ទម្លាប់ប្រចាំថ្ងៃទាំង ៩ របស់នារីៗដែលអាចបណ្តាលឲ្យសុខភាពចុះខ្សោយដោយមិនដឹងខ្លួន
- 2020-02-13 04:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ប្រចាំថ្ងៃទាំង ៩ របស់នារីៗដែលអាចបណ្តាលឲ្យសុខភាពចុះខ្សោយដោយមិនដឹងខ្លួន
ការទទួលទានជាតិស្រវឹង ការមិនគោរពចាស់ទុំ និងការប្រើប្រាស់ពាក្យពេចន៍មិនល្អសុទ្ធតែជាទម្លាប់អាក្រក់ដែលអ្នកតែងតែចៀសវាងឲ្យបាន។ ចុះអ្នកមានដែលចាប់អារម្មណ៍ពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកឬទេ? អ្នកគួរតែប្រុងប្រយ័ត្នយបានច្រើនចំពោះទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកដែលអាចជះឥទ្ធិពលដល់សុខភាពរាងកាយរបស់អ្នកបានយ៉ាងងាយ។ ចង់ដឹងថាទម្លាប់ទាំងអស់នោះមានអ្វីខ្លះ សូមអាននូវខាងក្រោមដូចជា៖
១. ការពាក់ក្រចកវែងពេក
អ្នកវិទ្យាសាស្ត្របានរកឃើញថា ភ្នាក់ងារបង្ករោគជាច្រើនតែងតែរស់កកកុញនៅក្រោមក្រចកដែលអ្នកពាក់។ នៅក្នុងក្រចកវែងៗដែលអ្នកពាក់មានបាក់តេរីរស់នៅច្រើនជាងក្រចកធម្មតារបស់អ្នក។ ដូច្នេះអ្នកគប្បីឧស្សាហ៍សម្អាតក្រចកដៃរបស់អ្នកអំឡុងពេលដែលអ្នកពាក់ក្រចកវែងៗ។
២. លាបសក់ពណ៌ខ្មៅ
ថ្នាំលាបសក់ជាច្រើនសុទ្ឌតែមានផ្ទុកសារធាតុប៉ារ៉ាហ្វេនអ៊ីមេឌីនដែលផ្តល់ពណ៌ខ្មៅ និង ពណ៌ត្នោតខ្មៅ។ វាអាចបណ្តាលឱ្យមានប្រតិកម្មធ្ងន់ធ្ងររហូតសន្លប់ហើយបញ្ហាមិនបានលេចឡើងភ្លាមៗទេ បន្ទាប់ពីការលាបលើកដំបូង។ សារធាតុពណ៌ខ្មៅក៏មានធាតុពុលផ្សេងទៀតដែរ ឧទាហរណ៍ជ័រធ្យូងថ្មបង្កឱ្យមានការវិវត្តនៃជំងឺមហារីកខណៈពេលដែលស្ថិតនៅក្នុងខ្លួនហើយរក្សាទុកនៅក្នុងឆ្អឹង។
៣. ការពាក់ស្បែកជើងជំពៀម
នៅពេលអ្នកពាក់ស្បែកជើងជំពៀម ប្រអប់ជើងរបស់អ្នកមិនបានទ្រំាទ្របានស្រួលបួលនោះទេហើយវាអាចបណ្តាលឲ្យមានការខូចខាតសរសៃពួរ ការឈឺចាប់ សន្លាក់កែងជើង ជង្គង់ និងភ្លៅជាដើម។ លើសពីនេះទៀត ស្បែកជើងប្រភេទនេះមួយចំនួនមានផ្ទុកសារធាតុគីមីដូចជា bisphenol A ដែលអាចបង្កជាជំងឺមហារីកបានទៀតផង។ ហេតុដូចនេះអ្នកគួរតែពិនិត្យមើលឲ្យច្បាស់អំពីផលិតផលដែលប្រើប្រាស់ដើម្បីសុខភាពនិងភាពងាយស្រួលសម្រាប់ខ្លួនឯងផងដែរ។
៤. ការទុកដាក់គ្រឿងសម្អាងក្នុងបន្ទប់ទឹក
ការប្រែប្រួលនៃសំណើមនិងសីតុណ្ហភាពអាចធ្វើឲ្យផលិតផលអស់ទាំងនោះធ្លាក់ចុះសុពលភាពលឿន។ មួយវិញទៀតនោះគឺ ភ្លើងអំពូលក៏មានផលប៉ះពាល់ដែរដោយវាអាចធ្វើឲ្យឡើងកម្តៅនិងខូចគុណភាពបាន។ ជាការល្អ អ្នកគប្បីរក្សាទុកផលិតផលទាំងនោះ ក្នុងសីតុណ្ហភាពចន្លោះពី ១០ ទៅ ២១ អង្សារសេនៅកន្លែងងងឹតៗដូចជាទូរជាដើម។
៥. ការទទួលទានទឹកដប
មនុស្សមួយចំនួនគិតថាទឹកដបគឺល្អជាទឹកដែលច្របាច់ចេះពីធុងឬម៉ាសុីនចម្រោះ។ អ្នកគិតបែបនោះគឺយល់ខុសហើយ ប្រហែលជា ៥០% នៃទឹកដបកើតចេញពីទឹកច្របាច់ដោយម៉ាសុីន ដូច្នេះអ្នកមិនដឹងថាទឹកច្របាច់នោះបានសម្អាតដិតដល់ឬយ៉ាងណាទេ។ យល់ល្អអ្នកគប្បីតំឡើងទឹកច្របាច់សម្រាប់ប្រើនៅផ្ទះទើបជាការប្រសើរ។
៦. ការជូតសម្អាតមុខជាមួយកន្សែងពោះគោ
អ្នកធ្វើប្លុកទាក់ទងនឹងសម្រស់ជាច្រើនបានណែនាំឲ្យប្រើប្រាស់ក្រដាសអនាម័យសម្រាប់ជូតមុខប្រសើរជាងប្រើកន្សែងពោះគោ។ ព្រោះនៅពេលអ្នកប្រើកន្សែងពោះគោស្បែកមុខរបស់អ្នកនឹងងាយកើតស្នាមជ្រួញ។ អ្នកគប្បីប្រើក្រដាសអនាម័យ ឬ កន្សែងទន់ៗសម្រាប់ជូតមុខទើបជាការល្អ។
៧. រុំសក់ជាមួយកន្សែងពោះគោបន្ទាប់ពីកក់សក់រួច
ការប្រើប្រាស់កន្សែងពោះគោរយៈពេលយូរបន្ទាប់ពីមុជទឹករួច អាចធ្វើឲ្យមានឥទ្ធិពលដូចចូលសោណា។ ស្បែកក្បាលរបស់អ្នកនឹងមានជាតិខ្លាញ់ ប្រេង និងកាន់តែកខ្វក់។
៨. ការទទួលទានផលិតផលទឹកសណ្តែកច្រើនពេក
ការទទួលទានផលិតផលប្រភេទនេះពិតជាជួយសម្រាប់សុខភាពអ្នកមែនដូចជាកាត់បន្ថយជំងឺមហារីកនិងជំងឺភ្លេចភ្លាំងច្រើនជាដើម។ប៉ុន្តែអ្នកក៏គួរដឹងដែរថាការទទួលទានទឹកសណ្តែកច្រើនពេកក៏អាចបណ្តាលឲ្យហើមពោះ ក្អួតចង្អោរ និងដំណើរការមិនល្អចំពោះក្រពេញទីរ៉ូអុីតផងដែរ។
៩. ការប្រើប្រាស់ប៉ុងលាងចាន
អ្នកវិទ្យាសាស្ត្របានគណនាតួលេខឲ្យដឹងថា អេប៉ុងប្រវែង ១ សង់ទីម៉ែត្រមានបាក់តេរីចំនួន ៥០ កោដិ។ នៅពេលអ្នកប៉ះវាហើយអ្នកក៏ប៉ះមុខ ខ្លួនប្រាណរបស់អ្នកដោយមិនបានចាប់អារម្មណ៍។ បន្ទាប់មក វានឹងបណ្តាលឲ្យអ្នកមានបញ្ហាស្បែកកន្ទួលនិងជំងឺស្បែកជាដើម។ ដើម្បីសម្អាតអេប៉ុងឲ្យបានល្អអ្នកគួរត្រាំទឹកក្តៅក្នុងកម្រិត ១០០ អង្សារសេ ឬក៏ប្រើប្រាស់ប្រភេទអេប៉ុង Jute sponge ដែលងាយវារលាយលឿន។
ចុចអានបន្ត៖
ទម្លាប់ទាំង ៥ ធ្វើឱ្យកូនមិនអាចលូតកម្ពស់ដូចគេ