នៅ សូនិតា បង្ហាញមុខមាត់កូនប្រុសកាន់តែកៀកថ្ងៃសម្រាល

  • 2019-04-10 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 40

ចន្លោះមិនឃើញ

ក្រោយ​ពី​ទម្លាយ​​​ពី​ចំណង​ស្នេហ៍​ជាមួយ​លោក ទិត ​ថាវរិទ្ធ លែង​លាក់​លៀម​ដូច​មុន​ ហើយ​ជីវិត​​ជា​ប្រពន្ធ ​និង​ត្រៀម​ជា​ម្ដាយ​គេ​​ក៏​បាន​លាត​ត្រដាង។ ​ថ្មី​ៗ​នេះ ​​អតីត​តារា​បង្ហាញ​ម៉ូដ​រូប​នេះ​​ទើប​បញ្ចេញ​រូប​អេ​កូ​មុខ​មាត់​កូន​ប្រុស​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ ។

​​មាន​មហាជន​ និង​មិត្ត​ភក្ដិ​រួម​សិល្បៈ​ជា​​ច្រើន​បាន​អបអរ​សាទរ នៅ​ពេល​ឃើញ​រូប​មួយ​សន្លឹក​សែន​មាន​​ន័យ​សម្រាប់​ភរិយា​របស់​អគ្គ​នាយក​រង​ទូរទស្សន៍​បាយ័ន​រូប​នេះ។ ​​អ្នក​ខ្លះ​បាន​​និយាយ​ថា ​មុខ​មាត់​ទារក​មើល​យូរ​​ទៅ គឺ​ដូច​ឪពុក​របស់​គេ​ណាស់។ ពេល​នេះ ​នៅ សុនិតា កំពុង​ពរ​ពោះ​កូន​ប្រុស​​ដំបូង​ដែល​ឈាន​ចូល​ដល់​​អាយុ​៥​ខែ​ហើយ ដែលនៅសល់ជាង៤ខែទៀត​នឹងសម្រាលឆាប់ៗនេះ។ ​បើ​មើល​ទៅ​​ទារក​​មាន​សុខភាព​ល្អ​​គួរឲ្យ​ស្រលាញ់។

​​​នៅ សុនិតា និង​លោក ទិត្យ ថាវរិទ្ធ បាន​សាយ​ភាយ​ដំណឹង​ស្នេហ៍​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៨។ ប៉ុន្តែ​ភាគី​ទាំង​សងខាង នៅ​រក្សា​ភាព​ស្ងប់​ស្ងាត់ ដោយ​មិន​ចេញ​មុខ​មក​បភ្លឺ​អ្វី​ឡើយ។ ប៉ុន្តែ​ឈាន​មក​ដល់​ដើម​ឆ្នាំ​២០១៩ ដំណឹង​នោះ ភាគី​ខាង​ស្រី​ចាប់​​ផ្ដើម​បើក​ចំហ​បន្តិច​ម្ដង​ៗ ដោយ​គេ​បាន​ប្រទះ​ឃើញ​រូបភាព​លោក ថាវរិទ្ធ តាំង​នៅ​ផ្ទះ​របស់​នាង និង​មាន​ធ្លាយ​រូប​ពួក​គេ​ទាំង​ពីរ​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ផង ដែល​ធ្វើ​ឲ្យ​មន្ទិល​ស្នេហ៍​ដែល​ធ្លាយ​ពី​អតីតកាល​កាន់​តែ​មាន​ភាគរយ​ការ​ពិត​ខ្ពស់។

លើស​ពី​នេះ ​នៅ​សុនិតា ក៏​បាន​បញ្ជាក់​ថា ពួក​គេ​មិន​បាន​ធ្វើ​ខុស​ប្រពៃណី​អ្វី​នោះ​ទេ ព្រោះ​អ្នក​ទាំង​ពីរ​បាន​រៀប​ការ​ត្រឹមត្រូវ ដោយ​មាន​ចាស់​ទុំ​សង​ខាង​ដឹង​ឮ​និង​ជូន​ពរ​ជ័យ៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម