ចូលឆ្នាំថ្មី អពមង្គល ៣យ៉ាងហាមធ្វើដាច់ខាត បើចង់ឲ្យមាសប្រាក់ហូរចូលពេញមួយឆ្នាំ
- 2019-04-03 07:28:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលឆ្នាំថ្មី អពមង្គល ៣យ៉ាងហាមធ្វើដាច់ខាត បើចង់ឲ្យមាសប្រាក់ហូរចូលពេញមួយឆ្នាំ
ចាប់ផ្ដើមឆ្នាំថ្មីតាមជំនឿតៗគ្នាមក អ្នកមិនគួរបង្ហាញឲ្យឃើញពីភាពហ្មងសៅ ទុក្ខសោក ឬបង្ហូរទឹកភ្នែកអ្វីនោះទេ ព្រោះវាធ្វើឲ្យផ្លូវចិត្តរបស់យើងដក់ជាប់តែភាពទុក្ខសោកពេញមួយឆ្នាំ។ ជាពិសេសពាក្យថា ហត់នឿយ បាត់បង់ ឬគ្មានលុយ គឺនឹងធ្វើឲ្យឆ្នាំរបស់អ្នកហត់នឿយជាមួយអ្វីៗជាច្រើន បាត់បង់ច្រើនតាមនោះដែរ ដូច្នេះត្រូវឲ្យចិត្តគិតតែរឿងក្ដីសុខ សមបំណង និងភាពមានបានដែលនឹងកើតមានក្នុងឆ្នាំនោះ។ បើទោះបីអ្នកមានអារម្មណ៍មិនល្អ ក៏ត្រូវលាក់អារម្មណ៍មិនល្អទាំងនោះទុកសិន កុំបង្ហាញវាចេញមក ហើយព្យាយាមរំដោះវាចេញឲ្យបានលឿនបំផុត និងព្យាយាមធ្វើតាម ៣ចំណុចខាងក្រោមនេះ៖
១. កុំនិយាយពាក្យអពមង្គល
ពាក្យចាស់ថាសិរីសួស្ដីគឺនៅនឹងមាត់នេះហើយ ព្រោះពាក្យសម្ដីទាំងឡាយដែលចេញពីមាត់គឺអាចនាំមកទាំងការបង្កើត និងការបំផ្លាញ មិនថាជាពាក្យ ជាប្រយោគ ដូចជាពាក្យ ឈឺ ស្លាប់ រលំរលាយ ខ្មោច ព្រាយ ។ល។ ទាំងនោះគឺសុទ្ធតែពាក្យអវិជ្ជមាន ដែលនាំតែភាពអកុសល និងរាំងស្ទះដល់ភាពរីកចម្រើនថែមទៀត ដូច្នេះហើយបានជាពេលចូលឆ្នាំថ្មី គេឲ្យនិយាយតែពាក្យល្អៗ។
២. កុំគិតរឿងទុក្ខ
ប្រាកដណាស់ថាមនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហារៀងៗខ្លួនក្នុងជីវិត ហើយដែលសំខាន់នោះគឺបើចង់ឲ្យឈប់គិតពីបញ្ហាទាំងអស់នោះគឺពិតជាពិបាក ប៉ុន្តែកំឡុងពេលដើមឆ្នាំបែបនេះ អ្នកមិនគួរគិតដល់រឿងបញ្ហា ឬឧបសគ្គរាំងស្ទះ ព្រោះគេជឿថាអ្នកដែលគិតបែបនេះនឹងអាចជួបប្រទះទាំងឧបសគ្គចាស់ និងឧបសគ្គថ្មីរហូតពេញមួយឆ្នាំ។ ជំនួសមកវិញ អ្នកគួរគិតតែរឿងល្អៗ មានក្ដីសង្ឃឹម តាំងចិត្ត និងការតស៊ូពុះពារទៅកាន់អនាគតភ្លឺស្វាង គិតថាខ្លួនឯងនឹងមានប្រាក់ មានជោគ មានលាភ នោះយើងនឹងមានកម្លាំងចិត្តកាន់តែច្រើនតាំងពីដើមឆ្នាំ។
៣. កុំពង្រាត់ពង្រាយរបររបរគ្មានសណ្ដាប់ធ្នាប់
រាល់ព្រឹកត្រូវចេះសម្អាតកន្លែងប្រកបអាជីវកម្មឬ កន្លែងការងារឲ្យបានស្អាតបាតដូចជាបោសជូតតុកៅអី និងស្រោចទឹកបន្ទាលអីជាដើម។ព្រោះវាធ្វើឲ្យមានសេរីសួស្ដី និងនាំសំណាងពេញមួយថ្ងៃ។ ទម្លាប់ខ្ជីខ្ជា នឹងនាំអពមង្គលមកដល់អ្នក ដូច្នេះដើម្បីសិរីសួស្ដី អ្នកត្រូវធ្វើអីឲ្យបានស្អាត មានរបៀបរៀបរយ៕
ចុចអាន៖
សិរីសួស្ដី៥យ៉ាងដែលគួរធ្វើនៅពេលព្រឹកដើម្បីនាំលាភសំណាង
ក្បួនហុងស៊ុយ៖ ដាក់របស់នេះក្នុងពាងអង្ករ ជំនឿថាមានលុយហូរចូលគ្រាក់ៗ