ស្ដែងៗ កំពុងរៀបការ សង្សារចាស់ស្លៀករ៉ូបកូនក្រមុំ សម្រុកចូលដណ្ដើមកូនកំលោះ
- 2019-04-10 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដែងៗ កំពុងរៀបការ សង្សារចាស់ស្លៀករ៉ូបកូនក្រមុំ សម្រុកចូលដណ្ដើមកូនកំលោះ
ភ្ញៀវដែលមិនត្រូវអញ្ជើញ តែចូលមកដោយខ្លួនឯងក្នុងពិធីមង្គលការមួយនេះ បានធ្វើឲ្យផ្អើលគេផ្អើលឯងជាខ្លាំង រហូតដល់ថ្នាក់ល្បីពេញបណ្ដាញសង្គម។
មុននេះបន្តិច បណ្ដាញពត៌មាន Sina ប្រទេសចិន បានចុះផ្សាយពីវីដេឃ្លីបបង្កភាពភ្ញាក់ផ្អើលដែលបានកើតឡើងក្នុងពិធីរៀបការមួយ។ តាមប្រភពដដែល ឃ្លីបនេះត្រូវបានគេថតបាននៅក្នុងពិធីអាពាហ៍ពិពាហ៍មួយក្នុងប្រទេសចិន ដោយនៅពេលកូនកំលោះកូនក្រមុំរៀបថើបគ្នា ស្រាប់តែមនុស្សស្រីម្នាក់ទៀត បង្ហាញវត្តមានប្រទាញប្រទង់កូនកំលោះ។
ដោយសារតែភ្ញាក់ផ្អើលខ្លាំងពេក កូនកំលោះបានគ្រវៀសដៃនារីម្នាក់នោះចេញ ដោយដៃម្ខាងទៀតនៅកាន់ដៃកូនក្រមុំជាប់នៅឡើយ។ ដោយសារតែទ្រាំនឹងទិដ្ឋភាពនេះមិនបាន កូនក្រមុំបានដោះដៃចេញហើយរត់ចេញក្រៅ បណ្ដាលឲ្យកូនកំលោះដេញតាម ឯនារីម្នាក់ទៀតបានត្រឹមអង្គុយយំនៅនឹងកន្លែង។
យោងតាមអ្នកមានវត្តមាននៅនឹងកន្លែង នារីដែលចូលមកអុកឡុកនេះ គឺជាសង្សារចាស់របស់កូនកំលោះ ដោយសារតែចិត្តនៅស្រលាញ់ ហើយទ្រាំមើលគេរៀបការមិនបាន ទើបចូលមកឆាឆៅបែបនេះ៕