អំឡុងពពោះ អ្នកម្តាយញ៉ាំផ្លែមង្ឃុត ជាជម្រើសល្អសម្រាប់សុខភាពនិងខួរក្បាលទារក
- 2019-12-27 08:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំឡុងពពោះ អ្នកម្តាយញ៉ាំផ្លែមង្ឃុត ជាជម្រើសល្អសម្រាប់សុខភាពនិងខួរក្បាលទារក
សារជាតិវីតាមីននៅក្នុងផ្លែមង្ឃុត ពិតជាច្រើនដែលជួយផ្ដល់ផលល្អសម្រាប់សុខភាពម្ដាយនិងទារក។ ក្នុងនោះផ្លែមង្ឃុតផ្ទុកវីតាមីន C ជាតិកាកសរសៃ សារធាតុរ៉ែ យ៉ាងសម្បូរបែប។ សម្រាប់ទារកក្នុងផ្ទៃ ក៏កាន់តែល្អថែមទៀត បើអ្នកម្ដាយឧស្សាហ៍ទទួលទានផ្លែឈើនេះយ៉ាងទៀងទាត់។
**១. ជួយមិនឲ្យឡើងទម្ងន់**
ក្នុងផ្លែមង្ឃុត ផ្ទុកជាតិកូឡេស្តេរ៉ុលតិចតួចបំផុត ដូច្នេះវាសក្ដិសមក្រៃលែងសម្រាប់ស្ត្រីមានផ្ទៃពោះដែលកំពុងព្រួយបារម្ភពីការឡើងទម្ងន់។ ក្នុង១០០ក្រាមរបស់ផ្លែឈើនេះ មានត្រឹម៦៣ កាឡូរី ហើយមានជាតិសរសៃដល់ទៅ៥ក្រាម ដែលផ្ដល់គុណប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នកម្ដាយយ៉ាងខ្លាំង។
២. ជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ
ក្នុង១០០ក្រាម ផ្លែមង្ឃុតមានវីតាមីន C ប្រហែល ៧ .២ មីលីក្រាម ដែលជួយបង្កើនភាពរឹងមាំដល់ប្រព័ន្ធភាពស៊ាំ ការពារស្ត្រីមានផ្ទៃពោះពីជំងឺផ្សេងៗដូចជា ក្អក និងផ្ដាសាយជាដើម។ លើសពីនេះ វីតាមីន C ក្នុងផ្លែមង្ឃុតក៏ដើរតួរសំខាន់ក្នុងការទ្រទ្រង់ប្រព័ន្ធភាពស៊ាំនៃរាងកាយបានយ៉ាងមានប្រសិទ្ធភាព។
៣. ទប់ស្កាត់ជំងឺស្លេកស្លាំង
ជីវជាតិដ៏សំខាន់មួយទៀតក្នុងផ្លែមង្ឃុតគឺជួយឲ្យឈាមដើរស្រួល និងការពារបានយ៉ាងល្អមិនឲ្យមានជំងឺស្លេកស្លាំង។ លើសពីនេះ ក៏ជួយទប់ស្កាត់ជំងឺផ្សេងច្រើនមុខទៀតដូចជា ការឡើងខ្ពស់នៃជាតិខ្លាញ់ ជំងឺគាំងបេះដូង និងចុកទ្រូងជាដើម។
៤. ល្អសម្រាប់ខួរក្បាលទារក
ដោយសារតែមានអាស៊ីតហ្វូលីត ដូច្នេះផ្លែមង្ឃុតបានដើរតួនាទីជួយពង្រឹងសុខភាពដល់ទារកនិងស្ត្រីមានផ្ទៃពោះយ៉ាងខ្លាំង។ អំឡុងពេលពពោះ បើស្ត្រីទាំងឡាយញ៉ាំផ្លែមង្ឃុតនោះនឹងផ្ដល់គុណប្រយោជន៍ច្រើនដល់សុខភាពម្ដាយ រួមទាំងទារកក្នុងផ្ទៃ។ តែសូមកុំបរិភោគច្រើនហួសកម្រិត និងត្រូវបរិភោគតាមពេលវេលាត្រឹមត្រូវ៕
អានបន្ត៖ ផ្លែឈើ ៤ មុខ ផ្ទុកជាតិស្ករតិចស័ក្តិសមអ្នកចង់ស្គម អ្នកទឹកនោមផ្អែមនិងជំងឺសរសៃឈាមបេះដូង