អំណោយទាំង ៦ កូនៗគួរជូនទៅកាន់អ្នកមានគុណនៅថ្ងៃនៃបុណ្យនៃក្តីស្រឡាញ់

  • 2020-02-11 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្តី​ស្រឡាញ់​របស់​ឪពុក​ម្តាយ​អ្នក​បាន​ចាប់​ផ្តើម​កើត​មាន​ឡើង​តាំង​ពី​ថ្ងៃ​ដែល​អ្នក​ចាប់​កំណើត​ក្នុង​ផ្ទៃ​មក​ម្ល៉េះ។ តាំង​ពី​តូច​ក្រូចឆ្មា​រហូត​មក​ដល់​ធំ​ដឹង​ក្តី អ្នក​ប្រហែល​ជា​ធ្លាប់​ហែល​ឆ្លង​រឿង​រ៉ាវ​ជីវិត​ផ្អែម​ល្វីង​ជូរ​ចត់​ជា​មួយ​អ្នក​មាន​គុណ​មិន​តិច​ដង​ឡើយ។ ហេតុ​ដូច​នេះ​ហើយ ប្រសិន​បើ​អ្នក​ចង់​បង្ហាញ​ក្តី​ស្រ​ឡាញ់រ​បស់​អ្នក​ទៅ​កាន់​លោក​ទាំង​ពីរ កុំ​ភ្លេច​កាដូ​ទាំង ៦ ប្រភេទ​នេះ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រ​ឡាញ់។ កាដូ​ទាំង​នោះ​រួម​មាន៖

រូបតំណាង

**១. ប្រាក់​កាស**

រូបតំណាង

ម្តា​យ​ឪពុក​ឯណា​មិន​សប្បាយចិត្ត​ពេល​ដឹង​ថា​កូន​ៗ​របស់​ខ្លួន​មាន​ការងារ​សម​រម្យ​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​មហា​វិទ្យា​ល័យ។ ប្រសិន​បើ​អ្នន​មាន​ការ​ងារ​ធ្វើ​និង​មាន​ប្រាក់​ខែ​សម​ល្មម គប្បី​បង្ហាញ​ភាព​កតញ្ញូ​ទៅកាន់​លោក​អ្នក​គុណ​ទាំង​ពីរ មិន​ថា​តិច​ក្តី​ឬ​ធំ​ក្តី គឺ​ជា​ទឹក​ចិត្ត​របស់​អ្នក។

២. គ្រឿង​អលង្ការ

រូបតំណាង
រូបតំណាង

អ្នក​អាច​ជ្រើស​រើស​គ្រឿង​អលង្ការ​ជា​ប្រភេទ​ខ្សែ​ក ក្រ​វិល ចិញ្ចៀន នាឡិកា​ដៃ ឬ​កង​ដៃ ជា​អំ​ណោយ​នៃ​ក្តី​ស្រ​ឡាញ់​ទៅ​កាន់​លោក​ទាំង​ពីរ។ ក្នុង​ការ​ទិញ​អំ​ណោ​យ អ្នក​គួរ​តែ​គិត​ពី​លទ្ធ​ភាព​ដែល​អ្នក​អាច​ធ្វើ​បាន​សម្រាប់​ឪពុក​ម្តា​យ ព្រោះ​ប្រសិន​បើ​អ្នក​ចាយ​វាយ​មិន​ចេះ​គិត អ្នក​ទាំង​ពីរ​ក៏​មិន​សូវ​ជា​សប្បាយ​ចិត្ត​ប៉ុន្មាន​ដែរ។

៣. សម្លៀក​បំពាក់

រូបតំណាង

ក្រៅពី​គ្រឿង​អលង្ការ កូនៗ​អាច​ជ្រើស​រើស​ស​ម្លៀក​បំពាក់​សម្រាប់​ជាអំ​ណោ​យ​ទៅកាន់​លោក​ទាំងពីរ។ ពេលខ្លះ​ប៉ា​ម៉ាក់រ​បស់​អ្នក​អាច​នឹង​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​ស​ម្លៀ​ក​បំពាក់​សម្រាប់​ខ្លួន​ឯង​ព្រោះ​ពួក​គាត់​រវល់​ធ្វើ​ការ​ចិញ្ចឹម​អ្នក។ បើ​សិន​ជា​អ្នក​មាន​លទ្ធភាព អ្នក​អាច​លៃ​លក​ស​ម្លៀក​បំពាក់​សម្រាប់​លោក​ទាំង​ពីរ​ដូច​ជា អាវ សំពត់ រ៉ូប និង​ខោ ជាដើម។ នៅ​ពេល​ឃើញ​កូន​ជូន​អំ​ណោ​យ ពួក​គាត់​នឹង​សប្បាយ​ចិត្ត​ទោះ​បី​ជា​អំ​ណោ​យ​នោះ​តិច​តួច​ក្តី​ធំ​ក្តី។

៤. កាបូប​និង​ស្បែក​ជើង

រូបតំណាង

អ្នក​ម្តា​យ​របស់​អ្នក​តែង​តែ​ផ្គត់​ផ្គង់​តម្រូវ​ការ​របស់​អ្នក​ជា​ប្រចាំ ដូច្នេះ​ក្នុង​នាម​ជា​កូន​គប្បី​គួរ​ចេះ​លៃ​លក​ចំពោះ​អំណោយ​សម្រាប់​អ្នក​មាន​គុណ។ អ្នក​អាច​ជូន​អំណោយ​ជា​ស្បែក​ជើង​ឬ​កាបូប​ដែល​ស័ក្តិ​សម​នឹ​ង​លោក​អ្នក​ពីរ។

៥​. បាច់​ផ្កា

រូបតំណាង

អ្នក​ម្តា​យ​របស់​អ្នក​ជា​នារី​ដែល​ស្រស់​ស្អាត​ខ្លាំង​ជាង​គេ​បំផុត​លើ​លោក គាត់​ហ៊ាន​លះ​បង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​តែ​កូនៗ​បាន​ក្តី​សុខ។ ជូន​អំ​ណោ​យ​ជា​បាច់​ផ្កា​មួយ​បាច់​ទៅ​កាន់​អ្នក​ម្តាយ​អ្នក​ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​អ្នក ទោះ​បី​ជា​អ្នក​នៅ​ឆ្ងាយ​ពី​គាត់​ក៏​ដោយ។

៦. អាហារ​បំ​ប៉ន​សុខ​ភាព

រូបតំណាង

ឪពុក​ម្តា​យ​របស់​អ្នក​អាច​នឹង​មាន​វ័យ​រាង​ជ្រេ​បន្តិច​ហើយ ដូច្នេះ​សុខ​ភាព​លោក​ទាំង​ពីរ​អាច​នឹង​រឹង​មាំ​ដូច​អ្នក​ទេ។​ក្នុង​នាម​ជា​កូន បើ​មាន​លទ្ធភាព​គ្រប់​គ្រាន់​គួរ​តែ​ជូន​កា​ដូ​ជា​ប្រ​ភេទ​អាហារ​សុខភាព​មិន​ថា​ចំណី​អាហារ ឬ​ភេសជ្ជៈ​នោះ​ទេ។

នៅមានប្រភេទអំណោយជាច្រើនទៀតដែលអ្នកអាចជ្រើសរើសជូនជាអំណោយសម្រាប់អ្នកមានគុណទាំងពីរ ខាងលើនេះគ្រាន់តែជាគំនិតខ្លះៗតែប៉ុណ្ណោះ។ កុំភ្លេចបង្ហាញក្តីស្រឡាញ់របស់អ្នកទៅកាន់ម្តាយឪពុកអ្នកណា!

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជំនួសឲ្យការលេងទូរសព្ទឬប្រដាប់ប្រដាផ្សេងៗ ម្តាយឪពុកគួរបណ្តុះភាពរីកច្រើនរបស់កូន តាមរយៈបទពិសោធល្អៗ

ប្រភព៖ Goodhousekeeping ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន