចេញ​ឈាម​តាម​ច្រមុះ។

៦. ការប្រើ​ប្រាស់ថ្នាំ

រូបតំណាង

ការ​ប្រើ​ប្រាស់​ថ្នាំ​ជាក់​លាក់​ណា​មួយ​សុទ្ធតែ​អាច​បណ្តា​ល​ឲ្យ​ចេញ​ជា​ស្នាម​ជាំ​បាន​ដែល​វា​ប្រែ​ប្រួល​ទៅជា​អាការៈ​ធ្ងន់​ធ្ងរ​មួយ​បាន។ ភាគ​ច្រើន​ពួក​វា​ប​ណ្តា​ល​មកពី​ថ្នាំ​ប្រឆាំង​នឹង​ជំ​ងឺ​ធ្លាក់​ទឹក​ចិត្ត ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក ​ថ្នាំ​ដែល​មាន​ជាតិ​ដែក​ ឬ ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ហឺត។ថ្នាំ​ទូទៅ​បំផុត​ដែល​ធ្វើឱ្យ​ឈាម​រាវ​កាន់​តែ​ច្រើន​និង​អាច​ប​ណ្តាល​ឱ្យ​មាន​ស្នាម​ជាំ​គឺ​ថ្នាំ​អា​ស្ពី​រីន។ ប្រសិន​បើ​អ្នក​កត់​សម្គាល់​ថា​ការ​ប្រើ​ថ្នាំ​ទាក់​ទង​នឹង​ការ​រលាក​ស្បែក អ្នក​គប្បី​ទៅ​ជួប​ជាមួយ​គ្រូ​ពេទ្យ ឬ​គួរ​តែ​ផ្អាក​ប្រើ​ប្រាស់​ថ្នាំ​មួយរ​យៈ​ដើម្បី​ការពារ​ការ​ចេញ​ឈាម​នៅ​ខាងក្នុង។

៧. ការ​ហ្វឹក​ហ្វាត់​ទម្ងន់ ការ​លើក​របស់​ធ្ងន់

រូបតំណាង

ការ​លើក​របស់​របរ​ធ្ងន់ៗ​អាច​ជា​កត្តា​បន្ទាប់​បន្សំ​នៃ​មូល​ហេតុ​បង្ក​ស្នាម​ជាំ។ វា​មាន​ន័យ​ថា​សរ​សៃ​ឈាម​រាងកាយ​របស់​អ្នក​ចុះ​ខ្សោយ​ហើយ​ស​កម្មភាព​រាង​កាយ​ផ្ត​ល់​នូវ​ការ​ប៉ះ​ចុង​ក្រោយ​តែ​ម្តង​ប៉ុណ្ណោះ។ កូនក្មេង​តូចៗក៏​អាច​បណ្តាល​ឲ្យមាន​ស្នាម​ជាំ​បានដែរ​ដោយសារតែសម្ភារៈ​សាលាច្រើនពេក។

រូបតំណាង

ជាធម្មតាស្នាមជាំបាត់ទៅវិញទាំងស្រុងក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ពីរងរបួស។ ដូច្នេះប្រសិនបើអ្នកឃើញពណ៌ណាមួយខុសពីពណ៌ដែលយើងបានពណ៌នា ឬ ប្រសិនបើស្នាមជាំមិនបាត់ ២ សប្តាហ៍បន្ទាប់ពីអ្នកបានទទួលវាអ្នកគួរតែទៅជួបគ្រូពេទ្យ។

ចុចអានបន្ត៖

វិធីសាស្ត្រទាំង ៦ ជួយឲ្យករបស់អ្នកមិនសូវយារធ្លាក់ មើលទៅក្មេងជាងវ័យ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម