ចង់សន្សំលុយ ត្រូវចេះលៃលកលើរឿងទាំង ៥ នេះសិន
- 2020-02-11 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់សន្សំលុយ ត្រូវចេះលៃលកលើរឿងទាំង ៥ នេះសិន
តើមិត្តនារីគ្រប់រូបមានទម្លាប់សន្សំប្រាក់កាសដែរឬទេ? ជាការពិតណាស់ ទម្លាប់សន្សំប្រាក់អាចនឹងមិនមានភាពងាយស្រួលសម្រាប់មិត្តនារីមួយចំនួនឡើយ ព្រោះមិត្តនារីមួយចំនួនមានម្លាប់ចំណាយច្រើន។ អ្នកប្រហែលជាមិនដែលចាប់អារម្មណ៍ពីទម្លាប់មួយចំនួនដែលធ្វើឲ្យប្រាក់ខែរបស់អ្នកចេះតែមិនសល់។ ដូច្នេះ ដើម្បីកុំឲ្យប្រាក់ខែ ឬការចំណាយមានច្រើនហួសកម្រិត មិត្តនារីគប្បីមើលលើរឿង ៥ ចំណុចនេះរួមមាន៖
១. ការចំណាយលើសម្លៀកបំពាក់
នារីៗភាគច្រើនមានទំនោរចូលចិត្តទិញសម្លៀកបំពាក់ មិនថាសម្លៀកបំពាក់មួយចំនួនមាននៅផ្ទះហើយក៏ដោយ ក៏នៅតែមានទម្លាប់ទិញបន្តទៀតដែរ។ហេតុដូចនេះ អ្នកគួរតែពិនិត្យមើលឲ្យច្បាស់ថា សម្លៀកបំពាក់ណាចាំបាច់គួរទិញ ហើយខ្លះទៀតគួរតែចៀសវាង។
២. ការចំណាយលើគ្រឿងតុបតែងមុខ
ចំពោះរឿងនេះវិញអាចនិយាយថា មិត្តនារីក៏ត្រូវការគ្រឿងតុបតែងមុខដែរ។ នៅពេលអ្នកចេញក្រៅម្តងៗ អ្នកប្រាកដជាតុបតែងមុខបន្តិចបន្តួច។ ប៉ុន្តែ ប្រសិនជាអាចអ្នកគប្បីចំណាយឲ្យត្រូវខ្ទង់ ឧទាហរណ៌ដូចជា កាត់បន្ថយការចំណាយលើការទិញក្រេម មិនគួរមានក្រេមច្រើនពេកទេ គួរតែប្រើមួយណាឲ្យអស់មួយហ្នឹងទើប អ្នកមិនសូវចំណាយច្រើន។
៣. ការចំណាយលើគ្រឿងផឹក ភេសជ្ជៈ
ពេលជួបជុំមិត្តភ័ក្តិម្តងៗ តើអ្នកមានទម្លាប់ទទួលទានភេសជ្ជៈផ្អែមៗដូចជា តែគុជ កាហ្វេ ដែរឬទេ?ការចំណាយលុយលើគ្រឿងអស់ទាំងនេះនឹងនាំឲ្យអ្នកអស់លុយដោយមិនដឹងខ្លួន ម្យ៉ាងវិញទៀត ភេសជ្ជៈបែបនេះក៏មិនមែនជារឿងល្អសម្រាប់សុខភាពអ្នកដែរ។យ៉ាងនេះហើយ បើសិនជាអាចកាត់បន្ថយបានគួរតែធ្វើ។
៤. ការធ្វើដំណើរកម្សាន្ត
គ្មាននរណាម្នាក់មិនចង់ដើរលេងកម្សាន្តដើម្បីបំបាត់ភាពនឿយហត់ឡើយ។ អ្នកត្រូវចងចាំថាមុនហ្នឹងមានពេលដើរកម្សាន្តអ្នកគប្បីចេះសន្សំលុយឲ្យបានច្រើនសិន មុនចាប់ផ្តើមធ្វើដំណើរកម្សាន្ត។ ធ្វើបែបនេះ អ្នកមានពេលវេលាច្រើនដើម្បីចេះសន្សំប្រាក់កាសបានច្រើន។
៥. កាត់បន្ថយការជប់លៀង
ក្រៅពីទំនេរពីការសិក្សា ឬធ្វើការ អ្នកតែងណាត់ជួបមិត្តភ័ក្តិអ្នកដើម្បីជួបជុំគ្នាទទួលទានអាហារឆ្ងាញ់ៗ ឬទៅច្រៀងខារ៉ាអូខេជាដើម រឿងអស់ទាំងនេះបើអាច គួរតែចេះកាត់បន្ថយព្រោះពេលខ្លះអ្នកនឹងញៀនក្នុងការធ្វើរឿងនេះដោយមិនដឹងខ្លួនសូម្បីតែបន្តិច។
រូបភាព៖ Wehearit
ចុចអានបន្ត៖
មកដឹងពីអត្ថន័យនៃពណ៌ផ្សេងៗនៃផ្កាកុលាបទំាងអស់គ្នា