៥ វិធីសាមញ្ញៗ បើចង់អារម្មណ៍ល្អបន្ទាប់ពីធុញពេញមួយថ្ងៃ

  • 2019-08-19 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 57

អ្នកអាចនឹងជូបអារម្មណ៍តប់ប្រមល់ បន្ទាប់ពីធុញថប់នឹងរឿងអ្វីមួយ។ ពិសេស​ស្រីៗ​ពេល​ត្រឡប់​មកពី​ធ្វើការ​វិញ​តែង​ចង់​សម្រាក​គេង​ឲ្យ​ស្រួល​ខ្លួន ឫទៅ​ដើរ​កម្សាន្ត​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​។ ក្រៅពី​សកម្មភាព​អស់​ទាំង​នេះ អ្នកក៏​អាចធ្វើ​សកម្មភាព​សាមញ្ញៗ​បាន​ដោយ​មាន ៥ វិធី៖

១ គេង

ជាការ​ពិតណាស់ ក្រោយ​ពេល​ត្រឡប់​ពីធ្វើការ ចេញពី​សាលា​វិញ ជម្រើស​ដ៏ល្អ​សាមញ្ញ​នោះ​ការ​គេង។ ការគេង​ជួយ​ធ្វើឲ្យ​រាងកាយ​របស់អ្នក​បាន​សម្រាក​ល្អ តែមិន​គួរគេង​សម្រាក​យូរពេក​ទេ ព្រោះ​អ្នក​អាច​មានអារម្មណ៍​ថា​អស់កម្លាំង​ជាងមុន។

២ ដើរផ្សារ​ទិញ​ឥវ៉ាន់

ការទិញ​ឥវ៉ាន់ជា​រឿង​ធម្មតា​សម្រាប់​មនុស្សស្រី​គ្រប់រូប។ ធ្វើ​អ្វី​ដែលអ្នក​ចង់ធ្វើ​ពេល​មាន​អារម្មណ៍​ស្មុគ​ស្មាញ​ដូចជា ទិញ​ទំនិញ សម្លៀក​បំពាក់ របស់របរ​ដែលអ្នក​ចង់បាន។

៣ ច្រៀង​

បើមានអារម្មណ៍ធុញពេញ​មួយថ្ងៃ អ្នកគួរ​តែរក​អីមក​ធ្វើដើម្បី​លំហែកាយ​និង​ខួរក្បាល។ ច្រៀង​ចម្រៀង​ដែល​អ្នក​ចូលចិត្ត ស្រែក​ច្រៀង​ឲ្យខ្លាំងៗ​តែកុំខ្លាំង​ពេកអាច​ធ្វើឲ្យ​អ្នកកាន់​តែ​អស់​កម្លាំង​ជាងមុន។

៤ ស្ប៉ា​ឫ​ម៉ាស្សា

មាន​អារម្មណ៍ថា​អស់​កម្លាំង អ្នក​ប្រហែលជា​ចង់រក​កន្លែង​ម៉ាស្សា​ឫ​ស្ប៉ា​ដើម្បី​ឲ្យបាន​ស្រួលខ្លួន។ ការធ្វើ​បែបនេះ​នឹងជួយ​អ្នក​មាន​អារម្មណ៍​បានប្រសើរ​និង​ស្រស់ស្រាយ​ដោយសារ​ក្លិន​ក្រអូប​ប្រេង​អូលីវ ប្រេង​ដូង មាន​ក្លិន​បែប​ធម្មជាតិ។

៥ ញុំា​សូកូឡា

សូកូឡា​ត្រូវបាន​គេ​ជឿថា​វាធ្វើ​ឲ្យ​មានអារម្មណ៍​ល្អ ព្រោះវា​មាន​សារធាតុ dopamine។ ហេតុ​ដូច​នេះហើយ អ្នក​អាច​ទទួលទាន​វាបាន​មួយបន្ទះ តែកុំញុំា​ច្រើនពេក​ព្រោះជាតិ​ស្ករ​នឹង​កើន​ឡើង។

ចុចអានបន្ត៖

ជីវិតនឹងប្រសើរ បើលះបង់គំនិតអវិជ្ជមានលើខ្លួនឯងទាំង ៤ ចំណុចនេះ

ការពិត ៤ យ៉ាងនៃជីវិត ដែលមនុស្សគ្រប់គ្នាត្រួវរៀនទទួលស្គាល់ ទើបមិនឈឺខ្លាំង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន