ប្រើប្រាស់ប្រអប់ស្នោ អាចបណ្តាលឲ្យកើតជំងឺមហារីកដែរ​ទេ?

  • 2019-08-29 06:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រអប់​ស្នោ​គឺ​ជា​​របស់​ប្រើ​ប្រាស់​ដ៏​ពេញ​និយម​មួយ​សម្រាប់​ប្រជាជន​ខ្មែរ​យើង​។ មិន​ថា​អ្នក​រស់​នៅ​ទី​ក្រុង​ ឬ​នៅ​តាម​បណ្តា​ខេត្ត​នានា​ តែង​សង្កេត​ឃើញ​​មាន ប្រើ​ប្រាស់​ប្រអប់​ស្នោ​ជា​ហូរហែ​ ដើម្បី​វេច​ខ្ចប់​ចំណី​អាហារ​ផ្សេង​ៗ​​​ ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​និង​រហ័ស​​ទាន់​ចិត្ត​។ តើ​ប្រអប់​ស្នោ​ដែល​មនុស្ស​គ្រប់​គ្នា​និយម​ប្រើ​នោះ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​បាន​ដែរ​ទេ?​

តាម​ការ​អះ​អាង​ របស់​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​​លោក Jetsada Denduangboraphan បាន​ពន្យល់​ថា ប្រអប់​ស្នោ​ដែល​ផលិត​ឡើង​ពី​សារធាតុ ប៉ូលីស្ទីរ៉ែន ពុំ​​មាន​បង្ក​គ្រោះ​ថ្នាក់​​អ្វី​ឡើយ​។ ដោយ​សារ​តែ​​សារធាតុ ប៉ូលីស្ទីរ៉ែន​ នេះ​មាន​សភាព​ធន់ ស្រាល ប្រើប្រាស់បានយូរ ងាយ​​ស្រួល​បត់​បែន ធន់​នឹង​អាស៊ីត អាល់កាឡាំង និង​កម្តៅ​។ មួយ​វិញ​ទៀត​ វា​ក៏​ត្រូវ​បាន​អង្គការ​ផ្នែក​ចំណី​អាហារ​ទូទាំង​សកល​លោក​ ទទួល​ស្គាល់​ថា​មាន​សុវត្ថិភាព​​ផង​ដែរ​។ ​​

តើ​​ប្រអប់​ស្នោ អាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​មហារីក​ដែរ​ទេ​?

លោក​វេជ្ជបណ្ឌិត Danai Theewanda បាន​បញ្ជាក់​​ទៀត​ថា ប្រអប់​ស្នោ​ អាច​បណ្តាល​ឲ្យ​កើត​ជំងឺ​មហារីក​បាន​។ ជាក់​ស្តែង ការ​អះ​អាង​មួយ​នេះ ពុំ​មាន​ភស្តុតាង​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ​។ រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ សារធាតុ​ប៉ូលីស្ទីរ៉ែន​ដែល​មាន​នៅ​ក្នុង​ប្រអប់​ស្នោ អាច​ធន់​នឹង​កម្តៅ​នៃ​អាហារ​​ឬ​ប្រេង​ក្នុង​កម្រិត​ ១០០០ មីលីក្រាម ហើយ​វា​អាច​រលាយ​ក្នុង​កម្រិត​ចាប់​ពី ៣០០-៤០០ មីលីក្រាម នៅ​ពេល​ម្ហូប​អាហារ​ក្តៅ​ពេក​ ជា​ហេតុ​​នាំ​​ឲ្យ​អ្នក​​ប្រឈម​នឹង​ជំងឺ​មហារីក។ ហេតុ​នេះ​ហើយ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ប្រុង​ប្រយ័ត្ន​​ឲ្យ​បាន​ខ្ពស់​។

បើ​និយាយ​ពី​អ្នក​ប្រើ​ប្រាស់​ពុំ​សូវ​ជា​មាន​ហានិភ័យ​ខ្លាំង​ប៉ុន្មាន​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ផលិត​និង​អ្នក​កម្ទេច​​​ប្រអប់​ស្នោ​ទាំង​នោះ​ ទើប​មាន​ការ​​​ប៉ះ​ពាល់​​សុខភាព​​ខ្លាំង​។

តើ​​គួរ​ជ្រើស​រើស​ប្រអប់​បែប​ណា​ទើប​មាន​សុវត្ថិភាព?

ប្រអប់​ស្នោ​ដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព លុះ​ត្រា​តែ​វា​​ផលិត​តាម​ស្តង់​ដារ​ត្រឹម​ត្រូវ​ និង​មាន​គុណ​ភាព​ខ្ពស់​។ យ៉ាង​ណា​មិញ ការ​​ប្រើ​ប្រាស់​ប្រអប់​ស្នោ​​​មិន​ងាយ​នឹង​កាត់​បន្ថយ​បាន​ឡើយ ហើយ​វា​ថែម​ទាំង​​អាច​បំផ្លាញ​​ដល់​បរិស្ថាន​ផង​ដែរ។ ដើម្បី​ចូល​រួម​ចំណែក​ថែរក្សា​បរិស្ថាន​ និង​សុវត្ថិភាព​ផ្ទាល់​ខ្លួន អ្នក​អាច​ជំនួស​មក​វិញ ដោយ​ប្រើ​ការ​វេច​ខ្ចប់​ដោយ​​ប្រអប់​ក្រដាស ឬ​ប្រអប់​ផ្ទាល់​ខ្លួន​យក​ពី​ផ្ទះកាន់​តែ​ប្រសើរ​៕​​

ចុចអានបន្ត៖ គ្រោះថ្នាក់ខ្លាំងណាស់! ដាច់ខាតកុំធ្វើរឿងទាំងនេះ ពេលកំពុងតែខឹងខ្លាំង

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម