មកដឹងពីវិធីធ្វើឲ្យក្លៀកសនិងម៉ដ្ឋរលោងដូចតារាកូរ៉េ
- 2019-02-21 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីវិធីធ្វើឲ្យក្លៀកសនិងម៉ដ្ឋរលោងដូចតារាកូរ៉េ
តើធ្លាប់បើកទូរខោអាវហើយ ចង់យកអាវវាលក្លៀកមកពាក់តែនៅស្ទាក់ស្ទើរព្រោះសាច់ក្លៀកមិនស្អាតអត់? បញ្ហាទាំងនេះគឺបណ្ដាលមកពីការដករោមចេញមិនត្រឹមត្រូវ ហើយថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាពីការស្បែកនៅតំបន់ក្រោមដៃឲ្យសនិងម៉ដ្ឋរលោងដូចតារា។
ប្រើ ស្ក្រាប់
ចាប់ផ្ដើមប្រើ ស្ក្រាប់ ឬអាចសាកល្បងប្រើវិធីធម្មជាតិដោយប្រើស្ករលាយជាមួយប្រេងអូលីវ ហើយយកទៅដុះនៅស្បែកក្លៀក ប៉ុន្តែមិនត្រូវដុះខ្លាំងៗពេកទេ។ ត្រូវដុះវាថ្នមៗ ដើម្បីឲ្យស្បែកក្លៀកម៉ដ្ឋនិងរលោងដូចតារាកូរ៉េ។
ម្សៅ សូដា ជាមួយទឹកក្រូចឆ្មារ
លាយពីរមុខនេះចូលគ្នា ហើយយកទៅលាបលើស្បែកក្លៀក ទុកចោល ១០នាទី បន្ទាប់មកលាងទឹកចេញ។ អ្នកនឹងទទួលបានស្បែកក្លៀកដែលសភ្លឺ។
ពាក់អាវវាលដៃ
អាវដែលរឹបដៃអាចធ្វើឲ្យសាច់ក្រណាត់កកិតជាមួយក្លៀក ហើយបណ្ដាលឲ្យរន្ធរោមថប់បាន។ បើអ្នកពាក់អាវវាលដៃ នោះវាងាយស្រួលដល់រោមនៅក្លៀកអាចស្រូបយកខ្យល់បាន។
កុំប្រើប្រដាប់ដករោម
ប្រដាប់ដករោមជាសត្រូវដែលបំផ្លាញស្បែកក្លៀក។ វានឹងធ្វើឲ្យមានបញ្ហារន្ធរោម វាអាចធ្វើឲ្យរលាក និងស្បែកខ្មៅបាន៕
ប្រភព៖ ladyissue
ចុចអាន៖ កំហុស៥យ៉ាងស្រីៗធ្វើពេលបិទម៉ាស ដូចបំផ្លាញមុខ និងយកលុយបោះចោលទទេៗ