តិចអត់ដឹង ហាន់ខ្ទឹមបារាំងម៉េចកុំឲ្យហូរទឹកភ្នែក
- 2019-07-10 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចអត់ដឹង ហាន់ខ្ទឹមបារាំងម៉េចកុំឲ្យហូរទឹកភ្នែក
ឲ្យតែពេលហាន់ខ្ទឹមបារាំងទឹកភ្នែកដឹងតែហូរហ្ម៎ង! កុំខឹងវាអីវាមិនចង់ធ្វើឲ្យអ្នកយំទេព្រោះថានេះជាចំណុចខ្លាំងរបស់វាដើម្បីការពារកុំឲ្យសត្វផ្សេងៗស៊ីវាជាចំណី។ ចំពោះមនុស្សក៏ដូចគ្នា តែពិសេសត្រង់ថាយើងមានវិធីសាស្រ្តពីរយ៉ាងអាចការពារបាន។
វិធីទី ១
បើកកង្ហារពេលអ្នកកំពុងហាន់ខ្ទឹមបារាំង តែត្រូវដាក់ពីចំហៀងមិនត្រូវដាក់ចំពីមុខទេ។ ធ្វើដូចនេះវាអាចការពារមិនឲ្យសារជាតិគីមីដែលចេញពីខ្ទឹមបារាំងចូលក្នុងភ្នែក មាត់ និងច្រមុះរបស់អ្នកបាន។
វិធីទី ២
ក្លាស្សេខ្ទឹមបារាំងក្នុងទូរទឹកកកឲ្យត្រជាក់ជាមុនសិន ព្រោះថានៅពេលដែលវាត្រជាក់ម៉ូលេគុលរបស់វាក៏ចុះត្រជាក់ដែរដែលធ្វើឲ្យសារជាតិគីមីផ្លាស់ទីយឺតជាងមុន។ ដូច្នេះមុននឹងវាហើរមកដល់ភ្នែករបស់អ្នក អ្នកហាន់វារួចរាល់ទៅហើយ។
ចាប់ពីពេលនេះតទៅ ហាន់ខ្ទឹមបារាំងលែងជាបញ្ហាទៀតហើយ! កុំភ្លេចសាកល្បងធ្វើណា៎!