ឡូយមែនតើ! តំបន់សមុទ្រល្អសម្រាប់សុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្តតែម្តង
- 2020-01-10 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយមែនតើ! តំបន់សមុទ្រល្អសម្រាប់សុខភាពទាំងផ្លូវកាយ និង ផ្លូវចិត្តតែម្តង
សម្រាប់មនុស្សភាគច្រើន នៅពេលចង់សម្រាកពីការងារ ឬ ការសិក្សាមួយរយៈ ពួកគេច្រើនមានការនឹកឃើញដល់កន្លែងលំហែកាយដែលរួមមាន ឆ្នេរសមុទ្រ ឬ កោះជាដើម ព្រោះសុទ្ធសឹងជាកន្លែងលំហែកាយដែលគ្រប់គ្នាប្រាថ្នាចង់ទៅដើម្បីសម្រាកទាំងខ្លួនប្រាណ និង អារម្មណ៍តានតឹងទាំងឡាយ។ យ៉ាងណាមិញ អ្នកប្រហែលជាមិនទាន់បានដឹងពីគុណប្រយោជន៍របស់វានៅឡើយទេ។ ដូចនេះ គ្រប់គ្នាគួរមកយល់ដឹងពីផលប្រយោជន៍សំខាន់ៗនៃការលំហែកាយនៅសមុទ្រដូចខាងក្រោម៖
**១. ជួយសម្រួលដល់ផ្លូវដង្ហើម**
លោកអ្នកដឹងទេថា លក្ខណៈពិសេសរបស់តំបន់សមុទ្រ គឺនៅពេលដែលអ្នកទៅដល់ទីនោះហើយស្រូបយកនៅខ្យល់បរិសុទ្ធនៃបរិវេណនោះ មិនត្រឹមតែវាជួយផ្តល់នូវជាតិអ៊ីយ៉ូត និង ម៉ាញេស្យូមដល់រាងកាយនោះទេ វាថែមទាំងអាចជួយសម្រួលដល់ផ្លូវដង្ហើមទៀតផង។ លើសពីនេះទៅទៀត ការស្រូបយកបរិយាកាសនៅសមុទ្រក៏ជួយគ្រប់គ្រងតុល្យភាពនៃកម្រិតជាតិ Serotonin ក្នុងរាងកាយ ដែលអាចកាត់បន្ថយភាគរយនៃការកើតជំងឺបាក់ទឹកចិត្តបានផងដែរ។
២. ជួយឱ្យស្បែកម៉ដ្ឋរលោង
ក្រៅពីជួយសម្រួលផ្នែកផ្លូវដង្ហើមជាមួយនឹងខ្យល់បរិសុទ្ធនោះ ជាតិឆ្នេរខ្សាច់ដែលនៅតំបន់សមុទ្រក៏អាចជួយឱ្យស្បែកនារីៗទន់ និង ម៉ដ្ឋរលោងថែមទៀតផង។ ដើម្បីចង់បានប្រសិទ្ធភាពនេះ អ្នកគ្រាន់តែតំបន់ឆ្នេរដែលគ្មានសំរាម សំបក ឬ កម្ទេចនានា ហើយ គេងលេង ឬ ដាក់ជើងជាប់នឹងខ្សាច់នោះមួយសន្ទុះ ព្រោះថាជាតិខ្សាច់ក៏អាចជួយជម្រុះកោសិកាចាស់ៗនៃស្បែកបានផងដែរ។ យ៉ាងណាមិញ បើអ្នកជាមនុស្សដែលមានស្បែកងាយប្រតិកម្ម ក៏មិនគួរសាកល្បងឡើយ។
៣. ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
រឹតតែពិសេសទៅទៀតនោះ ការហែលទឹកសមុទ្រអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយអ្នកបានផងដែរ។ អ្នកប្រហែលជាធ្លាប់បានឮហើយថា ទឹកសមុទ្រមានផ្ទុកជាតិអ៊ីយ៉ូត សូដ្យូម ម៉ាញេស្យូម ប៉ូតាស្យូម និង ជាតិកាល់ស្យូម ហើយបន្ថែមពីនេះ បើអ្នកចំណាយពេលក្នុងទឹកសមុទ្រយូរ គឺជួយឱ្យឈាមរត់ស្រួលទៀតផង។
៤. ជួយបំបាត់ភាពតានតឹង និង ការស្រេ្តស
ជាតិម៉ាញេស្យូមគឺនៅគ្រប់ទីកន្លែងនៃតំបន់សមុទ្រ ដែលជាតិនេះ រួមផ្សំជាមួយធាតុដទៃនៅតំបន់សមុទ្រអាចជួយសម្រួលដល់ផ្លូវដង្ហើម សម្រួលអារម្មណ៍ បំបាត់ភាពតានតឹង និង នឿយហត់ពីជីវិតប្រចាំថ្ងៃបាន។ ខ្យល់អាកាសនៅតំបន់សមុទ្រនេះពិតជាមានប្រសិទ្ធភាពណាស់ ជាពិសេសទៅលើផ្នែកផ្លូវចិត្ត និង ស្មារតីនេះតែម្តង៕
អានបន្ត៖ ឈឺប្រអប់ជើង ឈឺជើងដោយសារឈររយៈពេលយូរ តើគួរត្រាំទឹកក្តៅឬទឹកត្រជាក់?