បើឃើញសម្រស់ខ្លួនឯងប្រែប្រួលខ្លាំងបែបនេះ គឺបណ្ដាលមកពីកើតស្រ្តេសដល់កម្រិតកំពូល
- 2019-11-21 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឃើញសម្រស់ខ្លួនឯងប្រែប្រួលខ្លាំងបែបនេះ គឺបណ្ដាលមកពីកើតស្រ្តេសដល់កម្រិតកំពូល
អ្នកដែលមានភាពតានតឹងមិនត្រឹមតែធ្វើឲ្យសុខភាពធ្លាក់ចុះប៉ុណ្ណោះទេ តែផលប៉ះពាល់នៃជំងឺនេះក៏ធ្វើឲ្យសម្រស់បាក់ជាងមុនផងដែរ។ ស្រ្តេសនេះ គឺជាប្រតិកម្មរបស់រាងកាយពេលមានសម្ពាធ ឬធាតុអ្វីមួយប៉ះពាល់ដល់បញ្ញាស្មារតី។ នៅពេលអ្នកធ្លាក់ទៅក្នុងសភាពបែបនោះ ភ្នែកហើម រោមភ្នែកជ្រុះ ស្បែកមុខជ្រីវជ្រួញ និងសញ្ញាដទៃទៀត៖
១.មុន
ភាពតានតឹង និងមុនមាន ទំនាក់ទំនងស្មុគស្មាញណាស់ ហើយចំពោះមនុស្សពេញវ័យ មុន គឺជាបញ្ហាធំបំផុតដែលបណ្ដាលឲ្យមានសភាពបែបនេះដែរ។ នៅពេលអ្នកព្រួយបារម្ភអំពីមុន អ្នកប្រាកដជាខ្វល់ខ្វាយស្ទាបអង្អែល ដែលជាហេតុធ្វើឲ្យបាក់តេរីរាលដាល ហើយកើតមានកន្ទួលលើស្បែក កាន់តែច្រើនទៅៗ ដូចនវស្ថានភាពអ្នកក៏កាន់តែអាក្រក់ទៅៗដែរ។
២.ជ្រួញ
Cortisol ជាអ័រម៉ូនដែលរាងកាយបង្កើតនៅពេលអ្នកត្រូវបានសង្កត់ដោយឥទ្ធិពលអាក្រក់ ហើយវានឹងធ្វើឲ្យសម្ពាធឈាមខ្ពស់ និងនាំឲ្យមេតាបូលីសកើនឡើង។ ពេលមានភាពតានតឹងបែបនោះ ឥទ្ធិពលអាក្រក់នឹងបំបែកស្រទាប់កូលឡាជេន ដែលនាំឲ្យបាត់បង់ស្បែកភ្លឺចាំង ហើយស្នាមជ្រីវជ្រួញក៏លេចឡើងមក។
**៣.ជ្រុះសក់**
ភាពតានតឹងរយៈពេលវែងក៏អាចបណ្ដាលឲ្យជ្រុះសក់បានដែរ។ តាមធម្មតាផលប៉ះពាល់នេះ អាចកត់សម្គាល់ឃើញប្រហែល ៣ ខែបន្ទាប់ពីការកើនឡើងភាពតានតឹង។ ព្រោះអ័រម៉ូនស្ត្រេសអាចធ្វើឲ្យឫសសក់បញ្ឈប់ការស្រូបយកជីវជាតិ ទើបគ្មានការលូតលាស់ថ្មី ហើយសក់ចាស់នោះនឹងចាប់ផ្ដើមជ្រុះ។
៤.ភ្នែកហើម
ខ្វះខាតការគេង ព្រោះតែភាពតានតឹងក៏អាចធ្វើឲ្យអ្នកហើមភ្នែក និងហូរទឹកភ្នែកពេលក្រោកពីគេង។ រាងកាយមើលទៅហត់នឿយ ភ្នែកឡើងរូងចូលក្នុង ហើយមានរង្វង់ខ្មៅជុំវិញទៀត។
៥.ផលប៉ះពាល់លើស្បែក
ជំងឺត្រអក ជំងឺស្បែករបកក្រហម នឹងកើតឡើង ហើយក៏មានឡើងកន្ទួល រមាស់ទៀតផង៕
ចុចអាន៖អ្នកដែលនាំគ្នាទៅតរោមភ្នែក បើឃើញលទ្ធផលទាំងនេះ បែបអន់ចង់