ស្រ្តីមេផ្ទះឈប់បារម្ភទៅ! មានត្រឹមក្រូចឆ្មា ធ្វើឲ្យសម្ភារៈផ្ទះបាយភ្លឺចិញ្ចាចនិងកម្ចាត់ស្រមោចបានទៀត
- 2019-07-16 08:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តីមេផ្ទះឈប់បារម្ភទៅ! មានត្រឹមក្រូចឆ្មា ធ្វើឲ្យសម្ភារៈផ្ទះបាយភ្លឺចិញ្ចាចនិងកម្ចាត់ស្រមោចបានទៀត
ក្រៅពីសម្រកទម្ងន់ និងល្អសម្រាប់ថែរក្សាសម្រស់ ក្រូចឆ្មានៅមានប្រយោជន៍លើសម្ភារៈផ្ទះបាយ យ៉ាងមានប្រសិទ្ធភាពមិនគួរឲ្យជឿ។ បើអ្នកមានក្រូចឆ្មាច្រើនផ្លែទុកនៅផ្ទះ អ្នកនឹងលែងបារម្ភទៀត ព្រោះវាផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាង។
១. កម្ចាត់ស្រមោចយ៉ាងមានប្រសិទ្ធភាព
ច្របាច់ទឹកក្រូចឆ្មាដាក់ចាន រួចយកក្រណាត់ជ្រលក់ទឹកនេះហើយយកទៅជូតត្រង់បរិវេណមានស្រមោចច្រើន។ ស្រមោចខ្លាចក្លិនក្រូចឆ្មាណាស់ វាមិនអាចទ្រាំបាននោះទេ ដូច្នេះមិនដល់២ថ្ងៃឡើយ ផ្ទះរបស់អ្នកនឹងលែងមានស្រមោចទៀត។
២. របស់ដុះស្នឹមក្អែលកាន់យ៉ាងណាក៏ប្រែជាភ្លឺថ្មី
ផើងលាងចាននៅផ្ទះបាយរបស់អ្នកប្រើយូរឆ្នាំទៅ ប្រាកដជាជាប់ក្អែលកខ្វក់ខ្លាំងមិនខាន។ អ្នកគ្រាន់តែយកសំបកក្រូចឆ្មាមកជូត នោះស្នឹមនិងក្អែលទាំងនោះបាត់អស់តែម្ដង។ លើសពីនេះ បើអ្នកពុះក្រូចឆ្មាមួយចំហៀងទុកនៅចង្ក្រានបាយ ក៏ជួយកម្ចាត់ក្លិនមិនល្អបានទៀតផង។
៣. ដុសម្អាតខ្ទះ ស្លាបព្រាជាប់ខ្លាញ់ខ្លាំងជាងប្រើសាប៊ូ
យកក្រូចឆ្មាមួយចំហៀងមកដុសលើខ្ទះ កំសៀវ ឬស្លាបព្រា ដែលប្រឡាក់ខ្លាញ់នឹងជួយលាងសម្អាតបានល្អ។ លើសពីនេះក៏ជួយឲ្យសម្ភារៈផ្ទះបាយទាំងនោះប្រែជាភ្លឺដូចទិញថ្មី ដោយសារក្រូចឆ្មាសំបូរជាតិអាស៊ីត មានប្រសិទ្ធភាពអាចលាងជម្រះបានល្អ។
៤. កម្ចាត់បាក់តេរីនិងក្លិនមិនល្អរបស់ Microwave
Microwave ប្រើយូរទៅច្បាស់មានជាប់ក្លិន ដែលធ្វើឲ្យពេលកម្ដៅអាហារទៅមានក្លិនមិនចង់ទទួលទាន។ អ្នកនឹងលែងឈឺក្បាលរឿងនេះទៀត ដោយគ្រាន់តែយកក្រូចឆ្មាទៅឈូសសំបកឲ្យល្អិត រួចរោយវាក្នុងចានទឹកក្ដៅមួយ ឬអាចយកក្រូចឆ្មាមួយចំណិតដាក់ក្នុងចានក៏បាន។ បន្ទាប់មកដាក់វាក្នុង Microwave ដោយបើក Cooking mode មួយនាទី។ អាស៊ីតស៊ីទ្រិចរបស់ក្រូចឆ្មាមានប្រសិទ្ធភាពធ្វើឲ្យ Microwave របស់អ្នកមានក្លិនប្រហើរ និងថែមទាំងកម្ចាត់បាក់តេរីទៀតផង។
ចុចអាន៖ តិចអត់ដឹង ហាន់ខ្ទឹមបារាំងម៉េចកុំឲ្យហូរទឹកភ្នែក