អាថ៌កំបាំង​បះសក់​នៅ​ក្នុង​រោងកុន​ដែល​អ្នក​​គួរ​ដឹង​ មុន​ឈាន​ជើង​ចូល

  • 2019-04-10 07:22:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ទៅ​មើល​កុន​នា​ពេល​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ការ​កម្សាន្ត​ដ៏​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ។ យ៉ាងណាក៏ដោយ ទោះ​ឧស្សាហ៍​ទៅ​មើល​កុន​ញឹកញាប់​យ៉ាង​ណា​ក៏​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ពី​អាថ៌កំបាំង​មួយ​ចំនួន​នៅ​ក្នុង​រោងកុន​នោះ​ឡើយ ព្រោះ​គ្មាន​បុគ្គលិក​រោងកុន​ណា​ទម្លាយ​ចេញ​ទាំង​អស់។

កាល​ពី​ចុង​ឆ្នាំ​ទៅ នារី​ម៉ាឡេស៊ី​ម្នាក់​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ខ្លួន​ទៅ​មើល​កុន ហើយ​ប្រទះ​ឃើញ​ម្ជុល​ដ៏​ធំ​ត្រូវ​បាន​ចាក់​នៅ​លើ​កៅ​អី​របស់​ខ្លួន​។ ដោយ​សារ​តែ​ភិតភ័យ និង​មិន​ចង់​ឲ្យ​អ្នក​ក្រោយ​ជួប​រឿង​ដូច​ខ្លួន នាង​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដើម្បី​ជៀសវាង​បញ្ហា​ដដែល​កើត​ឡើង។ យ៉ាងណាក្ដី នេះ​មិន​មែន​ជា​រឿង​តែ​មួយ​គត់​ដែល​កើត​ឡើង​ក្នុង​រោងកុន​ឡើយ គឺ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​អ្នក​មិន​ដឹង។

១. គ្រប់​រោងកុន​សុទ្ធ​តែ​មាន​កាមេរ៉ា Infrared

ក្រៅ​ពី​កាមេរ៉ា​ធម្មតា​ដែល​អាច​ថត​ពេល​ភ្លឺ រោងកុន​ធំ​ៗ​ក៏​មាន​ដាក់​កាមេរ៉ា Infrared ដែល​អាច​ចាប់​បាន​រូបភាព​ពេល​ងងឹត​ផង​ដែរ ដើម្បី​ការពារ​សកម្មភាព​មិន​សមស្រប ក៏​ដូច​ជា​ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។ ដូច​នេះ​ហើយ ​ប្រសិនបើ​អ្នក​មាន​បំណង​ខ្មៅ​ងងឹត​អ្វី​ក្នុង​រោង​កុន កុំ​ឆោត​ធ្វើ​ឲ្យ​សោះ។

២. ពោត​លីង​អាច​លក់​សល់​ថ្ងៃ

យោង​តាម​ការ​ស្រាវ​ជ្រាវ​របស់​អ្នក​កាសែត​បង្កប់ ពោត​លីង​ទោះ​បី​ជា​ទុក​ច្រើន​ថ្ងៃ​ក៏​មិន​ប្រែប្រួល​រសជាតិ​នោះ​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ប្រសិនបើ​ក្នុង​មួយ​ថ្ងៃ​ពោត​លក់​អត់​អស់ វា​នឹង​ត្រូវ​បាន​ខ្ចប់ ហើយ​ថ្ងៃ​បន្ទាប់​នឹង​ត្រូវ​បាន​កម្ដៅ និង​លក់​បន្ត​ទៀត ដោយ​មិន​បាន​បោះ​ចោល​នោះ​ឡើយ។

៣. យ៉ាងហោច​ណាស់​ក្នុង​១​អាទិត្យ បុគ្គលិក​ត្រូវ​អញ្ជើញ​គូ​ស្នេហ៍​ចេញ​ពី​រោង​កុនម្ដង

គូ​ស្នេហ៍ដែល​មាន​សកម្មភាព​ស្អិត​រមួត​ជ្រុល​ហួសហេតុ​ក្នុង​រោងកុន តែង​បង្ក​ការ​ប៉ះពាល់​ដល់​អ្នក​ជុំវិញ។ ជានិច្ចកាល ពួក​គេ​តែង​ត្រូវ​អញ្ជើញ​ចេញ​ក្រៅ ដែល​និយាយ​ឲ្យ​ត្រង់​គឺ​ត្រូវ​គេ​ដេញ​ចេញ​ក្រៅ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ ដែល​ថ្ងៃ​ក្រោយ​មិន​អាច​ទិញ​សំបុត្រ​បាន​ទៀត។ តាម​នោះ​ដែរ ករណី​​នេះ​កើត​ឡើង​យ៉ាង​តិច​ម្ដង ក្នុង​១​សប្ដាហ៍៕

ចុចអានបន្ត៖

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម