ពេល​សង្សារ​មិន​សូវ​យល់​ចិត្ត ៦ វិធី​នេះ​អាច​ធ្វើ​ឲ្យ​គាត់​កែប្រែមក​យល់​ពី​អ្នក​ទាំងស្រុងវិញ

  • 2018-05-24 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្នេហា​កើត​ឡើង​ដោយសារ​ស្រលាញ់ និង​ការ​យល់​ចិត្ត​រវាង​មនុស្ស​ពីរ​នាក់ ប៉ុន្តែ​ពេល​ខ្លះ​ខាង​បុរស​ៗ​មិន​សូវ​យល់​ពី​បញ្ហា​នេះ​ឡើយ ដោយ​ចេះតែ​រករឿង​ថា​ គ្មាន​ពេល​នៅ​ជាមួយ​គ្នា​បាន​ច្រើន។ តែ​ស្រី​ៗ​មិន​បាច់​បារម្ភ​ពេក​ទេ បើ​សង្សារ​មិន​យល់​ចិត្ត​អ្នក អាច​ប្រើ ៦ វិធី​នេះ​ឲ្យ​គាត់​កែប្រែ​គំនិត​បាន៖

១.ឲ្យ​គាត់​យល់​ពី​ពេលវេលា

ប្រសិនបើ​គាត់​ច្រើនតែ​មាន​ប្រតិកម្ម​នឹង​ពេលវេលា​របស់​អ្នក​ទាំង​ពីរ អ្នក​ក៏​គួរតែ​ពន្យល់​ណែនាំ​ឲ្យ​គាត់​ដឹង​ពី​រឿង​ការងារ និង​ជីវិត​ឯកជន​រៀង​ខ្លួន។ មួយ​វិញ​ទៀត​បើ​សង្សារ​ចង់​ឲ្យ​នៅ​ក្បែរ​គ្រប់​ពេល អ្នក​ត្រូវ​លើក​ហេតុផល​ថា ពេល​គាត់​ទៅ​ជប់លៀង​ជាមួយ​អ្នក​នៅ​កន្លែង​ធ្វើការ ទៅ​លេង​បាល់ ឬ​កម្មវិធី​ផ្សេង​ៗ អ្នក​ក៏​មិន​បាន​តោងទាម​ចង់​ទៅ​ដែរ។

២.កុំ​ស្រែក កុំ​ហាម គ្រាន់តែ​ញញឹម

នៅ​ពេល​មនុស្ស​ប្រុស​បង្ហាញ​អាការ​មិន​យល់​ចិត្ត ចូរ​អ្នក​កុំ​តបត​វិញ​ដោយ​ការ​និយាយ​ខ្លាំង​ៗ​ដូច​ស្រែក ឬ​ហាម​ឃាត់​សកម្មភាព​របស់​ដៃគូ។ គូស្នេហ៍​មួយ​ចំនួន គឺ​តែង​ជួប​ប្រទះ​បញ្ហា​មិន​ដឹង​ចិត្ត​គ្នា​នេះ​ឯង ហើយ​អ្នក​គ្រាន់តែ​បណ្ដោយ​ឲ្យ​គាត់​អស់​មួយ​ខ្យល់ រួច​ញញឹម​រក​គ្នា​ឡើង​វិញ បន្ទាប់​មក​ធ្វើ​ការ​អធិប្បាយ​ដោយ​សម្ដី​ទន់ភ្លន់ បែង​លួងលោម។ ការ​ស្រែក​គំហក​នឹង​ជំរុញ​គាត់​ឲ្យ​គិត​ទៅ​រក​ភាព​អវិជ្ជមាន ដែល​បណ្ដាល​ឲ្យ​ស្នេហា​ឈាន​ទៅ​ការ​ប្រេះស្រាំ​ទៅ​វិញ​ទេ។

៣.គោរព​គាត់

គ្រាន់តែ​ការ​មិន​យល់​ចិត្ត​បន្តិច​បន្តួច អ្នក​ធ្វើ​ឫក​ឆ្មើងឆ្មៃ​ដាក់​គាត់​វិញ​នោះ ព្រោះ​គិត​ថា​មិន​សម​នឹង​អ្នក​គោរព។ តែ​នោះ​ជា​ការ​យល់​ខុស​ទៅ​វិញ​ទេ បុរស​សម​នឹង​ទទួល​វា​ខ្លាំង​ណាស់ ព្រោះតែ​គាត់​ស្រលាញ់ និង​ចង់​នៅ​ក្បែរ​អ្នក ទើប​មាន​បញ្ហា​បែប​នេះ។

៤.ផ្ដល់​ព័ត៌មាន​ពី​ចរិត​អ្នក​ដល់​គាត់

អ្នក​នឹង​គិត​ថា គាត់​គួរ​តែ​ដឹង​ពី​អត្តចរិត​របស់​អ្នក មុន​នឹង​ចាប់ផ្ដើម​ស្រលាញ់​គ្នា ប៉ុន្តែ​អ្នក​ប្រាកដ​ចិត្ត​ទេ​ថា ធ្លាប់​ផ្ដល់​ព័ត៌មាន​ទាំងនោះ​ទៅ​គាត់​គ្រប់គ្រាន់​អស់​ហើយ​នោះ។ អ្នក​អាច​នឹង​មាន​ចរិត​សោះអង្គើយ មិន​សូវ​ផ្អែមល្ហែម ដូចនេះ​គួរតែ​ប្រាប់​គ្នា​ជាមុន​សិន តែ​មនុស្ស​ពេល​មាន​ស្នេហា​ទៅ អាច​នឹង​ផ្លាស់ប្ដូរ​តិចតួច​ដែរ។ ទោះជា​យ៉ាង​ណា ពេល​អ្នក​ស្មុគស្មាញ​រឿង​អ្វី​មួយ អត្តចរិត​ដើម​នឹង​លេចឡើង​ជា​មិន​ខាន ហើយ​បុរស​ឃើញ​ដូច​នោះ ស្មាន​ថា​អ្នក​ឈប់​ស្រលាញ់​គាត់។

៥.និយាយ​ឲ្យ​ដឹង​ហេតុផល ពេល​ទំនេរ

ប្រសិនបើ​អ្នក​និយាយ​ទៅ​គាត់​នៅ​ពេល​កំពុង​ធ្វើការ ឬ​ពេល​កំពុង​មើល​ទូរទស្សន៍ អ្នក​ត្រូវតែ​ដឹង​ថា ពាក្យ​ទាំង​នោះ​នឹង​មិន​ចូល​ត្រចៀក​មនុស្ស​ប្រុស​ឡើយ ព្រោះ​កំពុង​តែ​មួម៉ៅ​ស្រាប់។ អ្នក​ដក​ដង្ហើម​ឲ្យ​វែង​ៗ រួច​រង់ចាំ​ដល់​គាត់​ទំនេរ ចាំ​និយាយ​គ្នា​ម្ដង​ទៀត ព្រោះ​អ្នក​ទាំងពីរ​នឹង​ផ្ដោត​លើ​វា​ខ្លាំង​ជាង​មុន។

៦.ឲ្យ​គាត់​សួរ​សំណួរ​ក្នុង​ចិត្ត

ក្នុង​ចិត្ត​គាត់​អាច​មាន​សំណួរ​ជាច្រើន ចង់​ដឹង តែ​មិន​ហ៊ាន​សួរ​ហា​មាត់​ប៉ុណ្ណោះ។ ដូចនេះ​រក​ពេល​អង្គុយ​និយាយ​តទល់​គ្នា និង​ឲ្យ​គាត់​សួរ​រឿង​ដែល​គាត់​ចង់​ដឹង​ទាំង​ប៉ុន្មាន​មក។ នៅ​ពេល​ជជែក​គ្នា សូម​អ្នក​ព្យាយាម​លើក​ទឹកចិត្ត​គាត់​ឲ្យ​សួរ​សំណួរ​អំពី​ជីវិត​ការងារ និង​ទំនាក់ទំនង​របស់​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន ទើប​អាច​ជម្រុះ​មន្ទិល​សង្ស័យ​បាន៕

ចុចអាន៖ពេល​ស្រី​ៗ​ធ្វើ​រឿង​តូច​ៗ​ដ៏​គួរឲ្យ​ស្រលាញ់​នេះ អាច​ធ្វើឲ្យ​បេះដូង​បុរស​រលាយ​ខ្ទេច​បាន

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី