៤ ​របស់​ប្រើប្រាស់​ក្នុង​ផ្ទះ​បាយ បើ​សម្អាត​មិន​ស្អាត នឹង​នាំ​មេរោគ​ដល់​គ្រួសារ​ទាំង​មូល

  • 2019-08-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​របស់​ប្រើប្រាស់​មួយ​ចំនួន ដែល​យើង​នឹក​ស្មាន​ថា​គ្មានហានិភ័យ​អ្វី​ទាំង​អស់ គ្រាន់​តែ​លាង​ធម្មតា​គឺ​បាន​ហើយ តែ​ការ​ពិត​គឺ​ផ្ទុក​គ្រោះ​ថ្នាក់​ជា​ច្រើន​ស្មាន​មិន​ដល់។

ខណៈ​មនុស្ស​ជា​ច្រើន​ជឿជាក់​ថា បន្ទប់​ទឹក​គឺ​ជា​កន្លែង​ដែល​ផ្ទុក​មេរោគ​ច្រើន​ជាង​គេ​នៅ​ក្នុង​ផ្ទះ​នោះ គឺ​អ្នក​គិត​ខុស​ទាំង​ស្រុង។ យោងតាម​ទស្សនាវដ្ដី Hygiene របស់​សហរដ្ឋ​អាមេរិក ផ្ទះ​បាយ​គឺ​ជា​កន្លែង​ដែល​មាន​បង្កប់​មេរោគ​ច្រើន​ជាង​គេ​ក្នុង​គេហដ្ឋាន ហើយរបស់​ទាំង​៤​ខាង​ក្រោម​នេះ គឺ​ជា​ឧបករណ៍​ដែល​មេរោគ​អាច​ស្នាក់​អាស្រ័យ​បាន​ច្រើន​ជាង​គេ។

១. ប៉ុង​លាង​ចាន

បើ​ផ្ទះ​បាយ​ត្រូវ​ចាត់​ទុក​ថា​កន្លែង​សម្បូរ​មេរោគ​ជាង​គេ​នោះ កន្លែង​លាងចាន​គឺ​ជា​ប្រភព​នៃ​មេរោគ​តែ​ម្ដង។ មាន​ប្រមាណ​១០​មេរោគ​នៅ​លើ១សង់​ទីម៉ែត្រ​នៃ​ប៉ុង​លាន​ចាន ដូច្នេះ​លើ​ប៉ុង​ទាំង​មូល គឺ​អាច​មាន​ដល់​១០០​លាន​មេរោគឯណោះ។ ដើម្បី​ជៀសវាង​ការ​ឆ្លង​មេរោគ អ្នកគួរ​ហាល​វា​នៅ​ទី​ស្ងួត​ក្រោយ​ពេល​ប្រើ​ម្ដងៗ ឬ​យូរ​ម្ដង​ៗ អ្នក​អាច​ស្រុះ​ទឹក​ក្ដៅ​ចេញ​ដើម្បី​សម្លាប់​មេរោគ​ទាំង​អស់។

២. ចង្កឹះ

ចង្កឹះ​ក៏​ជា​ទី​ស្នាក់​អាស្រ័យ​របស់​មេរោគ​ដូច​គ្នា ជា​ពិសេស​គឺ​ចង្កឹះ​ឈើ​តែ​ម្ដង។ មេរោគ​ជាច្រើន​ដូច​ជា Salmonella, Escherichia នឹង​ធ្វើ​ឲ្យ​អ្នក​ពុល​អាហារ​ពេល​ប្រើប្រាស់​ចង្កឹះ​ដែល​មាន​ផ្ទុក​មេរោគ​ទាំង​នេះ។ ចង្កឹះ​ឈើ​ក៏​អាច​ដុះ​ផ្សិត​ដូច​គ្នា​បើ​ប្រើ​ក្នុង​រយៈ​ពេល​យូរ។ ដើម្បី​ជៀសវាង​បញ្ហា​ខាង​លើ អ្នក​​ត្រូវឧស្សាហ៍​ស្រុះ​ចង្កឹះ និង​មិន​គួរ​ប្រើ​ចង្កឹះ​ឈើ​លើស​ពី​១​ឆ្នាំ​នោះ​ឡើយ។

៣. ជ្រុញ

ទោះ​បី​ជា​ដឹង​ថា​សន្សំ​សំចៃ​គឺ​ល្អ តែ​អ្នក​ជំនាញ​បាន​ណែនាំ​ថា​ គ្រួសារ​មួយ​មិន​គួរ​ប្រើ​ជ្រុញ​សម្រាប់​ហាន់​គ្រប់​របស់​ឡើយ។ ឧទាហរណ៍​អ្នក​មិន​គួរ​ប្រើ​ជ្រុញ​ហាន់​របស់​ឆៅ មក​ប្រើ​ជាមួយ​របស់​ឆ្អិន​ឡើយ។ ទោះ​បី​ជា​លាង​ច្រើន​ដង​ប៉ុណ្ណា ក៏​មេរោគ​នេះ​មិន​អាច​អស់​ដែរ ដូច​នេះ​ផ្ទះ​មួយ​គួរ​មាន​ជ្រុញ​យ៉ាង​តិច​២។

៤. ​ក្រណាត់ជូត​ជើង

ក្រណាត់ជូត​ជើង​គឺ​ជាជម្រក​នៃ​មេរោគ​ដ៏​ច្រើន​រាប់​លាន។ ក្រណាត់ជូត​ជើង​នៅ​ពេល​ត្រូវ​ទឹក​សើម ហើយ​យូរ​ថ្ងៃ​មិន​ប្ដូរ​ទៀត​នោះ នឹង​ចាប់​ផ្ដើម​មាន​ក្លិន​មិន​ល្អ ពេល​នោះ​ហើយ​ដែល​មេរោគ​នឹង​វាយ​លុក​ពេញ​ផ្ទះ ហើយ​ធ្វើ​ឲ្យ​សមាជិក​ក្នុង​ផ្ទះ​មាន​ជំងឺ​ផ្ដាសាយ ឬ​ក្អក។ ក្រណាត់ជូតជើង​ត្រូវ​ឧស្សាហ៍​ផ្លាស់​ប្ដូរ ហើយ​នៅ​ពេលសើម​គឺត្រូវ​យក​ហាល​ភ្លាម​ៗ៕

ចុចអាន៖​ ​ ​ ប្រើប្រាស់ប្រអប់ស្នោ អាចបណ្តាលឲ្យកើតជំងឺមហារីកដែរ​ទេ?

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម