ល្បែងចិត្តសាស្ត្រ៖ ដឹងពីចំណុចខ្លាំងខ្លួនឯង តាមរយៈរបៀបរៀបស៊ុតក្នុងប្រអប់ខាងក្រោម
- 2019-10-16 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្បែងចិត្តសាស្ត្រ៖ ដឹងពីចំណុចខ្លាំងខ្លួនឯង តាមរយៈរបៀបរៀបស៊ុតក្នុងប្រអប់ខាងក្រោម
បើមានស៊ុត៤នៅក្នុងប្រអប់ តើអ្នកនឹងរៀបវាយ៉ាងម៉េច? ដោយការធ្វើតេស្តដ៏ងាយខាងក្រោម នឹងជួយឲ្យអ្នកដឹងពីចំណុចខ្លាំងរបស់ខ្លួន។
ចិត្តវិទូបានឲ្យដឹងថា យើងអាចដឹងពីចំណុចខ្លាំងរបស់ខ្លួនឯងតាមរយៈការរៀបចំដាក់អីវ៉ាន់។ សូមជ្រើសយកវិធីរៀបស៊ុតមួយក្នុងចំណោមវិធី៤ខាងក្រោម ហើយស្វែងយល់ពីចំណុចខ្លាំងរបស់ខ្លួន។
១. រូប A
ភាពច្នៃប្រឌិតរបស់អ្នកគឺខ្ពស់បំផុត។ ក្នុងចិត្តរបស់អ្នក ពេលណាក៏មានគំនិតថ្មីៗរាប់មិនអស់ដែរ។ អ្នកចូលចិត្តធ្វើរឿងអីថ្មីៗ មិនច្រំដែល។ អ្នកក៏ជាមនុស្សងាយរកឃើញដើមទងនៃបញ្ហា ហើយអាចដោះស្រាយចំណោទបញ្ហាបាយងាយស្រួល។ ដោយមានអត្តចរិតបែបនេះ អ្នកទាក់ទាញ និងមនុស្សច្រើនចូលចិត្ត។
២. រូប B
ចំណុចខ្លាំងរបស់អ្នកគឺការគិត និងវិភាគបានជ្រៅជ្រះនូវគ្រប់រឿងរ៉ាវ។ អ្នកកើតមកគឺដើម្បីធ្វើជាអ្នកដឹកនាំគេ។ ភាពអំណត់អត់ធ្មត់របស់អ្នកជួយឲ្យអ្នកចេះថ្លឹងថ្លែងរវាងការងារ និងជីវិតរស់នៅរបស់ខ្លួន។ បើអ្នកចង់ជោគជ័យឆាប់រហ័ស កុំប្រមូលទិន្នន័យពីអ្នកដទៃច្រើនពេក គួរយកគំនិតខ្លួនឯងជាគោល។
៣. រូប C
បើអ្នកជ្រើសរូបនេះ នោះចំណុចខ្លាំងរបស់អ្នកគឺភាពចេះបត់បែន។ អ្នកអាចបត់បែននៅក្នុងគ្រប់កាលៈទេសៈ មិនថាក្នុងរឿងការងារ ឬជីវិតរស់នៅទេ។ អ្នកជឿថាមនុស្សតែងផ្លាស់ប្ដូរទៅតាមពេលវេលា។ អាស្រ័យហេតុនេះ អ្នកងាយឈ្នះគូប្រកួតក្នុងគ្រប់ស្ថានការណ៍។
៤. រូប D
ភាពមោះមុត និងសម្រេចចិត្តបានលឿនគឺជាចំណុចខ្លាំងរបស់អ្នក។ ការប៉ាន់ស្មានបានច្បាស់លាស់របស់អ្នកធ្វើឲ្យគេភ័យខ្លាច។ ភាពអាចសម្រេចចិត្តបានលឿន ធ្វើឲ្យអ្នកងាយជោគជ័យក្នុងរឿងដែលខ្លួនធ្វើ។ ភាពចេះគិតវែងឆ្ងាយរបស់អ្នក ធ្វើឲ្យអ្នកជៀសផុតរាល់ឧបសគ្គដែលមិនគួរកើតមាន ធ្វើឲ្យអ្នកផងមិនសរសើរមិនបាន៕
ចុចអាន៖
ល្បែងចិត្តសាស្ត្រ៖ ឃើញថាជាសត្វអ្វីមុន អាចប្រាប់អំពីអត្តចរិតរបស់អ្នកបាន!
អានទៅល្អណាស់! អាថ៌កំបាំង១០យ៉ាងជួយឲ្យខួរក្បាលរឹងមាំ ឆ្លាត និងមិនសូវស្ត្រេស