តិចនិកការពារមិនឲ្យឆ្លងជំងឺពេលដើរលេងក្រៅប្រទេស ទាំងសប្បាយនិងមិនបារម្ភច្រើន
- 2020-01-14 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិកការពារមិនឲ្យឆ្លងជំងឺពេលដើរលេងក្រៅប្រទេស ទាំងសប្បាយនិងមិនបារម្ភច្រើន
អ្នកអាចធ្វើដំណើរទៅលេងក្រៅប្រទេសឲ្យរីករាយនិងសុវត្ថិភាពបាន ដោយគ្មានក្ដីបារម្ភពីជំងឺឆ្លងផ្សេងៗ។ ប្រសិនបើអ្នកបានរៀបចំខ្លួនឯងយ៉ាងម៉ត់ចត់តាំងពីមុនពេលចេញធ្វើដំណើរ អំឡុងពេលដើរលេង និងពេលត្រលប់ពីដើរលេងវិញមកដល់ប្រទេសកំណើត។
**១. ទិញធានារ៉ាប់រងសុខភាពសម្រាប់ការធ្វើដំណើរ**
មុនពេលសម្រេចដើរលេងក្រៅប្រទេស អ្នកគួរទិញធានារ៉ាប់រងសុខភាពជាមុនសិន។ តែមុនទិញ ក៏ត្រូវគិតគូយ៉ាងប្រុងប្រយ័ត្នអំពីលក្ខខណ្ឌលម្អិតនៃធានារ៉ាប់រងនោះថាបានគ្របដណ្ដប់លើប្រទេសដែលអ្នកត្រូវទៅឬអត់។ ដូច្នេះ អ្នកអាចទៅលេងក្រៅប្រទេសបានយ៉ាងមានក្ដីសុខ និងមិនបាច់បារម្ភច្រើន បើសិនឈឺ ឬជួបគ្រោះថ្នាក់ផ្សេងៗដែលត្រូវការព្យាបាល។
២. ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លង
ប្រសិនបើអ្នកសង្ស័យថាតំបន់ឬប្រទេសដែលត្រូវទៅលេង មានជំងឺឆ្លង ដូច្នេះអ្នកត្រូវតែប្រុងប្រយ័ត្ន។ អ្នកអាចជ្រើសយកវិធីចាក់វ៉ាក់សាំងដោយផ្អែកលើពេលវេលាជាក់លាក់ដែលណែនាំដោយវេជ្ជបណ្ឌិត។
៣. ចៀសវាងទៅកន្លែងដែលមានមនុស្សកកកុញ
បើសិនជាចៀសមិនផុតពីដើរលេងនៅក្រៅប្រទេសដែលមានមនុស្សអ៊ូអរច្រើន មិនសូវមានខ្យល់ចេញចូល អ្នកមិនត្រូវភ្លេចពាក់ម៉ាសឡើយ។ ពិសេសតំបន់ដូចជាក្នុងរថភ្លើង តំបន់កំពុងសាងសង់ជាដើម។
៤. កុំឲ្យគេខ្ចីប្រើគ្រឿងសម្អាង ឬរបស់របរផ្ទាល់ខ្លួន
ចៀសវាងការប្រើរួមនូវរបស់របរមួយចំនួនដូចជា កន្សែងពោះគោ វ៉ែនតា កន្សែងដៃ ឬក្រែមលាបមាត់ជាដើម។ នេះដើម្បីការពារពីជំងឺឆ្លងផ្សេងៗ និងអនាម័យផងដែរ។
៥. ត្រូវរក្សាកម្ដៅក្នុងរាងកាយរបស់អ្នក
កុំភ្លេចយកចិត្តទុកដាក់រាងកាយអ្នកក្នុងកម្រិតសីតុណ្ហភាពមួយត្រឹមត្រូវ។ ពិសេសនៅពេលធ្វើដំណើរក្នុងប្រទេសត្រជាក់ ព្រោះភ្លាមៗរាងកាយអ្នកមិនទាន់អាចសម្របនឹងបរិយាកាសនោះបានទេ។ ដូច្នេះត្រូវថែទាំកុំឲ្យឈឺ។
៦. មកត្រូតពិនិត្យសុខភាពក្រោយត្រលប់ពីដើរលេងរួច
បន្ទាប់ពីត្រលប់ពីដើរលេងនៅក្រៅប្រទេសរួច ពិសេសក្នុងប្រទេសដែលកំពុងរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ដាច់ខាតត្រូវតែត្រួតពិនិត្យសុខភាព។ ត្រូវប្រាកដថា អ្នកបានជួបជាមួយវេជ្ជបណ្ឌិតដើម្បីឆែកមើលថា មានជំងឺអ្វីឬអត់ ។
វិធីទាំងអស់ខាងលើនឹងជួយឲ្យអ្នកអាចដើរលេងបានយ៉ាងសប្បាយចិត្ត និងត្រលប់មកវិញដោយសុវត្ថិភាព ប្រកបដោយសុខភាពល្អ៕
អានបន្ត៖ អំឡុងពពោះ អ្នកម្តាយញ៉ាំផ្លែមង្ឃុត ជាជម្រើសល្អសម្រាប់សុខភាពនិងខួរក្បាលទារក