ទៅ​មើល​ខនសឺត​ជាមួយ​កូន អ្នក​ម្ដាយ​ត្រូវ​យល់​ច្រឡំ​ថា​ជា​សង្សារ​របស់​កូន​ព្រោះ​ក្មេង​​ស្អាត​ពេក

  • 2019-12-31 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ​ក្មេង​ជាង​អាយុ​ពិត​ខ្លាំង​ពេក​ក៏​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ដ្បិត​អ្នក​អាច​ត្រូវ​គេ​យល់​ច្រឡំ​​ដោយ​រឿង​ប្លែក​ៗ​ជា​ច្រើន។

មុន​នេះ​បន្តិច អ្នក​ម្ដាយ​មួយ​រូប​បាន​ល្បី​ពេញ​បណ្ដាញ​សង្គមនៅ​ពេល​ចុះ​ផ្សាយ​រូបភាព​របស់​ខ្លួន​​រួម​​ជាមួយ​កូន​។ តាម​នោះ​ដែរ ម្ដាយ​កូន​មួយ​គូ​នេះ មក​ពី​ទីក្រុង Dao Yuan កោះ​តៃវ៉ាន់ ហើយ​ពួក​គេ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​របស់ ក្រុម​ចម្រៀង Mayday។ តាម​កម្រង​រូប​ដែល​អ្នក​ម្ដាយ​រូប​នេះ​បង្ហោះ​លើ​បណ្ដាញ​សង្គម គេ​ពិបាក​ជឿ​ណាស់​ថា នាង​មាន​អាយុ​បង​កូន​របស់​ខ្លួន​ដល់​ទៅ​២០​ឆ្នាំ។

ដោយ​អ្នក​ទៅ​មើល​ខនសឺត​ជា​មួយ​គ្នា​បាន​សួរ​ថា តើ​អ្នក​ទាំង​២​ជា​សង្សារ​នឹង​គ្នា មែន​ឬ​មិន​មែន? តាម​ការ​ស្រាវជ្រាវ អ្នក​ម្ដាយ​រូប​ស្រស់​នេះ​គឺ​ជា​ជាង​ផាត់​មុខ ដូច​នេះ​ហើយ នាង​ពូកែ​ថែ​រក្សា​សម្រស់​របស់​ខ្លួន​ណាស់ ​បើ​ទោះ​បី​ជា​នាង​មានអាយុ​៤០​ប្លាយ​ហើយ​ក្ដី ក៏​នៅ​តែ​មាន​មុខ​ក្មេង និង​រាង​ខ្ញង់​នៅ​ឡើយ។ ក្រៅ​ពី​កូន​ប្រុស​ដែល​កំពុង​រៀន​វិទ្យាល័យ​ទៅ​មើល​ខនសឺត​ជាមួយ​គ្នា​នេះ នាង​ក៏​មាន​កូន​ម្នាក់​ទៀត​ដែល​កំពុង​រៀន​បឋមសិក្សា​ផង​ដែរ៕

អានបន្ត៖ ​ Jun Ji Hyun ក្លាយ​ជា​កំពូល​សេដ្ឋីនី​អចលនទ្រព្យ​ថ្មី វ៉ាមុខ​តារា​ប្រុស​​ជាច្រើន

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម