ផលិតផលថែសម្រស់ ៥ ដែលអ្នកចូលចិត្តប្រើរាល់ថ្ងៃតាមពិតជារបស់អត់បានការ
- 2019-04-24 07:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលិតផលថែសម្រស់ ៥ ដែលអ្នកចូលចិត្តប្រើរាល់ថ្ងៃតាមពិតជារបស់អត់បានការ
តើអ្នកមានប្រើក្រែមលាបមុខពេលថ្ងៃ ស្រ្កាប់មុខ និង toner ប្រចាំថ្ងៃដែរទេ? តើអ្នកប្រាកដចិត្តដែរតែថាស្បែករបស់អ្នកត្រូវការរបស់អស់ទាំងនោះ?
ត្រលប់មកគិតវិញ យើងបានខ្ជះខ្ជាយលុយឥតប្រយោជន៍រាប់លានទៅលើរបស់ថែសម្រស់មិនបានការទាំងនោះដែលមិនអាចជួយរន្ធញើស និងថ្ពាល់របស់យើងបានផង ឬសូម្បីតែបំបាត់ស្នាមជ្រីវជ្រួញនៅជុំវិញភ្នែករបស់យើង។ គេបានរកឃើញផលិតថែរក្សាសម្រស់មួយចំនួនដែលចាំបាច់ត្រូវប្រើទាល់តែសោះ ដោយសារពួកវាមិនសំខាន់ហើយអាចជំនួសបានដោយរបស់ផ្សេង។
១. ម៉ាសបិតមុខ
ម៉ាសបិតមុខ គឺជាផលិតផលថែរក្សាសម្រស់ដែលមិនចាំបាច់មួយ។ បើសិនជាអ្នកគិតថាអ្នកចាំបាច់ត្រូវប្រើវារាល់សប្ដាហ៍ នោះប្រហែលជាអ្នកកំពុងតែធ្វើឲ្យខ្លួនឯងមានទម្លាប់ខុសហើយ។
ប្រសិនបើអ្នកមានអារម្មណ៍ថាស្បែកអ្នកល្អប្រសើរបន្ទាប់ពីប្រើយ៉ាអួហើយ វាប្រហែលជាមកពីអាស៊ីតដែលជួយកម្ចាត់កោសិកាចាស់ៗ ហើយធ្វើឲ្យងាយស្រួលក្នុងការបន្សើមចូលក្នុងស្បែករបស់អ្នក។ ករណីនេះព្យាយាមផ្លាស់ប្ដូរក្រែមលាបមុខរបស់អ្នក។ បើសិនជាអ្នកមានអារម្មណ៍ថាស្បែកខ្លាញ់របស់អ្នកល្អប្រសើរជាងមុនពេលដែលប្រើ Clay ម៉ាស អ្នកគួរតែបញ្ចូលផលិតដែលមានអាស៊ីត salicylic ជាមួយនឹងការថែស្បែកប្រចាំថ្ងៃរបស់អ្នក។
២. ទឹកជូតសម្អាត makeup
ឥឡូវនេះមានផលិតជាច្រើនដែលអាចលាងសម្អាតបានទាំង makeup និងស្បែកមុខរបស់អ្នកក្នុងពេលតែមួយបាន។ ដូច្នេះហើយផលិតផលដែលមានតែលាងសម្អាត makeup តែមួយមុខក្លាយជារបស់មិនបានការ និងមិនចាំបាច់។ ទឹក micellar ទឹកជូតសម្អាត makeup និងប្រេងដូង អ្នកអាចជ្រើសយកមួយណាក៏បានដែរ ឲ្យតែផ្ដល់ភាពងាយស្រួលដល់ការថែស្បែកប្រចាំថ្ងៃរបស់អ្នក។
៣. ក្រែមលាបជុំវិញភ្នែក
តាមពិតទៅក្រែមលាបជុំវិញភ្នែកគឺផ្ដល់សំណើមឲ្យស្បែកបានតិចជាងក្រែមលាបមុខឆ្ងាយណាស់ ដោយសារតែវាមិនអាចជ្រាបចូលបានជ្រៅទេ។ ទោះបីពេលប្រើទៅឆាប់ឃើញលទ្ធផលតែវាបានត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ។ ដូច្នេះអ្នកគួរតែប្រើក្រែមផ្ដល់សំណើមធម្មតានៅតំបន់ភ្នែក ហើយលាប់ក្រែមការពារកម្ដៅថ្ងៃឲ្យបានទៀងទាត់វិញប្រសើរជាង។
៤. ក្រែមលាបបំបាត់សង្វារ
សង្វារគឺជាស្នាមដែលកើតចេញពីខាងក្នុងរាងកាយ។ ដូច្នេះហើយគ្មានផលិតផលអ្វីដែលអាចបំបាត់វាបានឡើយ។ ចំពោះផលិតដែលប្រើបំបាត់ស្នាមនេះ ការពិតទៅគ្រាន់តែធ្វើឲ្យវាប្រសើរជាងមុន និងផ្ដល់សំណើមឲ្យស្បែកប៉ុណ្ណោះ វាមិនបំបាត់បានទាំងស្រុងទេ។
៥. Toner
តាមពិត toner គ្មានជួយអ្វីបានក្រៅពីកំណត់កម្រិត pH នៅលើមុខរបស់អ្នកទេ។ បើសិនជាអ្នកគ្រាន់តែសម្អាតមុខឲ្យបានស្អាត ហើយលាបក្រែមផ្តល់សំណើមឲ្យទៀងទាត់និងត្រឹមត្រូវនោះអ្នកមិនចាំបាច់ប្រើ toner ក៏បានដែរ៕
ចុចអាន៖ មុខនឹងកាន់តែឡើងមុន បើចេះតែប្រើឡេការពារកម្ដៅថ្ងៃផ្ដេសផ្ដាស