ស្ត្រីមានបញ្ហាខ្មៅក្រលៀននិងជុំវិញប្រដាប់ភេទច្បាស់ជាលែងបារម្ភទៀតហើយ!

  • 2020-02-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​សភាព​ស្បែក​ពី​ខាង​ក្រៅ​មើល​ទៅ​ភ្លឺ​ស្រស់​ថ្លា​ តែ​ស្រ្តី​ភាគ​ច្រើន​នៅ​តែ​ជួប​បញ្ហា​ស្បែក​ស្រអាប់​និង​ខ្មៅ​នៅ​ត្រង់​កន្លែង​មួយ​ចំនួន​លើ​រាង​កាយ​ដដែល។ ជា​ពិសេស​ នៅ​ត្រង់​ក្រលៀន​និង​ជុំវិញ​ប្រដាប់​ភេទ​ដែល​ស្បែក​មាន​សភាព​ខ្មៅ​ខុស​ពី​សម្បុរ​លើ​ដង​ខ្លួន ​ហើយ​វា​ធ្វើ​ឱ្យ​ស្ត្រី​គ្មាន​ភាព​ជឿ​ជាក់​ទាល់​តែ​សោះ​។ កុំ​បារម្ភ ​កញ្ញា ​នឹង​ជួយ​អ្នក​ឱ្យ​ចេញ​ឆ្ងាយ​ពី​បញ្ហា​នេះ​ជាមួយ​គ្រឿង​ផ្សំ​ធម្មជាតិ​ខាង​ក្រោម៖

១. ក្រូច​ឆ្មារ​និង​ប្រេង​ដូង​៖ ប្រើ​ប្រេង​ដូង ​៣ ​ស្លាប​ព្រា​កាហ្វេ​លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាប​ព្រា​កាហ្វេ​ រួច​ម៉ាស្សា​ថ្នម​ៗ​ពី ​១០ ​ទៅ​ ១៥ ​នាទី។​ បន្ទាប់​មក​លាង​សម្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​។

២. ប្រទាល​កន្ទុយ​ក្រពើ​៖ ឆ្កឹះ​យក​សាច់​ប្រទាល​យក​មក​ម៉ាស្សា​នៅ​ត្រង់​កន្លែង​ដែល​ខ្មៅ​រយៈ​ពេល​ ២០​ នាទី ​រួច​លាង​ជម្រះ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​។

៣. យ៉ាអ៊ួរ​ធម្មជាតិ​៖ អ្នក​គួរ​ជ្រើស​រើស​យ៉ាអួរ​ដែល​ផលិត​ពី​ធម្មជាតិ​សុទ្ធ​គ្មាន​ដាក់​សារធាតុ​គីមី​ដើម្បី​ទុក​បាន​យូរ​។ យក​វា​មក​ម៉ាស្សា​រយៈ​ពេល ​២០ ​នាទី ​រួច​លាង​ចេញ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហ​ៗ​៕

ចុចអាន៖ងូតទឹក បើមិនដុសកន្លែងទាំងនេះទេ ខ្លួននឹងនៅតែកខ្វក់ដដែល

ប្រភព៖ timefornatural ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម