ល្បែង​ចិត្ត​សាស្ត្រ៖ ឃើញ​ថា​ជា​សត្វ​អ្វី​មុន អាច​​ប្រាប់​​អំពី​អត្តចរិត​​របស់​អ្នក​បាន!​

  • 2018-02-03 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធ្វើ​តេស្ដ​​អំពី​អត្តចរិត ដោយ​ប្រើ​រូបភាព​បំភ័ន្ត​​ភ្នែក​​​​កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង​​នា​ពេល​បច្ចុប្បន្ន​។ ដូច្នេះ​ហើយ​​ថ្ងៃ​នេះ កញ្ញា នឹង​បង្ហាញ​នូវ​រូបភាព​៣​សន្លឹក​ដើម្បី​ឲ្យ​​ប្រិយមិត្ត​ទាំង​អស់​គ្នា​​​​​​​រៀន​ស្គាល់​អំពី​​​​បុគ្គលិកលក្ខណៈ​​ខ្លួន​ឯង​ឲ្យ​រឹត​តែ​ច្បាស់​។ សាក​ល្បង​មើល​រូប​ទាំង​៣ ហើយ​គិត​ទុក​ថា​អ្នក​ឃើញ​ថា​ជា​រូប​អ្វី​មុន៖

១. តោ ឬ​ បក្សី
២. ទា ឬ ទន្សាយ
៣. ក្រពើ ឬ បក្សី​

ឥលូវ​នេះ​សូម​មើល​លទ្ធផល​

១. រូប​ទី​១

តោ​៖ អ្នក​ជា​មនុស្ស​ដែល​តែងតែ​ស្វែងរក​ឲ្យ​ដល់​​ឫស​គល់​​​​​នៃ​បញ្ហា​​ពិត​ប្រាកដ​។ អ្នក​​ហ៊ាន​ប្រឈម​មុខ​​​​ជាមួយ​ភាព​ភ័យ​ខ្លាច​គ្រប់​បែប​យ៉ាង​​​​ ព្រោះ​អ្នក​គឺ​ជា​មនុស្ស​​​ដែល​ក្លាហាន​បំផុត​។​

បក្សី​៖ ត្បិត​តែ​ពេលខ្លះ​អ្នក​​ប្រហែល​ជា​​​​​​មនុស្ស​មិន​សូវ​នឹងធឹង​ ព្រម​ទាំង​គ្មាន​​ទំនួល​ខុស​ត្រូវ​បន្តិច ប៉ុន្តែ​អ្នក​​​ពិត​ជា​​​សំបូរ​ទៅ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ព្រម​ជាមួយ​ឆន្ទៈ​ដែល​​តែងតែ​ចង់​ផ្លាស់ប្ដូរ​ពិភព​លោក​ឲ្យ​កាន់​តែ​ប្រសើរ​​។​

២. រូប​ទី​២

**ទា​៖ ** អ្នក​ឆាប់​ទទួល​អារម្មណ៍ អំពី​​ព្រឹត្តិការណ៍ ឬ​រឿង​ហេតុ​ដែល​កើត​ឡើង​​ជុំវិញ​ខ្លួន​ណាស់​។ អារម្មណ៍​របស់​អ្នក តែងតែ​ប្រែប្រួល​ញឹកញាប់​ ហើយ​អ្នក​ចូលចិត្ត​​ការ​សម្រេច​ចិត្ត​ដែល​រហ័ស​​ លឿន​ទាន់​ស្ថានការណ៍​។​

ទន្សាយ​៖ អ្នក​តែងតែ​ពិចារណា​អំពី​លទ្ធផល​នៃ​សកម្មភាព​នីមួយៗ​យ៉ាង​ល្អិតល្អន់​។ ទោះ​ជា​អ្នក​ឲ្យ​​តម្លៃ​​ខ្ពស់​លើ​ហេតុផល​ ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​​សោះ​កក្រោះ មិន​​ចេះ​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ​ឡើយ​។​

៣. រូប​ទី​៣​

ក្រពើ​៖ អ្នក​តែងតែ​ចង់​​​ឲ្យ​អ្វីៗ​​​នៅ​ក្រោម​ការ​​គ្រប់គ្រង​របស់​អ្នក ព្រម​ទាំង​ចង់​​​ទទួល​បន្ទុក​លើ​រឿង​​​គ្រប់​យ៉ាង​​។ ទោះ​ជា​យ៉ាង​ណា ​អ្នក​មិន​មែន​ជា​មេ​ដឹក​នាំ ដែល​ឃោរឃៅ​ឡើយ​ ប៉ុន្តែ​ជា​មេ​ដឹកនាំ​ដែល​យក​ចិត្ត​ទុក​ដាក់ និង​​មាន​ចិត្ត​សប្បុរស​បំផុត​ចំពោះ​កូន​ចៅ​។​ ​

បក្សី​៖​ អ្នក​ពេញចិត្ត​​ក្នុង​ការ​ដែល​គេ​​ជួយ​ដឹកនាំ ឬ​​ជ្រោមជ្រែង​ជីវិត​អ្នក​ឲ្យ​បាន​ប្រសើរ​។ នេះ​មិន​​មែន​មាន​ន័យ​ថា អ្នក​​គ្មាន​គំនិត ឬ​គោល​ជំហរ​ផ្ទាល់​ខ្លួន​​ឡើយ ប៉ុន្តែ​អ្នក​​ជា​មនុស្ស​ដែល​​​ឆាប់​យល់​ចិត្ត​អ្នក​ដទៃ ពូកែ​សម្របសម្រួល​ ​ស្មោះ​​ស្ម័គ្រ និង​ចូល​សង្គម​​​​បាន​យ៉ាង​ល្អ​​​ ៕

ប្រភព៖ Brightside ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម