ឆ្នាំថ្មីជិតឈានចូលមកដល់ គួរបំបាត់ចំណុចអវិជ្ជមានទាំងនេះឲ្យអស់

  • 2019-12-11 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សល់តែ​ប៉ុន្មាន​សប្តាហ៍​ទៀត​តែប៉ុណ្ណោះ ឆ្នាំ​ថ្មី ខែ​ថ្មី ថ្ងៃ​ថ្មីនឹង​ឈាន​ចូល​មកដល់។ ក្នុងរយៈ​ពេល​កន្លង​មកនេះ នៅក្នង​ជីវិតរ​បស់អ្នក​ប្រហែល​ជាជួប​បញ្ហា​ផ្សេងៗ មានប​ញ្ហា​ខ្លះ​ក៏ដោះ​ស្រាយ​បាន ហើយ​ក៏​មាន​បញ្ហា​ខ្លះ​មិនទាន់​បាន​ដោះ​ស្រាយ​បាន។ ភាពជោគជ័យ​និង​ភាព​បរាជ័យ​តែង​កើត​មាន​ឡើង​នៅក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ តែទោះ​ជាយ៉ាង​ណា​ក្នុង​នាម​ជា​មនុស្ស​អ្នក​ត្រូវ​រៀន​សូត្រ​និង​ស្វែង​យល់​ពី​ការ​លំ​បាក​អស់​ទាំង​នោះ​ឲ្យ​បាន។ យ៉ាង​ណាមិញ ឆ្នាំ​ថ្មីជិត​ចូលមក​ដល់​អ្នក​គួរ​លះ​បង់​ចំណុច​អវិជ្ជ​មាន​ឲ្យ​មាន​រួម​មាន៖

រូបតំណាង

**១. កាត់​បន្ថយ​ការផុស drama នៅលើ​បណ្តាញ​សង្គម**

តើអ្នក​មាន​ដែល​បានចាប់​អារម្មណ៍​ទេថា ក្នុង​មួយថ្ងៃៗ​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​ម៉ោង​ទៅលើ​បណ្តាញ​សង្គម? វាជា​រឿង​ទូទៅ មនុស្ស​សម័យ​នេះ​តែង​ប្រើ​ប្រាស់​បណ្តាញ​សង្គម តែទោះ​ជាយ៉ាង​ណាក៏​ដោយ​អ្នកមិនគួ​រឲ្យវា​គ្រប​ដណ្តប់​លើជីវិត​របស់​អ្នក​ឡើយ ពោល​គឺគួរ​កាត់​បន្ថយ​ការ​ប្រើវា។ នៅពេល​អ្នក​ប្រើវា​យូរពេក អ្នកមិន​បាន​ដឹ​ងទេ​ថាវា​លួច​យក​ពេល​វេលា​ផ្ទាល់​ខ្លួនរបស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន។ ដូច្នេះ​គួរកាត់​បន្ថយ​ការប្រើ​ប្រាស់ ពិសេស​ការ​សរសេរ​បង្ហោះ drama និងsad sad។

រូបតំណាង

២. បញ្ឈប់​ការ​និយាយ​ដើមគេ

បើ​ទោះ​ជាការ​និយាយ​ដើម​គេ​ជួយ​អ្នក​បាន​ជជែក​លេងជា​មួយ​មិត្ត​ភក្តិក៏ដោយ តែ​អ្នក​ក៏​មិន​គួរធ្វើ​ដែរ​ព្រោះ​វាជា​រឿង​មិនល្អ​ឡើយ។ សាក​គិត​មើល​ទៅថា តើអ្នក​បាន​អ្វីមក​វិញ​បន្ទាប់​ពីនិ​យាយ​រួច? លើស​ពីនេះ វា​កាន់​តែប​ន្ថែម​ឲ្យ​អ្នកនូវ​រឿង​ស្មុគ​ស្មាញ​ចូល​ទៅ​ក្នុង​ជីវិត​ថែម​ទៀត។

រូបតំណាង

៣. កុំ​វាយ​តម្លៃ​មនុស្ស​លឿន​ពេក

នា​ពេល​បច្ចុប្បន្ន​នេះ មាន​មនុស្ស​មិន​តិច​ឡើយ​ចូល​ចិត្ត​វាយ​តម្លៃ​មនុស្ស​តាម​សំបក​ខាង​ក្រៅ​និង​លឿនៗ​ដោយ​មិន​បាន​ប្រើ​ការ​គិត​សូម្បី​តែ​បន្តិច។ ដូច្នេះ មុនហ្នឹង​វិនិច្ឆ័យ​អ្វី​មួយ អ្នក​គួរ​តែ​ពិចារ​ណា​ឲ្យ​បាន​ល្អិត​ល្អន់​និង​ស្វែង​យល់​ឲ្យ​ស៊ី​ជម្រៅ​សិន​សឹម​បញ្ចេញ​មតិ។

រូបតំណាង

៤. ស្រឡាញ់​ខ្លួនឯង​ឲ្យបាន​ច្រើនៗ

រវល់តែ​ធ្វើការ រៀន អ្នក​អាចហ្នឹង​មិនមាន​ពេលវេលា​សម្រាប់​ខ្លួនឯង​គ្រប់​គ្រាន់​ហើយ​មើល​ទៅ។ យ៉ាង​ណាក៏​ដោយ អ្នកគួរ​តែចំណាយ​ពេល​សម្រាប់​ខ្លួន​ឯងឲ្យ​បាន​ច្រើន​ដូច​ជា ទៅដើរ​លេង​យក​ខ្យល់​អាកាស ញុំា​របស់​ឆ្ងាញ់​ៗ មាន​ពេល​សមាធិ និង​ហាត់​ប្រាណ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ​ទាំង​ផ្លូវកាយ​ផ្លូវ​ចិត្ត។​

រូបតំណាង

រូបភាព៖ pixels, pixabay

ចុចអានបន្ត៖

ពណ៌សម្លៀកបំពាក់របស់អ្នកអាចបង្ហាញពីអារម្មណ៍របស់អ្នកបាន

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន