ការប្រលែងត្រីប្រភេទខុសៗគ្នា នាំសំណាងដល់អ្នកផ្សេងគ្នា
- 2019-12-16 06:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រលែងត្រីប្រភេទខុសៗគ្នា នាំសំណាងដល់អ្នកផ្សេងគ្នា
តើអ្នកធ្លាប់ធ្វើការប្រលែងត្រីដើម្បីរំដោះផលកម្មឬសុំសេចក្តីសុខដែរឬទេ? ចុះអ្នកមានបានដឹងថាការប្រលែងត្រីប្រភេទផ្សេងៗគ្នាមានន័យផ្សេងៗគ្នាដែរឬទេ? បើអ្នកមិនដឹងសូមអាននូវអត្ថបទខាងក្រោមដែលបញ្ជាក់ពីអត្ថន័យផ្សេងៗគ្នារួមមាន៖
១. ប្រលែងអន្ទង់
បើអ្នកប្រលែងអង្ទង់ គេជឿថាជួយអ្នកឲ្យរកលុយបាន ធ្វើការនិងសិក្សាបានជោគជ័យមិនមានឧបសគ្គមករារាំង។
**២. ប្រលែងត្រីក្រាញ់**
បើអ្នកប្រលែងត្រីក្រាញ់ គេជឿថាជួយអ្នកឲ្យមានសុខភាពល្អ រឹងមាំ គ្មានជំងឺឈឺថ្កាត់មកយាយី។
៣. ប្រលែងត្រីដំរី
ប្រសិនបើអ្នកប្រលែងត្រីដំរី គេជឿថាជួយអ្នកឲ្យមានភាពចម្រុងចម្រើននៅក្នុងជីវិត។
៤. ប្រលែងត្រីអណ្តែង
ប្រសិនបើអ្នកប្រលែងត្រីអណ្តែង គេជឿថានឹងនាំឲ្យមារសត្រូវរបស់អ្នករលត់កំហឹងនិងមិនអាចមកយាយីអ្នកបាន។
៥. ប្រលែងត្រីកន្ទប់
ប្រសិនបើអ្នកប្រលែងត្រីកន្ទប់ គេជឿថានឹងនាំឲ្យអ្នកមានទ្រព្យហូរចូល។
៦. ប្រលែងត្រីផ្ទក់
ប្រសិនបើអ្នកប្រលែងត្រីភ្ទក់ គេជឿថានឹងនាំឲ្យអ្នករកឃើញនូវអ្វីដែលបានបាត់បង់មកវិញ។
៧. ប្រលែងត្រីកន្ទុយក្រហម
ប្រសិនបើអ្នកប្រលែងត្រីកន្ទុយក្រហម គេជឿថានឹងនាំឲ្យអ្នកសម្រេចគោលបំណងដោយរលូន។
៨. ប្រលែងត្រីប្រា
ប្រសិនបើអ្នកប្រលែងត្រីប្រា គេជឿថានឹងនាំឲ្យអ្នករកលុយបានស្រួលដោយមិនមានលុយហូរចេញ។
៩. ត្រីឆ្ពិនប្រាក់
ប្រសិនបើអ្នកប្រលែងត្រីនេះ គេជឿថានឹងនាំឲ្យអ្នកមានសំណាងល្អមានលាភហូរចូល។
១០. ត្រីអណ្តែងក្រហម
ប្រសិនបើអ្នកប្រលែងត្រីអណ្តែងក្រហម គេជឿថានឹងនាំឲ្យមានជោគល្អក្រៃលែង ដោយសារតែវាជាត្រីកម្រមួយប្រភេទ។
ចុចអានបន្ត៖
ឆ្នាំថ្មីជិតឈានចូលមកដល់ គួរបំបាត់ចំណុចអវិជ្ជមានទាំងនេះឲ្យអស់