ឈឺប្រអប់ជើង ឈឺជើងដោយសារឈររយៈពេលយូរ តើគួរត្រាំទឹកក្តៅឬទឹកត្រជាក់?

  • 2020-01-08 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ធ្លាប់​មាន​ការ​ឈឺ​ចាប់​ប្រអប់​ជើង​ឬ​ជើង​ដែរ​ឬ​ទេ?​ នៅ​ពេល​អ្នក​ធ្វើ​សកម្ម​ភាព​ឈរ ដើរ​ឡើង​ភ្នំ ទៅ​ដើរ​លេង​ដោយ​ថ្មើរ​ជើង និង​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ក្នុង​រយៈ​ពេល​យូរ អ្នក​នឹង​មាន​អាការៈ​ឈឺ​ចុក​ចាប់​ប្រអប់​ជើង​ឬ​ក៏​ជើង។ នៅ​ពេល​អ្នក​ឈឺ​ជើង តើ​គួរ​ត្រាំ​ទឹក​ត្រជាក់​ឬ​ទឹក​ក្តៅ​? តោះ​​មក​ដឹង​ទាំង​អស់​គ្នា​។

រូបតំណាង

**ហេតុ​ផល​ដែល​អ្នក​គួរ​ត្រាំ​ជើង​ក្នុង​ទឹក​ត្រ​ជាក់**

ប្រ​សិន​បើ​អ្នក​មាន​ការ​ឈឺ​ចុក​ចាប់​ដោយ​សារ​ការ​ដើរ​និង​ឈរ​រយៈ​ពេល​យូរ អ្នក​គួរតែ​ត្រាំ​ជើង​របស់​អ្នក​នៅ​ក្នុង​ទឹក​ត្រជាក់​ព្រោះ​ថា​វា​នឹង​ជួយ​ឲ្យ​សរសៃ​ឈាម​របស់​អ្នក​កន្ត្រាក់​ និង​ជួយ​កាត់​បន្ថយ​សារ​ធាតុ​ធ្វើ​ឲ្យ​រលាក។ ហេតុ​ដូច​នេះ អ្នក​គួរ​តែ​ត្រាំ​ជើង​របស់​អ្នក​នៅ​ក្នុង​ទឹក​ត្រជាក់​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​សាច់​ដុំ​ជើង​និង​ការ​ហើម​ជើង។

តើ​ពេល​ណា​គួរ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ?

ចំពោះ​ការ​ត្រាំ​ជើង​នៅ​ក្នុង​ទឹក​ក្តៅ​វិញ វា​ជា​ការ​ធ្វើ​ឲ្យ​អ្ន​ក​បន្ធូរ​អារម្មណ៍ គេង​លក់​ស្រួល ព្រោះ​វា​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ប្រ​សើ​រ។ ដូច្នោះ​ហើយ ប្រ​សិន​បើ​អ្នក​ចង់​ឲ្យ​ការ​គេង​លក់​ស្រួល​អ្នក​គួរតែ​ត្រាំ​ជើង​ជាមួយ​ទឹក​ក្តៅ​ក្នុង​សី​តុ​ណ្ហ​ភាព​ចន្លោះ​ពី ៣៦ ទៅ ៣៨ អ​ង្សារ​សេ​រយៈ​ពេល​ពី ១០ ទៅ ១៥ នាទី។

រូបតំណាង

ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ត្រាំ​ជើង​របស់​អ្នក​ក្នុង​ទឹក

១. មិន​ថា​ទឹក​ត្រជាក់​ក្តី​ឬ​ទឹក​ក្តៅ​ក្តី អ្នក​គប្បី​ជ្រើស​រើស​ទឹក​ស្អាត​មក​ត្រាំ​ជើង។

២. សង្កេត​មើល​ជើង​របស់​អ្នក​ដោយ​ប្រុង​ប្រយ័ត្ន ប្រសិន​បើ​ជើង​របស់​អ្នក​មាន​របួស​មិន​គួរ​ត្រាំ​ទឹក​ឡើយ​ព្រោះ​អាច​មាន​បញ្ហា។

៣. នៅ​ពេល​ត្រាំ​ទឹក អ្នក​មិន​គួរ​លាយ​របស់​ផ្តេ​ស​ផ្តា​ស​ដោយ​មិន​ដឹង​មូល​ហេតុ​ឡើយ។

៤. អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​ត្រាំ​ជើង​ក្នុង​ទឹក​ឡើយ ព្រោះ​វា​អាច​មាន​ប្រតិកម្ម​ដល់​ស្បែក។

៥​. កុំ​ត្រាំ​ជើង​របស់​អ្នក​ជាមួយ​ទឹក​អ្នក​ដទៃ ព្រោះ​វា​អាច​នាំ​ឲ្យ​អ្នក​ឆ្លង​មេ​រោគ​ផ្សេងៗ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ទទួលទានទឹកក្តៅឧណ្ហៗជួយទាំងសុខភាព ជួយទាំងសម្រស់

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន