ឃើញ​ស្រី​ស្អាត​លើ​អ៊ីនធឺណេត ខំ​ញ៉ែ​ចង់​ស្លាប់​ តាម​ការ​ពិត​គឺ​ជា​ប្រុស​សោះ

  • 2020-01-08 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិបាក​បន្ទោស​បុរស​ម្នាក់​នេះ​ដែរ ដ្បិត​សួរ​ថា​មនុស្ស​ប្រុស​មួយ​ណា​ដែល​មិន​ចុះចាញ់​នឹង​សម្រស់​របស់​មនុស្ស​ស្រី​នោះ គ្រាន់​តែ​ក្នុង​ករណី​នេះ​មិន​មែន​ជា​នារី​ពិត​តែ​ប៉ុណ្ណោះ។

បណ្ដាញ​សង្គម Tinder គឺ​ជា​កម្មវិធី​មួយ​ដែល​សម្រាប់​មនុស្ស​ប្រុស​ស្រី​ចុះ​ឈ្មោះ​ដើម្បី​ស្វែង​រក​សង្សារ។ មនុស្ស​មិន​តិច​ឡើយ​ដែល​ស្វែង​រក​បាន​ស្នេហ៍​ពិត​របស់​ខ្លួន​តាម​រយៈ​កម្មវិធី​នេះ។​ អាស្រ័យ​ហេតុ​នេះ​ហើយ មនុស្ស​មិន​តិច​ឡើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ជ្រើស​យក​ម្មវិធី​នេះ​ដើម្បី​ស្វែង​រក​ដៃ​គូ​ជីវិត។

យ៉ាងណាក្ដី អ្នក​ណា​ក៏​ដឹង​ដែរ​ថា ឲ្យ​តែ​នៅ​លើ​អ៊ីនធឺណិត​គឺ​គ្មាន​អ្វី​សុវត្ថិភាព​ទាំង​អស់​ដោយ​អ្នក​អាច​ត្រូវ​គេ​បោក​ប្រាស់​គ្រប់​ពេល​វេលា។ ជាក់​ស្ដែង មុន​នេះ​បន្តិច បុរស​ម្នាក់​មក​ពី​ប្រទេស​វៀតណាម​ទើប​តែ​ត្រូវ​គេ​បក​អាក្រាត​ថា ជា​មនុស្ស​ប្រុស​ទេ តែ​នៅ​លើ​កម្មវិធី Tinder លោក​បាន​តែង​ខ្លួន​ជា​ស្រី ហើយ​ក៏​ដាក់​ភេទ​ជា​ស្រី​ដូច​គ្នា ដែល​ធ្វើ​ឲ្យបុរស​ជា​ច្រើន​ឆាត​មក​ញ៉ែ​លោក ដោយ​ក្នុង​ចំណោម​នោះ បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា លោក​ត្រូវ​បុរស តែង​ជា​ស្រី​នេះ​បោក​ប្រាស់​មនោសញ្ចេតនា​របស់​លោក។

បុរស​វ័យ​១៨​ឆ្នាំ ឈ្មោះ Huynh Thai Thuan បាន​ប្រើ​ជំនាញ​ផាត់​មុខ​ដ៏​ប៉ិនប្រសប់​របស់​ខ្លួន ដើម្បី​តែង​ជា​ស្រី។ ខណៈ​មនុស្ស​មិន​តិច​ឡើយ​ដែល​បាន​ស្ដី​បន្ទោស​រិះគន់​លោក​ថា ដើរ​បោក​ប្រាស់​គេ ក៏​មាន​មនុស្ស​មិន​តិច​ឡើយ បាន​កាន់​ជើង​លោក​ថា មក​ពី​មនុស្ស​ប្រុស​ទាំង​នោះ លង់​នឹង​សម្រស់​របស់​គេ​ខ្លួន​ឯង មិន​អាច​បន្ទោស​ប្រុស​ស្អាត​អាយុ​១៨​ឆ្នាំ​នេះ​បាន​ឡើយ។ ព្រោះ​បើ​មិន​ឆាត​ទៅ​ញ៉ែ​គេ​មុន ក៏​មិន​ជាន់​អន្ទាក់​បែប​នេះ​ដែរ៕

អានបន្ត៖ ​ ទៅ​មើល​ខនសឺត​ជាមួយ​កូន អ្នក​ម្ដាយ​ត្រូវ​យល់​ច្រឡំ​ថា​ជា​សង្សារ​របស់​កូន​ព្រោះ​ក្មេង​​ស្អាត​ពេក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម