​​​​​​រឿង​​​​​​​​​​រ៉ាង​​​គួរ​​ឲ្យ​​​​​រន្ធត់​​​​​​​បន្ទាប់​​​ពី​​បាន​​​៨​​​​​​​ឆ្នាំ ក្រោយ​​​ពេល​​​វះ​​​​កាត់​ពង្រីក​​​​សុដន់​

  • 2019-04-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​ដោយ​​សារ​​តែ​​មាន​​​មនុស្ស​​មិន​​​​​​​​ស្ងប់​​ចិត្ត​​​នឹង​​​សម្រស់​ធម្មជាតិ​​របស់​​​ខ្លួន​​ឯង​ទើប​​សុខ​​ចិត្ត​ទៅ​​​វះ​កាត់​​​កែ​​​សម្ផស្ស​ ​​​ដាក់​​​​របស់​​​​សិប្បនិម្មិត​​​ចូល​​​​​ ទាំង​​មិន​ខ្វល់​ពី​​ហានិភ័យ​​​​អ្វី​ទាំង​​អស់​​​​​​ទៅ​​ថ្ងៃ​អនាគត។ ​​​​​​​​​​ហាង​​កែ​​​​​​​សម្ផស្ស​​​ក៏​​បើក​​​​ហូរហែ​​​​រីក​​ដូច​​ផ្សិត​ ប៉ុន្តែ​​មាន​​កន្លែង​​មួយ​​​ចំនួន​​ ​​​​​គ្មាន​​ជំនាញ​ច្បាស់​លាស់ ​​មិន​​​គិត​ពី​គុណ​ភាព​ គ្មាន​​ស្តង់​​​ដារ​​ត្រឹម​​ត្រូវ​​ ជា​​ហេតុ​​​​​​​​បង្ក​ឲ្យ​មាន​​​គ្រោះ​​ថ្នាក់​​​ធំ​​​​ដោយ​មិន​​ដឹង​​​ខ្លួន​។

​​​​ដូច​​​​រឿង​​​រ៉ាង​​​​​របស់​​​នារី​​ម្នាក់​​​​​​ខាង​​ក្រោម​​នេះ​​​​ នាង​​​​បាន​​​ដាក់​​​​​បញ្ចូល​​ស៊ីលីកូន​​​ដើម្បី​ ​​ពង្រីក​​​សុដន់​​​​​​អស់​​​​រយៈ​ពេល​​​​​៨ឆ្នាំ​​ហើយ​។ រហូត​​​មក​​​ដល់​​​​ឥឡូវ​​​​ សុដន់​​​​របស់​​នាង​ឡើង​​រឹង​​ដូច​​​​ដុំ​​​ថ្ម ទើប​​នាង​​សម្រេច​​ចិត្ត​​​​​​​​​សុំ​​ឲ្យ​​ប្តី​​ជូន​​ទៅ​​វះ​​កាត់​នៅ​​មន្ទីរពេទ្យ​​​។ ​​​​​​ក្រោយ​ពី​​បាន​តស៊ូ​​ជា​​​មួយ​​នឹង​​ដំណើរ​​ការ​​​​​តាម​ដាន​​​វះ​កាត់​​​ ​​៦​​ខែ​​​​​​​ ការ​ពិត​​ត្រូវ​​​បាន​​​លាត​​​ត្រដាង​​​ចេញ​មក​។

​​​វេជ្ជបណ្ឌិត​​បាន​​​​​​​​​​​កត់​​ត្រា​ទុក​​និង​​បង្ហាញ​​​​​​​​​​​​​​​​​រឿង​​រ៉ាវ​​ដូច​​​ខាង​​ក្រោម​​​​៖​

​​​​​​ព្រឹក​​នេះ​​​​​​ខ្ញុំ​​​​​បាន​ជួប​​​ករណី​​វះ​កាត់​​​​ដាក់​​​​​ស៊ីលីកូន​​ពង្រី​ក​​ដើម​​ទ្រូង​ទាំង​សង​​ខាង​​​​​​របស់​​នារី​​ម្នាក់។​​​ បន្ទាប់​ពី​​​ដាក់​បាន​​​​​៨​​ឆ្នាំ សុដន់​​​នាង​​​​​​​​​​រឹង​​​ដូច​​​ដុំ​​​​ថ្ម​ពេល​​​​ប៉ះ​​ទៅ។ ​​​នាង​​​​​​​រៀប​​ការ​​រួច​​​​​ថែម​​ទាំង​​មាន​កូន​​​​ទៀត ដូច្នេះ​​​​ហើយ​​​​​បាន​ជា​​នាង​សម្រេច​ចិត្ត​​​​​​ វះ​កាត់​​​​ដុំ​​​​រឹង​​ទាំង​​​​​​សង​​ខាង​​​​​​នោះ​​ចេញ​​​​​ ដែល​​​​ត្រូវ​ចំណាយ​​ពេល​​​​​​​​៦​ម៉ោង​​ទើប​​​រួច​​​រាល់​។ ​​

​​​ក្រោយ​​​​​​ពី​​​​យក​​​​​​​​ស៊ី​​លីកូន​​ចេញ​​ សុដន់​​​​​នឹង​​​ខូច​​ទ្រង់​​ទ្រាយ ​​​​​​​​​​ដោយ​​​​សារ​​ស៊ីលីកូន​បាន​​​រលាយ​​​ និង​​​ជាប់​​ជាមួយ​​ក្រពេញ​​​ញី ធ្វើ​​​​ឲ្យ​​​ក្រពេញ​​​​​ខូច​​ខាត​​​​​ សុដន់​​​រាប​ស្មើ​ ហើយ​​មិន​​​អាច​​​​វិល​​​ទៅ​រក​​​​សភាព​​​បាន​ឡើយ​។ ​​​​​​​​​ការ​​វះ​​​កាត់​​​​​​​ដោយ​​ធ្វេសប្រហែស មិន​​ប្រឹក្សា​យោបល់​​​​ត្រឹម​​ត្រូវ ​​លទ្ធផល​​​​ចុង​​ក្រោយ ​​​មាន​​​​​តែ​​​ឈឺ​​​ចាប់ សោក​ស្តាយ​ មាន​​​ស្នាម​​របួស និង​បាត់​​បង់​​មនុស្ស​​ជា​ទី​ស្រលាញ់​ជា​ដើម​។​

​​​​ហេតុ​​នេះ​​ហើយ កុំ​​​​គិត​ថា​​ឲ្យ​​តែ​​​ការ​​វះ​កាត់ គឺ​សុទ្ធ​​តែ​​​ស្អាត​ហើយ​ធ្វើ​ឲ្យ​អ្នក​​​​​​សប្បាយ​​រីក​​រាយ​​នោះ​។ ​​វា​​​គ្រាន់​​តែ​ជា​​​​​វត្ថុ​​ក្លែង​​ក្លាយ​​​​​​​លម្អ​​​ភ្នែក​​​​អ្នក​​​ដទៃ​​បាន​មួយ​ពេល ប៉ុន្តែ​​​​យក​ទុក​​​ដាក់​​ខ្លួន​​និង​​ក្រុម​គ្រួសារ​​​អស់​​មួយ​​​​ជីវិត​​​។ ​​​​អ្នក​​​ក៏​​ជា​​មនុស្ស​​តែ​​ម្នាក់​គត់ ដែល​​​​​​បាន​​បង្កើត​​បញ្ហា​​នេះ​​​​ឡើង​​។

​​​ក្រៅ​​ពី​​​បាន​​ស្តាប់​​រឿង​​​​​រ៉ាវ​​​​ខាង​​​លើ​​រួច​​មក ទាំង​នេះ​​គឺ​​ជា​​​រូប​ភាព​​​បន្ទាប់​ពី​​​​វះកាត់​​​ចេញ​មក​​​។​​​​​​ រូប​ទី​​១​ ស៊ីលីកូន​មាន​​រូប​រាង​​ដូច​​​​តែ​គុជ​​ ចំណែក​​ឯ​​រូប​​​ទី​​២​​​វិញ​​ គឺ​​​​ជាលិកា​ខ្លាញ់ ជាលិកា​ក្រពេញ ដែល​​​បាន​​​​​​​យក​​ចេញ​​ពី​​​សុដន់​ទាំង​​​ពីរ។ ​​​​​​

​រឿង​​​រ៉ាង​​​ដែល​​គូរ​ឲ្យ​​​រន្ធត់​​​​​​​​​​​​​​​​​​​​​​​​​​​មួយ​​​នេះ សង្ឃឹម​​ថា​​​​​​​ស្រី​ៗ​​​ដែល​មាន​​បំណង​​វះ​កាត់​​​​​​ ជាពិសេស​​​​គឺ​​សុដន់​​ដែល​​​​ជា​​​តំបន់​​​​សំខាន់​​តែ​​ម្តង គួរ​​​គិត​​ពិចារណា​​​​​​​ឲ្យ​​បាន​​​​​​វែង​​​​ឆ្ងាយ គិត​​ពី​​ហានិភ័យ​គ្រោះ​​​​​​​​​​​​ថ្នាក់​ផ្សេង​ៗ​​​​​​​​​មុន​នឹង​​​សម្រេច​​ចិត្ត​​​។ ចូរ​​ស្រលាញ់​​​អ្វី​​​​ដែល​ជា​សម្រស់​ធម្មជាតិ​​​របស់​អ្នក​​​​​​​​​​​​​​ឲ្យ​​បាន​​​ច្រើន ជាង​​​​​​​​​​​​​​​​​របស់​​​កែច្នៃ​​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម