វិធីសាស្ត្រទាំង ៦ ជួយឲ្យករបស់អ្នកមិនសូវយារធ្លាក់ មើលទៅក្មេងជាងវ័យ

  • 2020-02-14 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក​របស់​អ្នក​ជា​កន្លែង​ដែល​បង្ហាញ​ពី​សញ្ញា​នៃ​ភាព​ចាស់​ដោយ​សារតែ​ស្បែក​នៅត្រង់​ក​គឺ​ស្តើង​ជាង​ស្បែក​នៅ​កន្លែង​ផ្សេង​ទៀត។ ហេតុ​ដូចនេះ ប្រសិន​បើ​អ្នក​ចង់​កាត់បន្ថយ​ភាព​ចាស់​នៅ​ក អ្នក​គ្រាន់​តែ​អនុវត្ត​តាម​វិធី​សា​ស្ត្រ​ទាំង ៦ នេះ​ទៅ​បាន​ហើយ។ វិធី​ទាំង ៦ នេះ​រួម​មាន៖

១. កុំ​ប្រើ​ប្រាស់​ទឹក​អប់​ច្រើនពេក

រូបតំណាង

នៅ​ក្នុង​ទឹកអប់​មាន​ផ្ទុក​ជាតិ​អាល់​កុល​និង​ប្រេង​ក្រអូប​ផ្សេងៗ​គ្នា​ដែល​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្ងួត​និង​ធ្វើ​ឱ្យ​ស្បែក​មិន​រលោង។ ប្រសិន​បើ​អ្នក​ធ្លាប់​តែ​ប្រើ​ដើម្បី​បង្កើន​ភាព​ស្រស់​ស្រាយ អ្នក​គួរ​តែ​បាញ់​នៅ​កដៃ​ទៅ​បាន​ហើយ។

២. ចៀស​វាង​ពាក់​គ្រឿង​អលង្ការ​ធ្ងន់ៗ

រូបតំណាង

ខ្សែ​ក​ធំ​ៗ​និង​ធ្ងន់ៗ​មាន​ផល​ប៉ះពាល់​ទៅលើ​ស្បែក​ខ្ចី​នៅ​កញ្ចឹង​ក ដូចនេះ​អ្នក​គួរ​តែ​ពាក់​វា​នៅ​ពេល​ឱកាស​ពិ​សេស​ណា​មួយ​ទៅ​បាន​ហើយ។

៣. ថែ​រក្សា​កាយ​វិការ​របស់​អ្នក

រូបតំណាង

កាយ​វិការ​មិន​ល្អ​អាច​បណ្តា​ល​ឲ្យ​អ្នក​ឈឺ​ក​និង​ឈឺ​ក្បាល​បាន រីឯ​កាយ​វិការ​មិន​ត្រឹម​ត្រូវ​អាច​បង្ក​ជា​ស្នាម​ជ្រីវ​ជ្រួញ​យ៉ាង​ងាយ​លើក​របស់​អ្នក។ ពិសេស​នៅ​ពេល​ប្រើ​ប្រាស់​ទូរ​ស័ព្ទ​ដៃ អ្នក​គប្បី​ដាក់​វា​ឲ្យ​ល្មម​នឹង​កម្រិត​ភ្នែក និង​មិន​គួរ​ឱន​ពេក​ទេ។

៤. ផ្តល់​សំណើម​ដល់​ស្បែក​របស់​អ្នក​ឲ្យ​បាន​សមរម្យ

រូបតំណាង

អ្នក​ប្រ​ហែល​ជា​សូវ​ជា​ចាប់​អារម្មណ៍​ពី​ក​របស់​អ្នក​ដូច​នឹង​មុខ​របស់​អ្នក​ទេ។ តាម​ការពិត​ស្បែក​នៅ​លើ​ករ​ប​ស់​អ្នក​ក៏​សំខាន់​ដូច​ទៅ​នឹង​ស្បែក​មុខ​ដែរ គ្រាន់​តែ​ថា​វា​មិន​ត្រូវ​ការ​ឡេ ឬ គ្រី​ម​មួយ​ណា​ជាក់លាក់​ដូច​ស្បែក​មុខ។ មាន​ន័​យថា អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ពេល​អ្នក​លាប​ផលិត​ផល​អ្វី​មួយ​គឺ​ត្រូវ​ប្រើ​ម្រាម​ដៃ​ថ្នម​ៗ។

៥. ទទួល​ទាន​អាហារ​សម្បូរ​វីតា​មីន C និង អាស៊ីត​ខ្លាញ់

រូបតំណាង

វីតាមីន C ជួយ​បង្កើន​ការ​ផលិត​ខូ​ឡា​ជេន​ដែល​វា​ជួយ​ឲ្យ​ស្បែក​មាន​សភាព​យឺត។ នេះ​ជា​មូល​ហេតុ​ដែល​អ្នក​គួរ​តែ​បរិភោគ ផ្លែ​ក្រូច ប៉េង​ប៉ោះ និង​ប្រភេទ​ផ្លែ​ប៊ឺ​រី​ក្នុង​របប​អាហារ​របស់​អ្នក។ លើស​ពី​នេះ អ្នក​ក៏​គួរ​បរិភោគ​អាហារ​ណា​ដែល​ផ្ទុក​អូមេហ្គា ៣ និង អូមេហ្គា ៦ អា​ស៊ីត​ខ្លាញ់​ដូច​ជា ប្រេង​អូ​លីវ ខ្លាញ់​ត្រី គ្រាប់​សណ្តែក​ដី និង​ផ្លែ​ប៊ឺរ។

៦. លំហាត់​ប្រាណ

មាន​លំហាត់​ប្រាណ​មួយ​ចំនួន​ជួយ​ឲ្យ​ស្បែក​ក​របស់​អ្នក​ក្មេង​ខ្ចី​បាន​ដូច​ជា៖

ធ្វើ​ចលនា​ថ្គាម​របស់​អ្នក​ទៅ​មុខ​ទៅ​ក្រោយ។

រូបតំណាង

ធ្វើ​មាត់​ជា​ទម្រង់​អក្សរ O រយៈពេល ៥ វិនាទី ធ្វើឲ្យ​បាន​បីបួន​ដង។​ បន្ទាប់​មក​ទៀត ធ្វើជា​បញ្ចេញ​សំ​លេង​ជាអក្សរ E។

ចុចអានបន្ត៖

ទម្លាប់ប្រចាំថ្ងៃទាំង ៩ របស់នារីៗដែលអាចបណ្តាលឲ្យសុខភាពចុះខ្សោយដោយមិនដឹងខ្លួន

ស្ត្រីមានបញ្ហាខ្មៅក្រលៀននិងជុំវិញប្រដាប់ភេទច្បាស់ជាលែងបារម្ភទៀតហើយ!

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម