ក្បួនហុងស៊ុយ៖ ដាក់របស់នេះក្នុងពាងអង្ករ ជំនឿថាមានលុយហូរចូលគ្រាក់ៗ
- 2017-09-28 02:22:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បួនហុងស៊ុយ៖ ដាក់របស់នេះក្នុងពាងអង្ករ ជំនឿថាមានលុយហូរចូលគ្រាក់ៗ
មិនត្រឹមតែគេហដ្ឋានទេដែលមានក្បួនហុងស៊ុយរៀបចំ សូម្បីតែពាង ឬធុងអង្ករក៏មានក្បួនហុងស៊ុយរបស់គេដូចគ្នា។
តាំងពីបុរាណកាលមក អង្ករគឺជាស្បៀងចម្បងរបស់ទ្វីបអាស៊ី។ អាហារ៣ពេល សឹងតែគ្រប់ពេលទៅហើយដែលជាតិសាសន៍អាស៊ីបរិភោគបាយជាអាហារចម្បង។ ដូចគ្នាដែរ អង្ករត្រូវបានច្រកក្នុងពាង ឬធុងមានច្រើនទំហំ។ ក្រៅពីទុកច្រកអង្ករ ពាងអង្ករក៏មានមុខងារហុងស៊ុយយ៉ាងសំខាន់ក្នុងរឿងប្រាក់កាក់ក្នុងគ្រួសារដូចគ្នា។ បើចង់ឲ្យគ្រួសាររកទទួលទានមានបាន អាចមើលក្បួនខាងក្រោមទាំងនេះបាន។
ពាងអង្ករត្រូវបិទជិតរហូត និងដាក់កន្លែងខ្ពស់
ពាងអង្ករត្រូវដាក់កន្លែងស្អាត ស្ងួត ដើម្បីកុំឲ្យកណ្ដុរ កន្លាតវារចូល។ ដូចគ្នាដែរ ពាងអង្ករប្រៀបដូចឃ្លាំងទ្រព្យរបស់គ្រួសារដែរ ដូចនេះត្រូវបិទឲ្យបានជិតរហូត។
មិនត្រូវធ្វើកំពប់អង្ករអស់ពីធុង
មិនត្រូវអនុញ្ញាតឲ្យនរណាម្នាក់ធ្វើអង្ករកំពប់អស់ពីពាង ឬធុងនោះឡើយ ព្រោះបើរឿងនេះកើងឡើង នឹងនាំមករឿងមិនល្អដល់គ្រួសារ។ គួរដាក់ពាងអង្ករកន្លែងរាបស្មើ មិនផ្អៀង។
មិនត្រូវឲ្យអស់អង្ករក្នុងពាង
តាមក្បួនហុងស៊ុយ អ្វីដែលតំណាងឲ្យទ្រព្យសម្បត្តិដូចជាអង្ករ គឺមិនត្រូវប្រើរហូតដល់អស់ទើបថែមនោះទេ។ អ្នកគួរតែថែមអង្ករចូលពាង នៅពេលអង្ករនៅសល់ប្រហែលពាក់កណ្ដាលដើម្បីទុកទ្រព្យឲ្យមានរហូត។
ដាក់អាំងប៉ាវមួយសន្លឹកនៅបាតពាងអង្ករ
ដាក់អាំងប៉ាវក្រហមរំលេចដោយអក្សរពណ៌មាសនៅបាតពាងដើម្បីទាក់ទាញប្រាក់កាក់។ ហើយគ្របកន្សែងក្រហមលើពាងអង្ករនៅថ្ងៃចូលឆ្នាំចិនដើម្បីឲ្យប្រាក់កាក់ហូរចូលពេញមួយឆ្នាំ៕