ពេលស្រីៗធ្វើរឿងតូចៗដ៏គួរឲ្យស្រលាញ់នេះ អាចធ្វើឲ្យបេះដូងបុរសរលាយខ្ទេចបាន
- 2018-05-23 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលស្រីៗធ្វើរឿងតូចៗដ៏គួរឲ្យស្រលាញ់នេះ អាចធ្វើឲ្យបេះដូងបុរសរលាយខ្ទេចបាន
បុរសមានចិត្តទន់ខ្លាំងណាស់ តែកាលណាខាងស្រីធ្វើរឿងប៉ុន្មានយ៉ាងនេះដាក់ ពិតជាស្រលាញ់អស់ពីចិត្តថ្លើមមិនខាន ហើយមានអ្វីក៏ប្រគល់ឲ្យមិនស្ដាយដែរ។ ចង់ដឹងថា រឿងទាំងនោះមានអ្វីខ្លះ កញ្ញា សូមបង្ហាញដូចខាងក្រោម៖
១.សម្ដីសំដៅទន់ភ្លន់យកចិត្ត៖ មនុស្សប្រុសណាដែលមិនបាក់ចិត្តលើនារីៗដែលនិយាយសម្ដីទន់ភ្លន់រាបសាចេះយកចិត្តយកថ្លើមអ្នកដទៃនោះ។
២.មានភាពរីករាយក្នុងខ្លួន៖ ទឹកមុខញញឹមញញែម បង្ហាញពីការសប្បាយរីករាយ ធ្វើឲ្យបុរសៗចង់នៅក្បែរគ្រប់ពេល ព្រោះអ្នកពូកែសើចមិនមានសម្ពាធអ្វីឡើយ។
៣.ចេះអៀនប្រៀន៖ បុរសស្រលាញ់ណាស់ មនុស្សស្រីណាបង្ហាញអាកប្បកិរិយាអៀនខ្មាស។
៤.ច្បាស់លាស់៖ មនុស្សស្រីដែលមានភាពច្បាស់លាស់ក្នុងខ្លួន និយាយម៉ាត់ម៉ាត់នោះ ជាចំណុចទាក់ទាញចិត្តបុរសឲ្យឈ្លក់វង្វេងបាន។
៥.មានចំណេះដឹងគ្រប់គ្រាន់៖ អ្នកអាចធ្វើឲ្យបុរសជាដៃគូញញឹមបិទមាត់មិនជិតបាន ពេលឃើញអ្នកមានសមត្ថភាពដឹងពីរឿងរ៉ាវទូទៅមួយចំនួនបាន។
៦.មានសមត្ថភាពពិសេស៖ គឺចង់សំដៅការដែលអ្នកអាចធ្វើអ្វីបាន ដោយមិនសូវមានអ្នកចេះ។
៧.ពូកែសម្របខ្លួន៖ បើអ្នកចេះសម្របខ្លួនជាមួយមនុស្សជុំវិញខ្លួនឲ្យគេចូលចិត្តស្រលាញ់ដែរនោះ ពិតជានារីអស្ចារ្យមិនខាន។
៨.អាចធ្វើជាទីប្រឹក្សាដល់មនុស្សទូទៅ៖ ពេលនរណាមានបញ្ហា ក៏អ្នកអាចធ្វើជាទីប្រឹក្សាផ្លូវចិត្តបាន។
៩.មានក្លិនពិសេស៖ មនុស្សស្រីតែងមានក្លិនក្រអូបពីធម្មជាតិប្លែក ហើយបើអ្នកចេះបន្ថែមទឹកអប់ដែលក្រអូបស្រាលទៀតនោះ រឹតតែទាក់ចិត្តគេឯង។
១០.មានសកម្មភាពផ្នែកកីឡា៖ នារីដែលស្រលាញ់កីឡា គឺអាចជួយថែរក្សារាងឲ្យនៅតែស្អាតរហូតបាន៕
ចុចអាន៖ស្រីៗបើរកឃើញសញ្ញាទាំងនេះលើខ្លួនបុរសណាហើយ បញ្ជាក់ថាអ្នកជួបស្នេហ៍ពិត