ចាក់ដោត! រូបភាពទាំង ៩ សន្លឹក មើលហើយចង់ស្រក់ទឹកភ្នែក

  • 2020-02-12 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​មើល​រូប​ភាព​ណា​មួយ​ហើយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ក្រៀម​ក្រំ​ដែរ​ឬ​ទេ? រូប​ភាព​នៅ​លើ​លោក​នេះ​គឺ​មាន​រូប​ថត​ពីរ​ប្រភេទ ទី​មួយ​ជា​ប្រភេទ​រូបថត​ដែល​មើល​ហើយ​គឺ​អូស​ចោល​ដោយ​មិន​មាន​ការ​ស្ទាក់​ស្ទើ និង​មួយ​ទៀត​ជា​ប្រភេទ​រូប​ដែល​ធ្វើ​ឲ្យ​អ្នក​ជក់​ចិត្ត។ រូបភាព​ដែល​អ្នកមើល​ហើយ​សឹង​ហូរ​ទឹក​ភ្នែក​នោះ​ជា​ប្រភេទ​រូប​ដែល​ចាក់​ដោត​អារម្មណ៍​អ្នក។ ចង់​ដឹង​ថា​រូប​ណា​ខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​សឹង​ទប់​ទឹក​ភ្នែក​មិន​បាន​នោះ​រួម​មាន៖

១. គ្រូ​ពេទ្យ​ចិន​លា​ភរិយា​របស់​ខ្លួន មុន​ពេល​ខ្លួន​ចេញ​ដំណើរ​ទៅទី​ក្រុងវូ​ហាន។

២​. ក្រុម​គ្រូពេទ្យ​ត្រូវ​តែ​កាត់​សក់​របស់​របស់​ពួក​គេ​ដើម្បី​ការពារ មុន​ពេល​ចេញ​ទៅ​ទី​ក្រុង​វូ​ហាន។

៣. សហគមន៍​មួយ​ក្នុង​ចំណោម​ស្រុក​នៅ​ទី​ក្រុង​វូហាន​ចែក​បន្លែ​ដោយ​មិន​គិត​ថ្លៃ។

៤. «ម្តាយ​របស់​ខ្ញុំ​គេង​លឿន​ហើយ​អោប​ដៃ​ឪពុក​របស់​ខ្ញុំ​ប្រ​ហែល ៣០ នាទី មុន​ពេល​ឪពុក​របស់​ខ្ញុំ​បាន​ចាក​ចេញ​ឆ្ងាយ។»

៥. រូប​ភាព​របស់​ឪពុក​ម្តាយ​ខ្ញុំ​កាល​ពី ៥១ ឆ្នាំ​មុន​និង​ឥលូវ។

រូបតំណាង

៦​. បុគ្គ​លិ​ក​ថែទាំ​មនុស្សចាស់​ជរា​បាន​នាំ​គូរ​ស្នេហ៍​ដ៏​ចំ​ណាស់​មួយ​គូ​ទៅ​លេង​ទឹក​សមុទ្រ​ធ្វើឲ្យ​អារម្មណ៍​របស់​ពួក​គាត់​ស​ប្បា​យ​ឥត​ឧបមា។

៧. វេជ្ជ​បណ្ឌិត​មួយ​រូប «សរ​សេរ​ការ​ណែ​នាំ​ពិសេស» សម្រាប់​អ្នក​ជំងឺ​មិន​ចេះ​អក្សរ។

៨. «កូន​ពៅ​របស់ខ្ញុំ​កើត​មក​ពិត​ជា​មាន​សុខភាព​ល្អ​និង​រីក​រាយ​កាល​ពី​ម្សិល​មិញ។ ខ្ញុំ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ឡើយ»។

៩. ស្ត្រី​ម្នាក់​ត្រូវ​បាន​បញ្ចូន​ទៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​តែ​មាន​សម្ពាធ​ស្ករ​នៅ​ក្នុង​ឈាម​ទាប។ ដូ​ច្នេះ ប៉ូ​លី​ស​ពីរ​រូប​នេះ បាន​ជួយ​រៀប​ចំ​អាហារ​ពេល​ល្ងាច​សម្រាប់​ក្មេងៗ ៥ នាក់។ បន្ទាប់​មក​ទៀត ពួកគេ​ក៏​ជួយ​លាងសម្អាត​ចាន​ឆ្នាំង​នៅ​ផ្ទះ​បាយ។​

ចុចអានបន្ត៖

ចង់សន្សំលុយ ត្រូវចេះលៃលកលើរឿងទាំង ៥ នេះសិន

អំណោយទាំង ៦ កូនៗគួរជូនទៅកាន់អ្នកមានគុណនៅថ្ងៃនៃបុណ្យនៃក្តីស្រឡាញ់

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម