ឈប់​ទៅ​ប្រុស​ៗ! វិធី​ញ៉ែ​ស្រី ៥​យ៉ាង​ដែល​​ហ៊ាន​តែ​ប្រើ ដឹង​តែ​ស្រី​ៗ​លែង​មើល​មុខ

  • 2020-01-10 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​នៅ​ពេល​​មាន​នរណា​ម្នាក់​មក​ញ៉ែ​ ច្បាស់​ណាស់​​ប្រាកដ​ជា​មាន​សប្បាយ​ចិត្ត​តិច​តួច ថា​យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​មក​ញ៉ែ​យើង​ដែរ​ហ្ន៎។ ប៉ុន្តែ​ពេល​ខ្លះវិធី​​ញ៉ែ​ដែល​មនុស្ស​ប្រុស​ខ្លះ​ប្រើ​​វា​ក៏​ពិបាក​ទទួល​យក​បន្តិច ឬ​អាច​និយាយ​បាន​ថា​គួរ​ឲ្យ​ស្អប់​តែ​ម្ដង។ ថ្ងៃ​នេះ កញ្ញា សូម​បង្ហាញ​វិធី​ញ៉ែ​៥​យ៉ាង​របស់​មនុស្ស​ប្រុស ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​​ឃើញ​​ពេល​ណា​ លើក​ដៃ Bye Bye ពេល​ហ្នឹង៖

១. ស្គាល់​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ តាម​មក Surprise ដល់​កន្លែង​ធ្វើ​ការ

ការ​ដែល​ស្គាល់​គេ​មិន​បាន​ប៉ុន្មាន​ថ្ងៃ ប៉ុន្តែ​អ្នក​បែរ​ជា​ហ៊ាន​សម្រុក​ទៅ​កន្លែង​ធ្វើ​ការ​របស់​នាង វា​មិន​បាន​បង្ហាញ​ថា​អ្នក​​ស្រលាញ់​នាង ស្មោះស្ម័គ្រ​អ្វី​នោះ​ទេ។ ធ្វើ​បែប​នេះ​នាង​មិន​រំភើប​ឡើយ ប៉ុន្តែ​អាច​នឹង​ខឹង​​ ស្ដី​ឲ្យ​អ្នក​មុខ​មិត្ត​រួម​ការងារ​របស់​នាង​ថែម​ទៀត។

២. លប​តាម​គេ​ដល់​កន្លែង​ចត​ឡាន ​ហើយ​ទៅ​ដល់​ផ្ទះ

ធ្វើ​បែប​នេះ​វា​មិន​រ៉ូមែនទិក​​ដូច​ក្នុង​រឿង​ភាគ​ ឬ​រឿង​និទាន​ទេ ប៉ុន្តែ​វា​​មើល​ទៅ​ដូច​ជា​រោគ​ចិត្ត​ទៅ​វិញ ហើយ​ក៏​​​ដូចជា​​​យើង​បំពាន​ពេល​វេលា​ផ្ទាល់​​របស់​គេ​ដែរ ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​មិន​មាន​សុវត្ថិភាព។

៣. មាត់​ដល់ ដៃ​ដល់

ដៃ​ដូច​មឹក មាត់​នឹក​ឃើញ​អី​ក៏​និយាយ​ឡើង​ដល់​ៗ... បែប​នេះ​សូម​កុំ​ធ្វើ​អី បើ​ទោះ​បី​នាង​ជា​មនុស្ស​ចិត្ត​ទូលាយ មិន​សូវ​ប្រកាន់​យ៉ាង​ម៉េច​ក៏​ដោយ ប៉ុន្តែ​បើ​មាន​ឈ្មោះ​ជា​មនុស្ស​ស្រី​ហើយ នាង​តែង​ស្រលាញ់​ហួងហែង​​ខ្លួន​ប្រាណ​នាង​ជានិច្ច។ ដូច្នេះ​បើ​អ្នក​មិន​ស្និទ្ធស្នាល​ជាមួយ​នាង​ទេ សូម​កុំ​ធ្វើ​បែប​នេះ​ដាច់​ខាត។

៤. តាម​រំខាន​គ្រប់​ពេល

ចង់​ ខល ក៏​ខល មិន​ដឹង​​ពេល​ធ្វើ​ការ ឬ​យប់​ព្រលប់ តាម​និយាយ តាម​ញ៉ែ​ទាំង​នាង​កំពុង​ធ្វើ​ការ ។ល។ បំណាច់​នឹង​តាម​ញ៉ែ​គេ គួរ​ណាស់​តែ​ធ្វើ​ឲ្យ​វា​មើល​ទៅ​ធម្មជាតិ យល់​កាលៈទេសៈ​បន្តិច​ដែរ កុំ​តាម​រំខាន​នាង​ច្រើន​ខ្លាំង រហូត​ដល់​នាង​មាន​អារម្មណ៍​ថា​លែង​មាន​សេរីភាព​អី ព្រោះ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​នាង​ស្អប់​អ្នក​លើស​ដើម។​ ​  

៥. និយាយ​ស្ដី​ចម្អេះចំអាស

មែន​ហើយ មនុស្ស​ស្រី​ភាគ​ច្រើន​តែង​​ចាញ់​​ស្នេហ៍​មនុស្ស​ប្រុស​ពូកែ​សម្ដី កំប្លែង ប៉ុន្តែ​បើ​ចូល​លក្ខណៈ​អាសអាភាស 18+ ជាមួយ​នាង​ញឹកញាប់​ពេក អ្នក​នឹង​​លែង​ទទួល​បាន​ការ​ពិចារណា​អ្វី​ទៀត​ហើយ ព្រោះ​​នាង​នឹង​មាន​អារម្មណ៍​ថា អ្នក​ជា​មនុស្ស​ល្មោភ​កាម សម្លឹង​មើល​មនុស្ស​ស្រី​ជា​ឧបករណ៍​ផ្លូវ​ភេទ ចង់​ញ៉ែ​នាង​ដើម្បី​តែ​លេង​សើច មិន​មែន​ស្រលាញ់​មែន​ទែន​ឡើយ ៕

ចុចអាន៖

ប្រភព៖ gangbeauty ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន