ហានិភ័យ​​សុខភាព​​​ ​៧យ៉ាង​​​ ស្រីៗ​​មិន​គួរ​មើល​​រំលង​​ដាច់​ខាត

  • 2019-08-02 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 23

​នៅ​​សុខៗ​​​​សង្កេត​ឃើញ​​​​​​រាង​កាយ​​​ប្រែប្រួល​​ខុស​​ធម្មតា​កុំ​​ចេះ​​តែ​​​ធ្វេស​ប្រហែស​ឲ្យ​​សោះ។​ ទុក​​យូរៗ​​​​ទៅ​​​​​សុខភាព​​​នឹង​​​ចុះ​ទ្រុឌទ្រោម​​​​​​​​​​​កាន់​​​តែ​​ខ្លាំង​​​​ឡើង​។​ ទាន់​​​​នៅ​​​ដំណាក់​​ធូរ​ស្រាល​​​គួរ​តាម​​​ដាន​​​​​ឲ្យ​​​ហើយ​ កុំ​​ចាំ​​ដល់​​​ធ្ងន់​ធ្ងរ​។​

​១. តែង​មាន​​អារម្មណ៍​ថា​​​​ក្តៅ​ពេក​​ឬ​ត្រជាក់​ពេក​

​​​​​​​​​​​​​​​​​​បើ​អ្នក​​មិន​អាច​​ដឹង​ពី​​​​​​​​​​សីតុណ្ហភាព​​មធ្យម​​​​​​​​ក្នុង​​​​​​​ទី​​កន្លែង​​​​​ដែល​អ្នក​​កំពុង​​នៅ មាន​​ន័យ​ថា​​អ័រម៉ូន​​របស់​អ្នក​​គ្មាន​​លំនឹង​ឡើយ​។ វា​បណ្តាល​មក​ពី​​​កម្រិត​អេស្ត្រូសែន ដែល​​​​ជា​អ័រម៉ូន​​​បញ្ជា​ការ​ផលិត​​​​ក្នុង​​​សរីរាង្គ​​​​​​​​​មនុស្ស​ស្រី​​​​​។ ជា​​​​ធម្មតា​​កម្រិត​អ័រម៉ូន​​ ​​​​ប្រែប្រួល​​​​​​​​​​​​​​​​គ្រប់​​​ពេល​​វេលា ពិសេស​​​​​​ក្នុង​អំឡុង​ពេល​​មក​​រដូវ​​​​​​ ​ហើយ​​ពេល​​ខ្លះ​​​​​​​​ទៀត​​​ វា​ក៏​បាន​ផលិត​​​នៅ​ក្នុង​​រាងកាយ​​ផង​ដែរ​។ ​​​​​កម្រិត​​អេស្រ្តូសែន​ ​​​​​​អាច​​​បង្ក​​​​ផល​​ប៉ះពាល់​​ដល់​​សីតុណ្ហភាព​ក្នុង​​ខ្លួន​អ្នក​។ ​​​​​​បើ​​​វា​​​នៅ​កម្រិត​ទាប អ្នក​នឹង​មាន​អារម្មណ៍​ថា​ក្តៅ​​​ក្នុង​​​ខ្លួន ​​​​​​​​​​​ហើយ​​បើ​​​​វា​​មាន​កម្រិត​​​​ខ្ពស់ ​​នោះ​អ្នក​​នឹង​​​​​​​​​មាន​អារម្មណ៍​​ថា​​​​​​​​ត្រជាក់​​ដៃ​​​​ជើង​។​

​​២. ជ្រុះ​​សក់

​​សក់​ជ្រុះ​​​​​​​គឺ​​ជា​សញ្ញា​​​​​បង្ហាញ​ថា អ្នក​​​​​មាន​អ័រម៉ូនTestosterone​​​ ទាប​ណាស់ ព្រោះ​អ័រម៉ូន​នេះ​​​​​​​​​អាចជួយ​ឲ្យ​​​សក់​​​ដុះ​​​លូតលាស់​ល្អ​។​ ​​​​​​​​​​​​​​​ភាព​​​​គ្មាន​​លំនឹង​​​របស់​វា​​មិន​​ត្រឹម​តែ​​​​ធ្វើ​​ឲ្យ​​សក់​​ជ្រុះ​​​ប៉ុណ្ណោះ​ទេ សូម្បី​​​តែ​​​រោម​​ដៃ​​ជើង និង​​រោម​ក្លៀក​​​​​​ ក៏​ប៉ះពាល់​​​​​​​​​ដែរ គ្រាន់​​តែ​​អ្នក​​មិន​បាន​កត់​​សម្គាល់​​​​ ប្រសិន​​​បើ​អ្នក​​កោ​ញឹក​ញាប់​។​

​​​​៣. លែង​ចាប់​អារម្មណ៍​លើ​​ម្ហូប​ដែល​​​ចូល​​​​​​ចិត្ត​​ញ៉ាំ​ពី​មុន​​

​​​តើ​អ្នក​​ធ្លាប់​មាន​អារម្មណ៍​​​ថា​​​គ្រាន់​តែ​​ឃើញ​​​​របស់​ញ៉ាំ​ក៏​​ឆ្អែត​​ឬ​​​ញ៉ាំ​​បាន​តិច​​ដែរ​​​ទេ? ​តើ​អ្នក​​មាន​អារម្មណ៍​ថា​អ្វី​​​ក៏​លែង​​នឹក​​​ឃ្លាន​​ដូច​​មុន​​ដែរ​ទេ? បម្រែបម្រួល​​​​​​​​​​ចំណង់​​​​ចំណូល​ចិត្ត​​ក្នុង​ការ​​ញ៉ាំ​​ អាច​​ជា​​សញ្ញា​នៃ​​​មហារីក​អូវែ ហើយ​អ្នក​អាច​នឹង​មាន​​ឈឺ​ក្នុង​ពោះ​​ ​និង​​​ផ្លាស់​ប្តូរ​​ទម្លាប់​​​​បត់​​ជើង​។​

​​​​៤. មាន​​​កំណក​ឈាម​​ពេល​មក​​រដូវ

​​​​​មនុស្ស​ស្រី​​​មាន​​ប្រភេទ​ឈាម​​​​​រដូវ​​​ខុសៗ​គ្នា​​​​​​​ អ្នក​ខ្លះ​​មក​តិច​ល្មម ខ្លះ​​​ច្រើន​​ជោគ​​ជាំ​ និង​មាន​​ដុំ​​​កក​​តិច​តួច​​​​ ជា​​រឿង​ធម្មតា​។ ប៉ុន្តែ​​បើ​​​​ឈាម​​​រដូវ​​​ប្រែ​ទៅ​ជា​​ពណ៌​ក្រមៅ កក​​​​រឹង​​​ដុំ​ធំៗ អាច​ជា​​​សញ្ញា​​​​ប្រឈម​នឹង​​កើត​មាន​​កោសិកា​ Fibroids (ការលូតលាស់ដែលមិនមែនជាមហារីកដែលមាននៅក្នុងឬជុំវិញស្បូន) ។

​៥. ឈឺ​​​​​ចង្កេះ​ និង​​ឈឺ​ជើង​​

​​​​​​ឈឺ​​ផ្នែក​​​​​​​ចង្កេះ​​​ខាង​​ក្រោម​ ​​​តែង​​កើត​មាន​​​​​​​​​ក្នុង​​អំឡុង​ពេល​​​មក​រដូវ​​។ យ៉ាង​ណា​មិញ​ បើ​​​ចង្កេះ​​​និង​​ស្មា​​​​​​​​របស់​អ្នក​​​​​​នៅ​តែ​ឈឺ​​​ តឹង​​ក្នុង​​​សាច់​​​ដុំ មុន​​ឬ​​ក្រោយ​ពេល​មក​​​រដូវ ប្រហែល​​​​​មក​ពី​អ្នក​​បាត់​​បង់​អង់​​ដូមី​។ ម្យ៉ាង​​ទៀត​វា​នឹង​ធ្វើ​​ឲ្យ​ជើង​ទាំង​សង​​​ខាង​​របស់​អ្នក ​​ឈឺ​ចុក​​ចាប់​​​កាន់​តែ​​ខ្លាំង​មុន​ពេល​មក​​រដូវ​។​

​​​៦. មាន​អារម្មណ៍​​ថា​​ឈឺ​​​ចាប់​ពេល​​ហាត់​ប្រាណ

​​បើ​​អ្នក​​តែង​​មាន​អារម្មណ៍​ថា​​​ឈឺ​ផ្នែក​ត្រគាក​ពេល​​ដែល​រត់​ ដើរ​​ ឬ​ឈរ​ក្នុង​រយៈ​ពេល​យូរ​ មាន​ន័យ​ថា Endometrium ​(ស្រទាប់​ខាង​ក្នុង​នៃ​ស្បូន​) កំពុង​តែ​មាន​បញ្ហា​។ ក្នុង​ករណី​នេះ​ កោសិកា​​អង់ស៊ីម និង​ផ្នែក​​ខាង​ក្រៅ បាន​​ត​ភ្ជាប់​​សរីរាង្គ​​ខាង​ក្នុង​ជាប់​គ្នា​​ ​បណ្តាល​ឲ្យ​អ្នក​មាន​ការ​​ឈឺ​​​ចាប់ ​​​រហូត​មិន​អាច​​​ហាត់​ប្រាណ​​​បាន​។​​​​

​​​​៧. ឡើង​មុន​​​​នៅ​​ចង្កា​

​​​​២​សប្ដាហ៍​​មុន​ពេល​​​មក​​​រដូវ​​ កម្រិត​​អ័រម៉ូន​​ប្រែប្រួល​​​​​​​​ អ្នក​​នឹង​​​​​​មុន​​លើ​​ចង្កា ប៉ុន្តែ​​វា​​នឹង​​​បាត់​​ទៅ​​វិញ​​​ដោយ​​​​​​​​​ខ្លួន​ឯង​។ បើ​​វា​​​នៅ​​​មាន​​ដដែល គឺ​​​​មក​​​​ពី​​អ័រម៉ូន​​​​​​ចុះ​​​ខ្សោយ​ ​​ដូច្នេះ​អ្នក​​គួរ​​​ទៅ​ជួប​​​​​​​គ្រូ​ពេទ្យ​​​ជា​​បន្ទាន់​​​កុំ​​​​ឲ្យ​​​​ហួស​​​​ពេល​។​

ចុចអានបន្ត៖

​​​​​​​

​​​​​​​

​​​​​​​​​​​​​​​​​​​ ​​

ប្រភព៖ netlife ប្រែ​សម្រួល៖ ដេត ឈុនអ៉ី